បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៣ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​សីហា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​សីហា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​សីហា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​កញ្ញា
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០៣ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​សីហា

ចំរៀង​លេខ៦៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រទី៨ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​កញ្ញា។ ក្នុង​ការ​សម្ដែង​នោះ សូម​បង្ហាញ​នូវ​របៀប​តប​ឆ្លើយ ពេល​ម្ចាស់​ផ្ទះ​និយាយ​ពាក្យ​ផ្ដាច់ការ​សន្ទនា គឺ ​«​ខ្ញុំ​មាន​ការ​រវល់​»។—សូម​មើល​សៀវភៅ​ស្តើង​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​១១

១៥ នាទី: ​«​ចូរ​យក​តម្រាប់​តាម​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ចុះ!​»។a អញ្ជើញ​ពួក​អ្នក​ស្ដាប់​រៀប​រាប់​យ៉ាង​ខ្លី នូវ​បទ​ពិសោធន៍​ដែល​បង្ហាញ​ពី​របៀប​ដែល​ការ​សម្ដែង​សេចក្ដី​សប្បុរស​បាន​បើក​ឱកាស​ឲ្យ​ធ្វើ​បន្ទាល់។ សរសើរ​បងប្អូន​ក្នុង​ក្រុមជំនុំ​សំរាប់​ការ​ខំ​ប្រឹង​ជួយ​អ្នក​ជឿ​គ្នីគ្នា។

២០ នាទី: ​«​ផល​ប្រយោជន៍​ដែល​មក​ពី​កិច្ច​បំរើ​ត្រួសត្រាយ​»។b ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ អញ្ជើញ​អ្នក​ត្រួសត្រាយ​មួយ​ឬ​ពីរ​នាក់​ប្រាប់​នូវ​ពរ​ដែល​គាត់​បាន​ទទួល​ពី​ការ​បំរើ​ជា​អ្នក​ត្រួសត្រាយ។ សូម​ប្រាប់​ថា អស់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​បំរើ​ជា​អ្នក​ត្រួសត្រាយ​អាច​ទទួល​ក្រដាស​សំរាប់​ចុះ​ឈ្មោះ​ពី​ស្មៀន​ក្រុមជំនុំ។

ចំរៀង​លេខ១០៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​សីហា

ចំរៀង​លេខ៦

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយការណ៍​ពី​គណនី។ ពិគ្រោះ​អំពី​«​កម្មវិធី​ថ្មី​សំរាប់​ថ្ងៃ​សន្និបាត​ពិសេស​»។ ប្រាប់​ពី​ថ្ងៃ​ខែ​នៃ​សន្និបាត​ពិសេស​ជា​បន្ទាប់ ហើយ​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​ចូល​រួម។ បើសិន​ជា​មាន​សន្និបាត​ក្នុង​ប៉ុន្មាន​ខែ​ទៀត រំឭក​បងប្អូន​ឲ្យ​ដឹង​ថា បើ​មាន​អ្នក​ណា​ដែល​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក គាត់​គួរ​ប្រាប់​ប្រធាន​ត្រួត​ពិនិត្យ។

១៥ នាទី: ​«​ការងារ​ដែល​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។c រៀបចំ​ជា​មុន​ឲ្យ​បងប្អូន​ពីរ​ឬ​បី​នាក់​ប្រាប់​នូវ​របៀប​ដែល​កិច្ចបំរើ​គ្រីស្ទាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

១៨ នាទី: ​«​សូម​ថែទាំ​កន្លែង​ថ្វាយ​បង្គំ​របស់​យើង​ឲ្យ​បាន​ស្អាត​បាត​»។d (​វគ្គ១-៥​) ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ នៅ​ពេល​ដែល​ពិគ្រោះ​នូវ​វគ្គ​៣​និង​៤ សើរើ​ឡើង​វិញ​នូវ​ការ​រៀបចំ​សំរាប់​ការ​បោស​សំអាត​សាលព្រះរាជាណាចក្រ។ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្នែក​ណា​ដែល​បងប្អូន​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ សរសើរ​បងប្អូន​សំរាប់​ការ​ខិតខំ​របស់​ពួក​គាត់ ដើម្បី​រក្សា​កន្លែង​សំរាប់​ការ​ថ្វាយ​បង្គំ​ពិត​ឲ្យ​សម​ត្រឹម​ត្រូវ​ល្អ។

ចំរៀង​លេខ១១៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​សីហា

ចំរៀង​លេខ១៨០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​កញ្ញា។ សម្ដែង​ដោយ​មាតា​ឬ​បិតា​ម្នាក់​ជា​មួយ​កូន​ស្រី​ឬ​ប្រុស​ជំទង់​របស់​គាត់ ហាត់​របៀប​និយាយ ក្នុង​ការ​រៀប​ចំ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី។ ពីរ​នាក់​នោះ​ត្រូវ​សើរើ​ឡើង​វិញ​នូវ​របៀប​និយាយ​តាម​យោបល់​នោះ មុន​ធ្វើ​ការ​បង្ហាញ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ចូរ​ប្រមូល​ភាព​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ។ (​១ថែ. ២:២​) សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ ពន្យល់​ពី​ហេតុ​ដែល​បងប្អូន​ច្រើន​មាន​ចិត្ត​ខ្លាច​ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​អំពី​សារ​ព្រះ​រាជាណាចក្រ។ សូម្បីតែ​បងប្អូន​ដែល​បាន​មាន​សកម្មភាព​ផ្សព្វផ្សាយ​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​នៅ​តែ​ខ្លាច​ប្រាប់​អ្នក​ដទៃ​អំពី​សារ​ព្រះ​រាជាណាចក្រ។ រៀប​រាប់​នូវ​បទ​ពិសោធន៍​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០០ ទំព័រ៣០; ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០០ ទំព័រ៣១ ហើយ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​១៩៩៦ ទំព័រ៣១។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​ប្រាប់​ពី​របៀប​ដែល​គាត់​បាន​ប្រមូល​ភាព​ក្លាហាន​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​ពេល​ដែល​គាត់​មាន​អារម្មណ៍​ខ្លាច​នោះ។ បញ្ចប់​ដោយ​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា​ទាំង​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០០ ទំព័រ ២៩-៣០

ចំរៀង​លេខ៧៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​កញ្ញា

ចំរៀង​លេខ៤៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​សីហា។ ប្រាប់​នូវ​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កញ្ញា។ រៀបចំ​ជា​មុន​ឲ្យ​បងប្អូន​មួយ​ឬ​ពីរ​នាក់​ប្រាប់​ពី​បទ​ពិសោធន៍​ដ៏​លើក​ទឹក​ចិត្ត ដែល​គាត់​មាន​ពេល​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវការ។

១៥ នាទី: តើ​អ្នក​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍ ដូច​អ្នក​បាន​សន្យា​ទេ? សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​នឹង​ពួក​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​១៩៩៩ ទំព័រ១០-១១ ក្រោម​ចំណង​ជើង​ថា ​«​វិធី​ផ្សេង​ទៀត​ដើម្បី​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង​»។ (​ជា​ភាសា​អង់គ្លេស​) ក្នុង​កិច្ច​ផ្សព្វផ្សាយ នៅ​ពេល​ដែល​យើង​ជួប​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍ ជា​ធម្មតា​យើង​ណាត់​ជួប​គាត់​ថ្ងៃ​ក្រោយ​ដើម្បី​និយាយ​បន្ត​ជា​មួយ​គ្នា។ តើ​យើង​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​នោះ ដូច​យើង​បាន​សន្យា​ទេ? សើរើ​ឡើង​វិញ​នូវ​គោលការណ៍​ព្រះ​គម្ពីរ​ដែល​គួរ​ជម្រុញ​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​យើង។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​រៀប​រាប់​នូវ​បទ​ពិសោធន៍​ដែល​បង្ហាញ​ថា គាត់​បាន​ទទួល​ពរដោយសារ​គាត់​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ភ្លាម​ៗ។

២០ នាទី: ​«​សូម​ថែទាំ​កន្លែង​ថ្វាយ​បង្គំ​របស់​យើង​ឲ្យ​បាន​ស្អាត​បាត​»។e (​វគ្គ៦-១០​) ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ បញ្ជាក់​ពី​សារៈ​សំខាន់​ក្នុង​ការ​រក្សា​សាល​ព្រះរាជាណាចក្រ​ឲ្យ​បាន​ស្អាត​បាត ដោយ​លើក​ឡើង​ចំណុច​ក្នុង​ប្រអប់​នៅ​ទំព័រ៥។ រួម​បញ្ចូល​សេចក្ដី​រាយ​ការណ៍​អំពី​សភាព​នៃ​សាលព្រះរាជាណាចក្រ​យើង ហើយ​ប្រាប់​ពី​គម្រោង​ការ​ណា​ខ្លះ​ដើម្បី​ជួសជុល​ឬ​ធ្វើ​សាល​ឲ្យ​ស្អាត​ជាង​មុន។

ចំរៀង​លេខ១០០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក