លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៣។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៣។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោង នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
សុន្ទរកថាទី១
១. សូមរៀបរាប់មូលហេតុពីរយ៉ាងដែលបាននាំឲ្យលោកកូនីលាសមានទំនាក់ទំនងជាមួយក្រុមជំនុំគ្រីស្ទាន។ [w០០ ១/៦ ទំព័រ៥ វគ្គ១]
២. តើព្រះយេស៊ូបានមានបន្ទូលប្រាប់គោលការណ៍អ្វីសំរាប់ការវិនិច្ឆ័យដើម្បីឲ្យស្គាល់សាសនាពិតដែលផ្សេងពីសាសនាមិនពិត? [w០១ ១/៩ ទំព័រ១១ វគ្គ៦]
៣. សូមរាប់ទីសម្គាល់៣យ៉ាងនៃអស់អ្នកដែលមានព្រះគាំទ្រគេនោះ។ [w០១ ១/៩ ទំព័រ១២ វគ្គ៧-៩]
៤. តើតាមវិធីណាយើងអាចនឹងធ្វើឲ្យវិញ្ញាណរបស់ព្រះព្រួយ? (អេភេសូរ ៤:៣០) [w០១ ១/៦ ទំព័រ៣១ វគ្គ១៦]
៥. ការប្រព្រឹត្តដែលព្រះយេស៊ូបានមានបន្ទូលនៅម៉ាថាយ ២៤:៣៨, ៣៩ ស្តីពីមនុស្សនៅសម័យលោកណូអេនោះ តើការប្រព្រឹត្តទាំងនេះខុសឬទេ? សូមពន្យល់ [w០០ ១/៥ ទំព័រ៦, ៧ វគ្គ៦, ៧]
៦. តើព្រះគម្ពីរជាផលដែលបានមកពីអ្វី? [w០១ ១/៦ ទំព័រ២៩ វគ្គ៨]
៧. តើលោកបារូកជាស្មៀនរបស់ព្យាការីយេរេមា មានគំនិតខុសឆ្គងបែបណាដែលត្រូវកែតម្រង់ជាចាំបាច់នោះ? ហើយតើយើងអាចរៀនមេរៀនអ្វីពីកំណត់ហេតុនេះ? [w០០ ១/៥ ទំព័រ៦ វគ្គ៣]
៨. ស្តីពីលោកអេលាស៊ើរដែលត្រូវទៅរកប្រពន្ធឲ្យអ៊ីសាកដែលជាកូនប្រុសរបស់អ័ប្រាហាំនោះ តើយើងអាចរៀនអ្វីពីអំណាចនៃសេចក្ដីអធិស្ឋាន? [w០០ ១/៦ ទំព័រ៣ វគ្គ៣, ៤]
៩. យោងទៅតាមលោកុប្បត្តិ ៣:១៥ តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថា ទ្រង់មានទំនុកចិត្តទៅលើមនុស្សជាតិ? [w០១ ១/៨ ទំព័រ៩ វគ្គ៥]
១០. ទោះជាមនុស្សភាគច្រើនមិនព្រមធ្វើតាមដំណឹងល្អក៏ដោយ ហេតុអ្វីក៏យើងមានហេតុជាច្រើនដើម្បីមានអំណរនោះ? [w០១ ១/៨ ទំព័រ១០ វគ្គ១០]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. (ក) នៅសតវត្សទីមួយ តើអ្វីជា«សេចក្ដីស្អប់ខ្ពើម»ដែលបានរៀបរាប់នៅ ម៉ាកុស ១៣:១៤? (ខ) ឃ្លាដែលចែងថា ‹ឈរនៅកន្លែងដែលមិនគួរឲ្យឈរ› សំដៅទៅលើអ្វី?[w៩៩ ១/៨ ទំព័រ១៣ វគ្គ៦]
១២. តើតាមរបៀបណាដែលសៀវភៅដំណឹងល្អរបស់លោកលូកាបញ្ជាក់ថា ព្រះយេស៊ូគឺសមនឹងទទួលមរតកស្នងរាជបល្ល័ង្ករបស់ស្តេចដាវីឌនោះ? (លូកា ៣:២៣-៣៨) [wE៩២ ១/១០ ទំព័រ៩ វគ្គ៣]
១៣. តើបន្ទូលរបស់ព្រះយេស៊ូនៅលូកា ១២:២ មានន័យអ្វី? [gtE ៧៧]
១៤. ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីពីប្រាក់ដ្រាកម៉ា១កាក់ តើហេតុអ្វីក៏ប្រតិកម្មរបស់ពួកទេវតាគឺគួរឲ្យអស្ចារ្យនោះ? (លូកា ១៥:១០) តើគំរូរបស់ពួកទេវតាគួរមានអានុភាពយ៉ាងណាទៅលើយើង? [gtE ៨៥]
១៥. នៅលូកា ២២:២៩ តើមានកិច្ចព្រមព្រៀងពីរយ៉ាងគឺជាអ្វី? [w៩៨ ១/៥ ទំព័រ១៦ វគ្គ១៨; it-1-E ទំព័រ៥២៤]