បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៣ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មេសា
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០៣ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មីនា

ចំរៀង​លេខ១០០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មេសា។

១៥ នាទី: ​«​សំបុត្រ​ពី​គណៈ​អភិបាល​»។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។

២០ នាទី: ​«​ចូរ​ខ្នះខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ!​»។a (​វគ្គ​១​-​១២​) ក្រោយ​ពី​ពិគ្រោះ​វគ្គ​ទី៦ សូម​ធ្វើ​ការ​សម្ដែង​មួយ​ដោយ​និយាយ​យ៉ាង​សង្ខេប អំពី​អ្នក​ផ្សាយ​ម្នាក់​អញ្ជើញ​ញាតិ​សន្ដាន អ្នកជិតខាង មិត្ត​រួម​ថ្នាក់ ឬ​អ្នក​ធ្វើ​ការ​ជា​មួយ​មក​ពិធី​បុណ្យ​រំឭក​ដោយ​ប្រើ​លិខិត​អញ្ជើញ។ បើ​មិន​ទាន់​ចែក​លិខិត​អញ្ជើញ​ទេ នោះ​ត្រូវ​ចែក​ឲ្យ​បងប្អូន​ក្រោយ​ពី​កិច្ច​ប្រជុំ។

ចំរៀង​លេខ១៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មីនា

ចំរៀង​លេខ៣៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: ចូរ​ឲ្យ​មាន​ប្រាជ្ញា​ក្នុង​ការ​ជ្រើសរើស​ពួក​ម៉ាក​របស់​អ្នក។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់​ដក​ស្រង់​ចេញ​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​១៩៩៧ ទំព័រ​១៣ និង​ពី​សៀវភៅ​វែកញែក នៅ​ទំព័រ​១៨៩ (​ជា​ភាសា​អង់គ្លេស​) ពត៌មាន​នេះ​ស្ថិត​នៅ​ក្រោម​ចំណង​ជើង​«​ពួក​ម៉ាក​អាក្រក់​»។ ចូរ​បង្ហាញ​របៀប​គោលការណ៍​នេះ​ទាក់ទង​យុវ​វ័យ​និង​មនុស្ស​ពេញ​វ័យ​ដែរ។ ចូរ​លើក​បញ្ជាក់​នូវ​ផល​ប្រយោជន៍​ពី​ការ​ជ្រើសរើស​ពួក​ម៉ាក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ដែល​បង្ហាញ​ថា​ពួក​គេ​កំពុង​តែ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ទ្រង់​នោះ។

២០ នាទី: ​«​ចូរ​ខ្នះខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ!​»។b (​វគ្គ​១៣​-​២៦​) ត្រូវ​ដឹក​នាំ​ដោយ​ប្រធាន​ត្រួត​ពិនិត្យ។ ពេល​មើល​វគ្គ​១៤ សូម​ធ្វើ​ការ​សម្ដែង​មួយ​យ៉ាង​សង្ខេប​ដែល​បង្ហាញ​ពី​អ្នក​ចាស់​ទុំ​ម្នាក់​ទៅ​សួរ​សុខ​ទុក្ខ​បងប្រុស​ម្នាក់​ដែល​គ្មាន​សុខភាព​មាំទាំ ហើយ​គាត់​ពន្យល់​នូវ​របៀប​ដែល​បងប្រុស​នេះ​អាច​ចូល​រួម​សកម្ម​ភាព​ក្រុមជំនុំ​ក្នុង​កំឡុង​ពេល​ឈាន​ទៅ​ដល់​ថ្ងៃ​បុណ្យ​រំឭក។

ចំរៀង​លេខ២១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មីនា

ចំរៀង​លេខ១៨១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មេសា។

១៥ នាទី: តើ​ការ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សម​ត្រឹម​ត្រូវ​សំរាប់​គ្រីស្ទាន​ទេ? សុន្ទរកថា​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់​ដក​ស្រង់​ចេញ​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​១៩៨៦ ទំព័រ​២០ (​ភាសា​អង់គ្លេស​)។ ជួយ​អ្នក​ស្ដាប់​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គម្ពីរ ដើម្បី​ជៀស​ចេញ​ពី​បុណ្យ​ទាំង​នេះ។

២០ នាទី: ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​អានុភាព​ដ៏​ល្អ​ក្នុង​សហគមន៍។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ពេល​ខ្លះ​យើង​មាន​ឱកាស ដើម្បី​ប្រាប់​នូវ​របៀប​ដែល​កិច្ច​បំរើ​និង​គំរូ​របស់​យើង​មាន​ប្រយោជន៍​ដល់​សហគមន៍។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ឆ្លើយ​នៅ​ចំណុច​ដែល​មាន​ដូច​ត​ទៅ​នេះ​៖ (​១​) យើង​បង្រៀន​មនុស្ស​ឲ្យ​រស់​នៅ​តាម​ខ្នាត​តម្រា​ព្រះ​គម្ពីរ​ស្តី​អំពី​សីលធម៌។ (​២​) យើង​បង្រៀន​ឲ្យ​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​និង​ចេះ​គោរព​អំណាច​គ្រប់គ្រង។ (​៣​) យើង​បង្រៀន​មនុស្ស​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​រវាង​សាសន៍ ជាតិ និង​ក្រុម​ផ្សេង​ៗ​ក្នុង​សង្គម។ (​៤​) យើង​ជួយ​អ្នក​ដទៃ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​គេ​បាន​ប្រសើរ​ឡើង ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ។ (​៥​) យើង​បាន​បង្រៀន​មនុស្ស​រាប់​សិប​ពាន់​នាក់​ឲ្យ​ចេះ​អាន​និង​សរសេរ។ (​៦​) យើង​ខំ​ប្រឹង​ជួយ​អ្នក​ដទៃ​ពេល​មាន​មហន្តរាយ។ (​៧​) យើង​បាន​ជួយ​ធ្វើ​ឲ្យ​មាន​សេរីភាព​ខាង​សាសនា​សំរាប់​មនុស្ស​គ្រប់​គ្នា។—សូម​មើល សៀវភៅ​ប្រកាស ទំព័រ ៦៩៩ (​ភាសា​អង់គ្លេស​)។

ចំរៀង​លេខ១៨០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​មីនា

ចំរៀង​លេខ១២៣

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មីនា។ រៀប​រាប់​អំពី​ឧបករណ៍​ផ្សាយ​ប្រចាំ​ខែ​មេសា។ សូម​ពិនិត្យ​មើល ​«​ចូរ​ប្រើ​សៀវភៅចូរ​ថ្វាយ​បង្គំ​ព្រះដើម្បី​សិក្សា​ជា​មួយ​សិស្ស​ព្រះ​គម្ពីរ​»។ ចូរ​ពិគ្រោះ​ចំណុច​សំខាន់​ៗ​ពី​«​កំណត់​ចំណាំ​អំពី​ពិធី​បុណ្យ​រំឭក​»។

១៣ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​ព្រះ​យេហូវ៉ា​គួរ​ទទួល​ការ​សរសើរ​ក្រៃលែង​»។c ចូរ​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​បុណ្យ​រំឭក។ ចូរ​បង្ហាញ​នូវ​របៀប​ដែល​បងប្អូន​ទាំង​អស់​គ្នា​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​វត្តមាន។ ពន្យល់​នូវ​របៀប​ទៅ​ជួប​បងប្អូន​ដែល​ឥត​មាន​សកម្មភាព​សោះ ដើម្បី​បណ្ដុះ​បណ្ដាល​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​ឡើង​វិញ។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​បទ​ពិសោធន៍​ដែល​លើក​ទឹក​ចិត្ត​ពី​បុណ្យ​រំឭក​ឆ្នាំ​មុន។

ចំរៀង​លេខ១៦០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មេសា

ចំរៀង​លេខ១៩១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: របៀប​វែកញែក​ដោយ​ប្រើ​ព្រះ​គម្ពីរ។ ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ការ​ប៉ិន​វែកញែក​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ជា​មួយ​មនុស្ស​ក្នុង​កិច្ច​បំរើ​យ៉ាង​ដូច​ម្ដេច? (​១​) ខំ​ប្រឹង​រៀន​ឲ្យ​មាន​ចំណេះ​ពី​បទ​គម្ពីរ​ឲ្យ​បាន​ច្បាស់​ត្រឹម​ត្រូវ​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​មក​កិច្ច​ប្រជុំ។ (​២​) ចូរ​រំពឹង​គិតលើ​អ្វី​ដែល​អ្នក​បាន​រៀន ស្វែង​យល់​ពី​សេចក្ដី​ពិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។ (​៣​) ចូរ​កុំ​ខំ​រក​តែ​ការ​ពន្យល់​ក្នុង​បទ​គម្ពីរ​ប៉ុណ្ណោះ តែ​រក​មូលហេតុ​ក្នុង​ព្រះ​គម្ពីរ​ដែល​ពន្យល់​ដូច្នេះ។ (​៤​) ចូរ​ពិនិត្យ​មើល​នូវ​របៀប​ដែល​អ្នក​នឹង​ពន្យល់​បទ​គម្ពីរ​ដល់​មនុស្ស​ផ្សេង​ៗ។ (​៥​) ចូរ​គិត​នូវ​របៀប​ដែល​អ្នក​អាច​លើក​ឧទាហរណ៍​បញ្ជាក់​ចំណុច​ណា​មួយ។

២០ នាទី: ​«​របៀប​ដែល​សេចក្ដី​ពិត​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​»។d រួម​បញ្ចូល​ការ​រៀប​រាប់​ពី​ទស្សនាវដ្ដី​ប៉មយាមថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៩៨ នៅ​ទំព័រ​៦។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​នូវ​របៀប​ដែល​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​បាន​នាំ​ឲ្យ​គេ​មាន​សេរីភាព។

ចំរៀង​លេខ២១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក