បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៣ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០៣ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែមេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​អ្នក​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍ ដែល​អាច​រួម​បញ្ចូល​អស់​អ្នក​ដែល​មក​បុណ្យ​រំឭក ឬ​បាន​មក​ចូល​រួម​ក្នុង​ពិធី​ណា​មួយ​ដែល​ក្រុមជំនុំ​បាន​រៀប​ចំ តែ​មិន​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​នឹង​ក្រុមជំនុំ សូមយក​ចិត្ត​ទុក​ដាក់​ផ្ដល់​ឲ្យ​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ។ ចូរ​ខំ​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ ជា​ពិសេសបើ​បុគ្គល​ទាំង​នេះ​បាន​សិក្សា​សៀវភៅចំណេះ និង​សៀវភៅ​ស្តើង​តម្រូវ​រួច​ហើយ។  មិថុនា:​សៀវភៅ​ចំណេះ ឬ​ក៏​សៀវភៅ​ស្តើង​តម្រូវ។ បើ​ម្ចាស់​ផ្ទះ​មាន​ប្រកាសនវត្ថុ​ទាំង​នេះ​រួច​ហើយ សូម​ផ្ដល់​ឲ្យ​សៀវភៅ​ស្តើង​ណា​ដែល​ក្រុមជំនុំ​នៅ​មាន។ កក្កដា​និង​សីហា: សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​ដែល​ក្រុមជំនុំ​នៅ​មាន ដូច​ជា: តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ ​«​មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​»​ រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោ​រ​ម តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច?

▪ ការិយាល័យ​សាខា​ត្រូវ​មាន​លេខ​ទូរស័ព្ទ​និង​អាស័យដ្ឋាន​ថ្មី​របស់​ប្រធាន​ត្រួត​ពិនិត្យ​និង​លេខា​ក្រុមជំនុំ។ ប្រសិន​ណា​លេខ​ទូរស័ព្ទ​ឬ​អាស័យដ្ឋាន​ផ្លាស់ប្ដូរ​នោះ គណៈ​កម្មាធិការ​កិច្ច​បំរើ​ក្រុមជំនុំ​ត្រូវ​បំពេញ​និង​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ (S-29) ជា​ប័ណ្ណ​ផ្លាស់ប្ដូរ​អាស័យដ្ឋាន​របស់​ប្រធាន​ត្រួត​ពិនិត្យ/លេខា រួច​បញ្ជូន​ទៅ​ការិយាល័យ​សាខា​ឲ្យ​បាន​ឆាប់​បំផុត។ នេះ​រួម​បញ្ចូល​ការ​ផ្លាស់ប្ដូរ​ក្នុង​លេខ​តំបន់​ផង​ដែរ។

▪ ស្មៀន​នៃ​ក្រុមជំនុំ​នានា​គួរ​មាន​ក្រដាស​សំរាប់​ចុះឈ្មោះ​មួយ​ចំនួន​គ្រប់គ្រាន់​គឺ​ក្រដាស​សំរាប់​ចុះឈ្មោះ​អ្នក​ត្រួសត្រាយ​ពេញ​ពេល (S-205) និង​ក្រដាស​សំរាប់​ចុះ​ឈ្មោះ​អ្នក​ត្រួសត្រាយ​ជំនួយ (S-205b)។ ក្រដាស​ចុះ​ឈ្មោះ​ទាំង​នេះ​អាច​សុំ​បាន​តាម​រយៈ​បញ្ជី​សុំ​ប្រកាសនវត្ថុ (S-14)។ សូម​មាន​ក្រដាស​ចុះ​ឈ្មោះ​មួយ​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​សំរាប់​មួយ​ឆ្នាំ។ សូម​មើល​មួយ​សា​ទៀត​នូវ​ក្រដាស​ចុះ​ឈ្មោះ​សំរាប់​អ្នក​ត្រួសត្រាយ​ពេញ​ពេល ដើម្បី​ប្រាកដ​ថា​បាន​ត្រូវ​បំពេញ​ទាំង​អស់​ហើយ។ ប្រសិន​បើ​អ្នក​ចុះ​ឈ្មោះ​មិន​អាច​ចាំ​ថ្ងៃ​ខែ​ឆ្នាំ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្លួន គេ​ត្រូវ​ស្មាន​អំពី​ថ្ងៃ​ខែ​ឆ្នាំ​នោះ ហើយ​កត់​កំណត់​មួយ។

▪ នៅ​ពេល​ដែល​យើង​រៀប​គម្រោង​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ផ្សេង​ទៀត រួម​ទាំង​ការ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ សន្និបាត​តាម​មណ្ឌល ឬ​មហា​សន្និបាត​តាម​តំបន់ នោះ​ការ​សុំ​ពត៌មាន​អំពី​ថ្ងៃ​ខែ ពេល​វេលា និង​ទី​កន្លែង​នានា ត្រូវ​ផ្ញើ​ទៅ​ការិយាល័យ​សាខា​ដែល​ទទួល​ខុសត្រូវ​កិច្ចការ​នៅ​ប្រទេស​នោះ។ មាន​បញ្ជី​អាស័យដ្ឋាន​នានា​ដែល​នៅ​ទំព័រ​ចុង​ក្រោយ​នៃ​សៀវភៅ​ប្រចាំ​ឆ្នាំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក