កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែមិថុនា
ចំរៀងលេខ៥២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកក្កដា។ សូមប្រើខគម្ពីរមួយក្នុងការសម្ដែងនេះ។
១៥ នាទី: «កិច្ចបំរើគ្រីស្ទានជាកិច្ចការដ៏ចំបងរបស់យើង»។a សូមលើកទឹកចិត្តពួកយុវវ័យឲ្យពិចារណាមើលប្រយោជន៍ដែលពួកគេអាចទទួលបាន បើចូលរួមក្នុងកិច្ចបំរើពេញពេល។ សូមរៀបរាប់ខ្លះៗអំពីសាច់រឿងក្នុងទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ១៩-២០ ក្រោមចំណងជើង «ពេលដែលមនសិការ និងទំនៀមទំលាប់របស់វប្បធម៌មានការប្រឆាំងគ្នា» (“When Culture and Conscience Clash”)។
២០ នាទី: «តើការចូលនិវត្តន៍អាចប្រៀបដូចជាទ្វារដែលបើកឲ្យចំរើនសកម្មភាពឬ?»។b បើអាចធ្វើទៅបាន សូមសម្ភាសន៍យ៉ាងខ្លីពីអ្នកផ្សាយម្នាក់ដែលបានឆ្លៀតឱកាសចំរើនកិច្ចបំរើព្រះយេហូវ៉ា ពីព្រោះគាត់បានចូលនិវត្តន៍ហើយ។ សួរគាត់ថា តើគាត់បានកែប្រែរបៀបរស់នៅយ៉ាងណាខ្លះ? ហើយតើគាត់បានទទួលប្រយោជន៍អ្វីខ្លះជាលទ្ធផលនោះ?
ចំរៀងលេខ១៦១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែមិថុនា
ចំរៀងលេខ១៧៧
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១២ នាទី: សេចក្ដីត្រូវការតាមតំបន់។
២៥ នាទី: «មហាសន្និបាតតាមតំបន់នៃស្មរបន្ទាល់ព្រះយេហូវ៉ាសំរាប់ឆ្នាំ២០០៣ មានប្រធាន‹ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ›»។c ត្រូវថ្លែងដោយលេខាក្រុមជំនុំ ដោយដៅបញ្ជាក់ពីវគ្គ៣-៦។ មុននឹងពិគ្រោះក្នុងសន្លឹកបន្ថែម សូមអានសំបុត្រពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០២ (ជាភាសាអង់គ្លេស) អំពីភារកិច្ចផ្សេងៗដែលមាននៅមហាសន្និបាត។ ពេលពិភាក្សាវគ្គទី៦ សូមបញ្ជាក់អំពីមុខនាទីរបស់លេខាក្រុមជំនុំជាអ្នកចាត់ចែងអ្វីៗដែលទាក់ទងនឹងមហាសន្និបាតសំរាប់ក្រុមជំនុំយើង។ សូមសរសើរបងប្អូនយ៉ាងកក់ក្ដៅ ដោយសារពួកគេកំពុងតែរៀបចំសំរាប់មហាសន្និបាតយ៉ាងបន្ទាន់។
ចំរៀងលេខ៨៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែមិថុនា
ចំរៀងលេខ៥២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកក្កដា។ សូមរៀបចំធ្វើការសម្ដែង ដោយអ្នកផ្សាយកំពុងតែផ្សព្វផ្សាយតាមវិថី។
២០ នាទី: តើអាចធ្វើអ្វីពេលមានអារម្មណ៍ធ្លាក់ទឹកចិត្ត។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់ ដោយមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេស ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ទំព័រ២៨-២៩ ពីដើមអត្ថបទរហូតនិងរួមបញ្ចូលពត៌មានក្រោមចំណងជើង «ការរក្សាឲ្យមានចិត្តគំនិតល្អត្រឹមត្រូវ» (“Maintaining a Good Attitude”)។ សូមមើលនូវយោបល់ដែលស្រួលអនុវត្តតាម រួមទាំងឱវាទពីព្រះគម្ពីរ។ សូមរៀបចំជាមុន ឲ្យអ្នកផ្សាយមួយឬពីរនាក់ពន្យល់អំពីអ្វីដែលជួយពួកគេរក្សាឲ្យមានអំណរក្នុងកិច្ចបំរើផ្សាយ។
១៥ នាទី: «ផ្សព្វផ្សាយក្នុងលោកីយ៍ដែលចេះតែប្រែប្រួល»។d ពេលពិគ្រោះវគ្គ២-៣ សូមសួរអ្នកស្ដាប់ថា តើមានព្រឹត្ដិការណ៍អ្វីក្នុងតំបន់នាពេលឥឡូវនេះ ដែលយើងអាចប្រើដើម្បីចាប់ផ្ដើមការសន្ទនាក្នុងតំបន់ផ្សាយរបស់យើង។ ពេលពិគ្រោះវគ្គទី៤ សូមរៀបចំឲ្យមានការសម្ដែងខ្លីមួយ ដោយប្រើពាក្យសំដីណាមួយដែលបានត្រូវរៀបរាប់ប្រាប់នោះ។
ចំរៀងលេខ១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែមិថុនា
ចំរៀងលេខ៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមិថុនា។ រៀបរាប់អំពីឧបករណ៍ផ្សាយសំរាប់ខែកក្កដានិងខែសីហា។ សូមដៅបញ្ជាក់ពីសៀវភៅស្តើងពីរយ៉ាងដែលយើងមានក្នុងក្រុមជំនុំ។ រៀបចំទុកជាមុនការសម្ដែងពីរដែលបានសមយ៉ាងល្អ អំពីរបៀបប្រើសៀវភៅស្តើងទាំងពីរនោះក្នុងកិច្ចបំរើផ្សាយរបស់យើង។ បើត្រូវការយោបល់ខ្លះអំពីរបៀបនិយាយ សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែកក្កដា ឆ្នាំ១៩៩៨ ទំព័រ៤។ របៀបនិយាយបន្ថែមទៀតនោះអាចរកបានក្នុងលិបិក្រមប្រកាសនវត្ថុប៉មយាម (ជាភាសាអង់គ្លេស) ក្រោមប្រធាន «របៀបនិយាយ» (“Presentations”) និងចំណងជើងពាក់កណ្ដាលថា «រៀបរាប់តាមចំណងជើងប្រកាសនវត្ថុ» (“List by Publication”)។
១៥ នាទី: «ពិការតែអាចបង្កើតផលបាន»។e សូមរៀបរាប់ខ្លះដែរអំពីរបៀបដែលអ្នកឯទៀតអាចជួយបាន ស្របទៅតាមទស្សនាវដ្ដីភ្ញាក់រឭក! ជាភាសាអង់គ្លេស ពីថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩០ ទំព័រ២២-២៣ ក្រោមចំណងជើង «តើអាចជួយបានយ៉ាងណា?» (“What Can Be Done?”)។
២០ នាទី: «ចូរយកកិច្ចបំរើពេញពេលជាកិច្ចការអាទិភាព»។f ប្រើសំនួរដែលមានស្រាប់។ លើកទឹកចិត្តពួកយុវវ័យឲ្យខំបំពេញគោលដៅខាងវិញ្ញាណ ហើយជួយពួកគេឲ្យយល់អំពីប្រយោជន៍ដែលមានជានិរន្តរ៍ដែលមកពីការសម្រេចគោលដៅនេះ។
ចំរៀងលេខ១៧១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែកក្កដា
ចំរៀងលេខ១០០
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: បទពិសោធន៍តាមតំបន់។ សូមរៀបរាប់ប្រាប់ឬក៏ធ្វើការសម្ដែងមួយដែលបង្ហាញពីបទពិសោធន៍ពិតដែលបងប្អូនខ្លះមានពេល (១) ធ្វើបន្ទាល់ដល់មនុស្សសាសន៍ផ្សេង ឬដល់មនុស្សដែលនិយាយភាសាផ្សេង ឬក៏(២) ធ្វើបន្ទាល់តាមរបៀបផ្សេងពីការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយឬតាមវិថី។ សូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យប្រើកូនសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍ និងក្រដាស សូមរកជួប(S-43) ពេលជួបពួកអ្នកដែលនិយាយភាសាផ្សេង។—សូមមើលសេចក្ដីជូនដំណឹងក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែកញ្ញា ឆ្នាំ១៩៩៩ ទំព័រទី២ (ជាភាសាអង់គ្លេស)។
២៥ នាទី: «ការប្រកាសប្រាប់នូវព្រះនាមរបស់ព្រះ»។g ប្រើសំនួរដែលមានស្រាប់។ ពេលពិគ្រោះវគ្គ៤ សូមរៀបរាប់ខ្លះអំពីប្រអប់នៅទំព័រទី១២៤ ក្នុងសៀវភៅប្រកាស (ជាភាសាអង់គ្លេស) មានចំណងជើង «ការធ្វើឲ្យមនុស្សស្គាល់ព្រះនាមរបស់ព្រះ» (“Making Known the Name of God”)។ រៀបចំឲ្យអ្នកផ្សាយល្អម្នាក់ធ្វើការសម្ដែងមួយអំពីរបៀបធ្វើការត្រឡប់ទៅជួប។ ដោយប្រើបទគម្ពីរពីរឬបីពីកូនសៀវភៅប្រធានបទគម្ពីរសំរាប់ការពិគ្រោះ ប្រធានទី២៦ក សូមបង្ហាញនូវហេតុដែលពិតជាសំខាន់ក្នុងការស្គាល់ហើយប្រើព្រះនាមផ្ទាល់របស់ព្រះ។
ចំរៀងលេខ១១២ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
f កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
g កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។