បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៣ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​មិថុនា
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០៣ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​ឧសភា

ចំរៀង​លេខ៧៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មិថុនា។ ប្រាប់​ម្ចាស់​ផ្ទះ​អំពី​វិភាគទាន។

២០ នាទី: ​«​ចូរ​ស្គាល់​បងប្អូន​របស់​អ្នក​ឲ្យ​បាន​ច្បាស់​»។a អញ្ជើញ​អ្នក​ស្ដាប់​រៀប​រាប់​បទ​ពិសោធន៍​ខ្លី​ៗ​អំពី​របៀប​ពួក​គេ​បាន​ស្គាល់​អ្នក​ឯ​ទៀត​ច្បាស់​ជាង​ដោយ​ធ្វើ​តាម​យោបល់​ក្នុង​វគ្គ​ទី​ប្រាំ​មួយ។

១៥ នាទី: ​«​ដំណឹង​ល្អ​ត្រូវ​បាន​ផ្ញើ​ទុក​នឹង​យើង​»។b រៀប​ចំ​ជា​មុន​ឲ្យ​មាន​អ្នក​ផ្សាយ​ម្នាក់​ឬ​ពីរ​នាក់​ពន្យល់​នូវ​របៀប​ពួក​គេ​បាន​កែ​ប្រែ​កាលៈទេសៈ​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង។

ចំរៀង​លេខ៨៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​ឧសភា

ចំរៀង​លេខ១៦០

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ពិគ្រោះ​អត្ថបទ​«​ការ​កសាង​សាលព្រះរាជាណាចក្រ​ទូទាំង​ពិភពលោក​នៅ​ប្រទេស​ខ្លះ​នា​ទ្វីប​អឺរ៉ុប​»។ ចូរ​លើក​បញ្ជាក់​ថា ការ​កសាង​សាលព្រះរាជាណាចក្រ​នៅ​ប្រទេស​ដែល​មាន​ធនធាន​តិច និង​ក្នុង​តំបន់​ត្រួត​ពិនិត្យ​របស់​ការិយាល័យ​សាខា​ដែល​មើល​ខុសត្រូវ​ប្រទេស​យើង​បាន​គាំទ្រ​ដោយ​វិភាគទាន​ដែល​គេ​ដាក់​នៅ​ក្នុង​បេឡា​សំរាប់​ការ​សាង​សង់​សាលព្រះរាជាណាចក្រ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៥ នាទី: ​«​ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ​»។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ នៅ​ពេល​ពិគ្រោះ​វគ្គ​ទី៣ សួរ​អ្នក​ស្ដាប់​អំពី​អ្វី​ដែល​យើង​អាច​និយាយ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​អំពី​ព្រះ​គម្ពីរ​ក្នុង​កាលៈទេសៈ​ខ្លះ​ៗ​ដូច​ត​ទៅ​នេះ: (​១​) ពេល​ដែល​អង្គុយ​ចាំ​ជួប​គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ។ (​២​) ពេល​ជិះ​រ​ថ​ឈ្នួល។ (​៣​) ពេល​ឃើញ​អ្នកជិតខាង​កំពុង​តែ​ធ្វើ​កិច្ចការ​ផ្ទះ។ (​៤​) ពេល​នៅ​ជា​មួយ​អ្នក​ធ្វើ​ការ​គ្នីគ្នា។ (​៥​) ពេល​នៅ​ជា​មួយ​មិត្ត​រួម​ថ្នាក់​នៅ​សាលា។ រៀប​ចំ​ជា​មុន​ឲ្យ​មាន​អ្នក​ផ្សាយ​ម្នាក់​រៀប​រាប់​បទ​ពិសោធន៍ ដែល​បញ្ជាក់​របៀប​គាត់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។

ចំរៀង​លេខ៨៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​ឧសភា

ចំរៀង​លេខ១៧៤

១៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​ទាំងអស់​គ្នា​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​កិច្ច​ផ្សាយ​សំរាប់​ខែ​ឧសភា។ ដោយ​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពីថ្ងៃ​ទី១ ខែ​មិថុនា ។ លើក​បញ្ជាក់​ពត៌មាន​ពី​ប្រអប់​សំនួរ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ជា​ភាសាអង់គ្លេស​ពី​ខែកុម្ភៈ​ ឆ្នាំ​១៩៨៧ ស្តី​អំពី​អ្នក​ណា​គួរ​ទទួល​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​មួយ​សន្លឹក។

២៧ នាទី:  ​«​ព្រះ​បន្ទូល​របស់​ព្រះ​ជា​សេចក្ដី​ពិត​»។c ប្រើ​សំនួរ​ដែល​មាន​ស្រាប់​ក្នុង​អត្ថបទ។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​បញ្ជាក់​របៀប​ពួក​គេ​បាន​រៀន​សេចក្ដី​ពិត​នៅ​ពេល​ដែល​អ្នក​ផ្សាយ​ប្រើ​ព្រះ​គម្ពីរ​ឆ្លើយ​សំនួរ​របស់​ពួក​គេ។ នៅ​ពេល​ពិគ្រោះ​វគ្គ​ទី៤ សុំ​អ្នក​ផ្សាយ​ម្នាក់​ដែល​មាន​សមត្ថភាព​បង្ហាញ​នូវ​វិធី​ប្រើ​ព្រះ​គម្ពីរ​ពេល​ជួប​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង ដោយ​ប្រើ​យោបល់​ខ្លះ​ក្នុង​អត្ថបទ​«​ចូរ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។—km ៥/០២ ទំព័រ​៨ វគ្គ​៣​-​៤

ចំរៀង​លេខ១៨៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​មិថុនា

ចំរៀង​លេខ៤២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ លើក​ឡើង​យោបល់​មួយ​ឬ​ពីរ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ឆ្នាំ​១៩៩៩ ទំព័រ​៤ និង​ខែ​កញ្ញា ឆ្នាំ​២០០១ ទំព័រ​១ សំរាប់​ការ​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ​និង​សៀវភៅ​ចំណេះ។

២០ នាទី: ព្រះ​តម្រូវ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ដែល​មាន​កិត្ដិយស។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ នៅ​ប្រទេស​ជា​ច្រើន ការ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ​ជា​ទង្វើ​ធម្មតា។ មនុស្ស​ខ្លះ​អះអាង​ថា​ទង្វើ​បែប​នេះ​មាន​ផល​ប្រយោជន៍​ល្អ។ ចូរ​លើក​បញ្ជាក់​ទស្សនៈ​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ ដោយ​សង្កត់​ធ្ងន់​ថា​ព្រះ​ជា​អ្នក​បង្កើត​ឲ្យ​មាន​អាពាហ៍ពិពាហ៍។ (​rs-E ទំព័រ​២៤៨​-​២៤៩​) ការ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ​គឺ​ជា​ការ​សហាយ​ស្មន់។ (​fy ទំព័រ​១៧​) ទោះ​ជា​មនុស្ស​ជា​ច្រើន​ជឿ​ផ្សេង​ក៏​ដោយ​ ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​រួម​រស់​ជា​មួយ​គ្នា​មុន​រៀប​ការ កាត់​បន្ថយ​លទ្ធភាព​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​នៅ​ស្ថិត​ស្ថេរ។ (​gE​០២ ៨/៣ ទំព័រ​២៩; gE​៩២ ៨/៩ ទំព័រ​២៨; gE​៩១ ៨/៥ ទំព័រ​២៨​) ពួក​គ្រីស្ទាន​ថ្វាយ​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​អនុលោម​ទៅ​តាម​ខ្នាត​តម្រា​របស់​ទ្រង់។ ពេល​ពួក​គេ​ធ្វើ​ដូច្នេះ ខ្លួន​គេ​ក៏​ទទួល​ផល​ប្រយោជន៍​ផង​ដែរ។—អេសាយ ៤៨:១៧, ១៨

១៥ នាទី: តើ​អ្នក​កំពុង​តែ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់ ដឹក​នាំ​ដោយ​អ្នក​ត្រួត​ពិនិត្យ​សាលា។ ចាប់​ផ្ដើម​ពី​ខែ​មករា​ដែល​កន្លង​ទៅ​នេះ សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​មាន​លំនាំ​ថ្មី។ ចូរ​លើក​ឡើង​ប្រាប់​ពី​លក្ខណៈ​ថ្មី​ៗ​ខ្លះ​ៗ​ក្នុង​សាលា។ បញ្ជាក់​ផល​ប្រយោជន៍​ដ៏​ល្អ​ដែល​ការ​រៀប​ចំ​ថ្មី​នេះ​បាន​ផ្ដល់​ឲ្យ។ តើ​មាន​មនុស្ស​ថែម​ទៀត​ចុះ​ឈ្មោះ​ជា​សិស្ស​ទេ? តើ​បងប្អូន​សប្បាយ​ចិត្ត​ជាង​ក្នុង​ការ​ចូល​រួម​ទេ? តើ​សិស្ស​កំពុង​តែ​ទទួល​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រៀបចំ​ថ្មី​នេះ​សំរាប់​ឱវាទ? អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​អំពី​ផល​ប្រយោជន៍​ដែល​រូប​គេ​បាន​ទទួល​រហូត​មក​ដល់​ពេល​នេះ ហើយ​ពួក​គេ​គិត​ថា​កម្មវិធី​ថ្មី​នេះ​នឹង​ជួយ​ពួក​គេ​តាម​របៀប​ផ្សេង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។

ចំរៀង​លេខ១១៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក