កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែកក្កដា
ចំរៀងលេខ១០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៤ សូមមានការបង្ហាញមួយដែលមានលក្ខណៈពិត ពីរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា ដែលទាក់ទងទៅនឹងកន្លែងផ្សព្វផ្សាយរបស់ក្រុមជំនុំ។
១៥ នាទី: តើការថ្វាយបង្គំព្រះយេហូវ៉ាតាមរបៀបណាដែលធ្វើឲ្យជីវិតយើងមានខ្លឹមសារ? ការពិគ្រោះជាមួយពួកអ្នកស្ដាប់។ ការថ្វាយបង្គំគឺជាអ្វីចាំបាច់ដើម្បីឲ្យយើងមានជីវិតដែលប្រកបដោយអត្ថន័យ។ (១) ការថ្វាយបង្គំពិតជួយយើងឲ្យស៊ូទ្រាំនឹងបញ្ហាកង្វល់នៃជីវិត។ (ភី. ៤:៦, ៧) (២) ការថ្វាយបង្គំពិតលើកទឹកចិត្តយើងឲ្យបណ្ដុះបណ្ដាលនូវគុណសម្បត្ដិដែលគាប់ព្រះហឫទ័យរបស់ព្រះ។ (២ពេ. ១:៥-៨) (៣) ការថ្វាយបង្គំពិតជួយយើងប្រើពេលវេលានិងធនធានរបស់យើងឲ្យបានប្រសិទ្ធភាពបំផុត។ (១ធី. ៦:១៧-១៩) (៤) ការថ្វាយបង្គំពិតផ្ដល់នូវសេចក្ដីសង្ឃឹមដ៏ពិតប្រាកដសំរាប់អនាគត។ (២ពេ. ៣:១៣) (៥) ការថ្វាយបង្គំពិតជួយយើងបណ្ដុះឲ្យមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា។ (យ៉ា. ៤:៨) សូមប្រៀបធៀបឲ្យឃើញថា ក្នុងចំណោមពួកអ្នកដែលអត់ស្គាល់ឬមិនបំរើព្រះយេហូវ៉ា គឺខ្វះចំណុចទាំងនេះ។
២០ នាទី: «ចិត្តកតញ្ញូធម៌ចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះ»។a នៅពេលដែលពិគ្រោះវគ្គទី៣ សូមជូនយោបល់អំពីរបៀបចាប់ផ្ដើមផ្ដល់ទស្សនាវដ្ដីជាទៀងទាត់ចំពោះអ្នកចាប់អារម្មណ៍ ដោយផ្អែកលើពត៌មានក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង សំរាប់ខែតុលា ឆ្នាំ១៩៩៨ ទំព័រ៤។ សូមសួរអ្នកផ្សព្វផ្សាយម្នាក់ឬពីរនាក់ដែលមានសមត្ថភាព ពីមធ្យោបាយណាដែលគាត់គិតថាមានប្រសិទ្ធភាព ក្នុងការចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យមានគោលដៅចាប់ផ្ដើមការសិក្សាព្រះគម្ពីរមួយនិងដឹកនាំការសិក្សាព្រះគម្ពីរនោះ។—omE ទំព័រ៩១
ចំរៀងលេខ៣៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែកក្កដា
ចំរៀងលេខ៦៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១០ នាទី: «កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សូមជំរាបប្រាប់ពីថ្ងៃខែនៃសន្និបាតតាមមណ្ឌលជាបន្ទាប់។ បើក្រុមជំនុំនឹងមានសន្និបាតក្នុងប៉ុន្មានខែទៀត សូមប្រាប់អស់អ្នកដែលមានចិត្តចង់ទទួលបុណ្យជ្រមុជទឹកឲ្យទៅប្រាប់ប្រធានត្រួតពិនិត្យ។ លើកទឹកចិត្តទាំងអស់គ្នាខំអញ្ជើញសិស្សព្រះគម្ពីរឲ្យចូលរួមផ្នែកទាំងអស់នៃកម្មវិធី។
២៥ នាទី: ធ្វើតម្រាប់តាមចិត្តក្លាហានរបស់គេក្នុងកិច្ចផ្សព្វផ្សាយ។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់ដែលមានមូលដ្ឋានលើសៀវភៅថ្វាយបង្គំព្រះ ទំព័រ១៧០-១៧១។ អញ្ជើញពួកអ្នកស្ដាប់ឆ្លើយសំនួរនៅវគ្គ៧ ហើយរួមបញ្ចូលបទគម្ពីរក្នុងវគ្គនោះពេលឆ្លើយ។ រើសបទគម្ពីរខ្លះឲ្យអាន។ លើកឡើងមេរៀនដែលយើងរៀនពីដំណើររឿងទាំងនេះ ហើយពីរបៀបដែលគេជួយយើងមានទស្សនៈត្រឹមត្រូវចំពោះកិច្ចការផ្សព្វផ្សាយរបស់យើង។
ចំរៀងលេខ១៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែកក្កដា
ចំរៀងលេខ៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកក្កដា។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៤ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា។ សូមឲ្យអ្នកដែលធ្វើការសម្ដែងនោះ ផ្សព្វផ្សាយក្រៅផ្លូវការ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ការធ្វើបន្ទាល់តាមក្រុមនាំឲ្យមានអំណរ»b ពេលពិគ្រោះវគ្គ៣ សូមរួមបញ្ចូលចំណុចខ្លះពីប្រអប់សំនួរ ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ឆ្នាំ២០០១ ខែកញ្ញា។ ដោយចំណាយពេលយ៉ាងខ្លី សម្ភាសអ្នកត្រួតពិនិត្យនៃការសិក្សាសៀវភៅតាមក្រុមជំនុំម្នាក់។ សួរគាត់អំពីការរៀបចំសំរាប់កិច្ចបំរើផ្សាយ ដែលគាត់ធ្វើសំរាប់សមាជិកនៃការសិក្សាសៀវភៅតាមក្រុមរបស់គាត់ ហើយផលប្រយោជន៍ដែលពួកគេទទួលពីការធ្វើបន្ទាល់តាមក្រុម។
ចំរៀងលេខ៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែសីហា
ចំរៀងលេខ២១៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ជំរាបប្រាប់នូវប្រកាសនវត្ថុដែលក្រុមជំនុំស្នើផ្ដល់សំរាប់ខែនេះ។ សូមសម្ដែងរបៀបនិយាយមួយឬពីរយ៉ាងដែលបងប្អូនអាចធ្វើតាមបាន។
២០ នាទី: «ការផ្ដល់ប្រកាសនវត្ថុនៅកន្លែងគេប្រើពហុភាសា»។c សួរសំនួរដែលរៀបចំជាស្រេចហើយ។ ពេលពិគ្រោះវគ្គ៣ សូមមានការសម្ដែងដ៏មិនស្មុគស្មាញ អំពីការជួបពួកគេដែលនិយាយភាសាបរទេសនៅកន្លែងផ្សព្វផ្សាយរបស់ក្រុមជំនុំហើយមិនមានក្រុមជំនុំណាដែលនិយាយភាសាបរទេសនោះទេ។
១៥ នាទី: ប្អូនៗយុវវ័យកំពុងតែសរសើរព្រះយេហូវ៉ា! សុន្ទរកថាដែលរួមបញ្ចូលការពិគ្រោះជាមួយពួកអ្នកស្ដាប់និងការសម្ភាសន៍។ យើងសប្បាយចិត្តពេលឮប្អូនៗយុវវ័យឆ្លើយនៅឯកិច្ចប្រជុំ ដែលបានរៀបចំចម្លើយយ៉ាងល្អ។ ការខំព្យាយាមនឹងការរីកចំរើនរបស់គេក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យធ្វើឲ្យយើងមានចិត្តអរសប្បាយមែន។ ពួកយុវវ័យបង្ហាញជំនឿដ៏ពិតពេលដែលពួកគេធ្វើបន្ទាល់យ៉ាងល្អក្នុងកិច្ចបំរើផ្សាយ។ ចរិយារបស់គេលើកសរសើរព្រះយេហូវ៉ា។ (ybE៨៨ ទំព័រ៥៣-៥៤) ការរីកចំរើនរបស់គេខាងវិញ្ញាណបើកផ្លូវឲ្យគេទទួលឯកសិទ្ធិនៅពេលអនាគត។ ដោយចំណាយពេលយ៉ាងខ្លី សូមសម្ភាសយុវវ័យគ្រីស្ទានពីរឬបីនាក់ដែលចូលរួមក្នុងសកម្មភាពក្រុមជំនុំជាទៀងទាត់។ សរសើរពួកយុវវ័យក្នុងក្រុមជំនុំដោយនិយាយស្មោះអស់ពីចិត្ត សំរាប់ការខំព្យាយាមរបស់គេក្នុងការសរសើរព្រះយេហូវ៉ា។
ចំរៀងលេខ៤៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។