បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៣ ទំ. ២-៧
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​តុលា
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០៣ ទំ. ២-៧

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សូម​កត់​សម្គាល់: កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​នឹង​គ្រោង​ពេល​សំរាប់​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ ចំពោះ​សប្ដាហ៍​និមួយ​ៗ​ក្នុង​កំឡុង​ខែ​នៃ​មហា​សន្និបាត​តាម​តំបន់។ ក្រុមជំនុំ​ប្រហែល​ត្រូវ​ធ្វើ​ការ​រៀបចំ​ដើម្បី​ចូល​រួម​មហា​សន្និបាត​តាម​តំបន់​ដែល​មាន​ប្រធាន​ថា ​«​ចូរ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​»។ បើ​សម​គួរ ចូរ​ឆ្លៀត​១៥​នាទី​នៅ​ឯ​ប្រជុំ​អប់រំ​កិច្ច​បំរើ​ចុង​ក្រោយ​មុន​មហា​សន្និបាត ដើម្បី​សើរើ​ឡើង​វិញ​នូវ​យោបល់​ដ៏​ល្អ​ពី​សន្លឹក​បន្ថែម​នៃ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង សំរាប់​ខែ​នេះ​ដែល​ទាក់ទង​នឹង​តំបន់​របស់​យើង។ នៅ​ខែ​មករា​ប្រជុំ​អប់រំ​កិច្ច​បំរើ​ទាំង​មូល​មួយ នឹង​សើរើ​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ពី​កម្មវិធី​មហា​សន្និបាត។ ដើម្បី​រៀបចំ​សំរាប់​ការ​ពិគ្រោះ​នោះ ពេល​ដែល​នៅ​ឯ​មហា​សន្និបាត យើង​ទាំង​អស់​គ្នា​អាច​កត់​នូវ​ចំណុច​សំខាន់​ៗ ដែល​រួម​បញ្ចូល​ចំណុច​សំ​ខាន់​ៗ​ដែល​យើង​ចង់​អនុវត្ត​តាម​ក្នុង​ជីវភាព​រស់​នៅ​ផ្ទាល់​ខ្លួន ហើយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ផង​ដែរ។ បន្ទាប់​មក យើង​អាច​លើក​ទឹក​ចិត្ត​បងប្អូន​ដោយ​ពន្យល់​នូវ​របៀប​ដែល​យើង​បាន​អនុវត្ត​តាម​យោបល់​ទាំង​ប៉ុន្មាន​នោះ តាំង​ពី​ចូល​រួម​មហា​សន្និបាត​មក។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​កញ្ញា

ចំរៀង​លេខ១០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​សើរើ​ឡើង​វិញ​នូវ​កំណត់​របស់​ខ្លួន​ពី​កម្មវិធី​សន្និបាត​តាម​មណ្ឌល​សំរាប់​ឆ្នាំ​កិច្ច​បំរើ​កន្លង​ទៅ ដើម្បី​រៀបចំ​សំរាប់​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សប្ដាហ៍​ក្រោយ។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​ធ្វើ​ការ​សំដែង​ដែល​បង្ហាញ​ពី​តថភាព​ពិត​ៗ​ដោយ​ផ្ដល់​ឲ្យ​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​តុលា។ ក្នុង​ពាក្យ​ផ្សព្វផ្សាយ​នោះ ចូរ​ឲ្យ​សិស្ស​ម្នាក់​ឬ​ក៏​មាតា​បិតា​ម្នាក់ ផ្សព្វផ្សាយ​ដល់​គ្រូ​ម្នាក់​នៅ​ឯ​សាលា​រៀន។

១០ នាទី: ​«​ចូរ​សំដែង​ខ្លួន​ទុក​ជា​គំរូ​ពី​ការ​ល្អ​»។a ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ សូម​ពន្យល់​មូលហេតុ​ដែល​ចរិយា​ដ៏​ល្អ​របស់​យើង​ទាំង​អស់​គ្នា​គឺ​សំខាន់​ចាំ​បាច់។

២៥ នាទី: ​«​ប្អូន​ៗ​យុវ​វ័យ​អើយ! ចូរ​ស្ថាបនា​គ្រឹះ​ដ៏​ល្អ​សំរាប់​ពេល​អនាគត​ចុះ!​»។b ត្រូវ​ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ដោយ​ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ ពេល​ដែល​ពិគ្រោះ​នូវ​វគ្គ៥ លើក​បញ្ជាក់​ពី​អំណរ​និង​ពរ​ដែល​បាន​មក​ពី​កិច្ច​បំរើ​ពេញ​ពេល។

ចំរៀង​លេខ១៨០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា

ចំរៀង​លេខ១៩១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១០ នាទី: ​«​ការ​សិក្សា​សៀវភៅ​ថ្វាយ​បង្គំ​ព្រះ​»។ សុន្ទរកថា​ត្រូវ​ថ្លែង​ដោយ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​ម្នាក់។ សូម​ផ្ដោ​ត​អារម្មណ៍​ទៅ​លើ​តារាង​សិក្សា។ នៅ​ពេល​ដែល​ពិគ្រោះ​វគ្គ​ទី៤ ត្រូវ​រួម​បញ្ចូល​ចំណុច​ខ្លះ​ពី​ពត៌មាន​ក្នុង​សៀវភៅ​សាលា​កិច្ច​បំរើ ទំព័រ២៨ វគ្គ១ ហើយ​ទំព័រ៧០។ (​ជា​ភាសា​អង់គ្លេស​)

២៥ នាទី: ​«​ចូរ​យក​ចិត្ត​ទុក​ដាក់‹ធ្វើ​បន្ទាល់​សព្វ​គ្រប់›​»។c ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ បន្ទាប់​ពី​ពិគ្រោះ​វគ្គ៥​និង​៦ សូម​រួម​បញ្ចូល​នូវ​ការ​សម្ដែង​យ៉ាង​ខ្លី​ពី​ការ​ផ្សាយ​ក្រៅ​ផ្លូវការ​ដល់​អ្នក​លក់​នៅ​ហាង ហើយ​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ។ មុន​ពេល​ដែល​ពិគ្រោះ​វគ្គ៧​និង​៨ សូម​អាន​វគ្គ​ទាំង​នោះ​ឲ្យ​បាន​ឮ។ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន សូម​អាន​ហើយ​ពិគ្រោះ​ពត៌មាន​ក្នុង​ប្រអប់​«​កុំ​ភ្លេច​ពួក​គេ​ឡើយ!​»។

ចំរៀង​លេខ១១២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​កញ្ញា

ចំរៀង​លេខ១៨៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​តុលា។ បង្ហាញ​នូវ​របៀប​ដែល​បង​ស្រី​ម្នាក់​ដែល​ជា​មេ​ផ្ទះ នឹង​ផ្ដល់​ទស្សនាវដ្ដី​ដល់​ម្ចាស់​តូប​ម្នាក់​នៅ​ឯ​ផ្សារ​ដែល​គាត់​ធ្លាប់​ទទួល​ទស្សនាវដ្ដី​ជា​រៀង​រាល់​ខែ។

១៥ នាទី: តើ​យើង​បាន​សម្រេច​អ្វី​ខ្លះ​កាល​ពី​ឆ្នាំ​មុន? អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​ជំរាប​ប្រាប់​នូវ​អ្វី​ល្អ​ៗ​ពី​សេចក្ដី​រាយ​ការណ៍​នៃ​ក្រុមជំនុំ​សំរាប់​ឆ្នាំ​២០០៣​ខាង​កិច្ច​បំរើ។ ចូរ​សរសើរ​ទាំង​អស់​គ្នា ដោយ​បាន​សម្រេច​នូវ​កិច្ចការ​ជា​ច្រើន។ សូម​លើក​បញ្ជាក់​ចំណុច​ខ្លះ​ពី​សេចក្ដី​រាយ​ការណ៍​លើក​មុន​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ សូម​តាំង​គោល​ដៅ​ដែល​ខ្លួន​អាច​សម្រេច​ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​ទៅ​មុខ​នេះ។

២០ នាទី: ​«​ការ​ស្លៀក​ពាក់​សមរម្យ​បង្ហាញ​ថា​យើង​កោត​ខ្លាច​ព្រះ​»។d សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ សុំ​បង​ប្រុស​ម្នាក់​ដែល​ចេះ​អាន​ស្ទាត់​អាន​វគ្គ​មួយ​ៗ​ជូន​ក្រុមជំនុំ។

ចំរៀង​លេខ២៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា

ចំរៀង​លេខ៧៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​កញ្ញា។ ប្រាប់​ពី​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​តុលា។ សូម​ធ្វើ​ការ​សម្ដែង​មួយ​ដែល​បង្ហាញ​នូវ​របៀប​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ស្តើង​តម្រូវ។

១៥ នាទី: ​«​ការ​ប្រមូល​គ្នា​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​»។e ប្រើ​សំនួរ​ដែល​មាន​ស្រាប់។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​មាន​វត្តមាន​នៅ​កម្មវិធី​ទាំង​អស់ ពី​ថ្ងៃ​សុក្រ​ពេល​ព្រឹក រហូត​ដល់​ថ្ងៃ​អាទិត្យ​ពេល​រសៀល។ បញ្ជាក់​នូវ​សារៈ​សំខាន់​ដែល​យើង​ត្រូវ​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន មិន​គ្រាន់​តែ​ឮ​ប៉ុណ្ណោះ។ ពិចារណា​កំណត់​សម្គាល់​ខាង​លើ ដែល​ពន្យល់​នូវ​អ្វី​ដែល​បាន​រៀបចំ​សំរាប់​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​នៅ​ខែ​មករា ពេល​ដែល​នឹង​មាន​ការ​សើរើ​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ពី​មហា​សន្និបាត​តាម​តំបន់។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​កត់​កំណត់។

២០ នាទី: ​«​ចូរ​ប្រដាប់​កាយ​ដោយ​ចិត្ត​រាប​ទាប​»។f អញ្ជើញ​ពួក​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​របៀប​អនុវត្ត​តាម​បទ​គម្ពីរ​នោះ។

ចំរៀង​លេខ២០៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​តុលា

ចំរៀង​លេខ១៦៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ខែ​នេះ​យើង​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​សិស្ស​ថ្មី។ ដោយ​ចំណាយ​ពេល​យ៉ាង​ខ្លី​សើរើ​ឡើង​វិញ​នូវ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​ឧសភា ឆ្នាំ​២០០២ ទំព័រ១ វគ្គ១។

១៥ នាទី: ​«​កំណត់​អ្វី​ដែល​សម​គួរ​ឲ្យ​មាន​អាទិភាព!​»។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​នឹង​ពួក​អ្នក​ស្ដាប់ ដែល​មាន​មូលដ្ឋាន​ទៅ​លើ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ដូច​ខាង​លើ​នេះ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ទំព័រ១៩។ (​ជា​ភាសា​អង់គ្លេស​) ប្រាប់​ពី​ថ្ងៃ ខែ​នៃ​កម្មពិធី​ពិសេស​ឬ​ប្រជុំ​ណា​មួយ​ដែល​ក្រុមជំនុំ​បាន​រៀបចំ​សំរាប់​ខែ​បន្តបន្ទាប់​នោះ ហើយ​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​កត់​ថ្ងៃ​ខែ​ទាំង​នោះ​នៅ​ប្រក្រតិទិន​របស់​ខ្លួន។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​ប្រាប់​ពី​អ្វី​ដែល​គាត់​ធ្វើ​ដើម្បី​កុំ​ឲ្យ​ខាន​ទទួល​ប្រយោជន៍​ពី​សំវិធានការ​ខាង​វិញ្ញាណ។

២០ នាទី: ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​ពួក​ម៉ាក។ សម្ភាស​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ម្នាក់​ដែល​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន។ សូម​រើស​យក​ចំណុច​ខ្លះ​ៗ​ពី​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៣។ (​ជា​ភាសា​អង់គ្លេស​) តើ​បង​ប្រុស​បាន​ជួប​នូវ​ការ​បង្ខិត​បង្ខំ​បែប​ណា​ខ្លះ​ពី​ពួក​ម៉ាក​នៅ​ឯ​សាលា​រៀន? (​ទំព័រ២៤ វគ្គ៣; ទំព័រ២៥ វគ្គ៤-៥​) តើ​អ្នក​ឯ​ទៀត​មាន​ឥទ្ធិពល​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ទៅ​លើ​គាត់​ដែរ​ឬ​ទេ? (​ទំព័រ២៦ វគ្គ៤-៦​) ទោះបី​ជា​គាត់​ជា​មនុស្ស​ពេញ​វ័យ​ហើយ​ក៏​ដោយ​ តើ​គាត់​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​បង្ខិត​បង្ខំ​ពី​ពួក​ម៉ាក​ទេ? តើ​អ្វី​ទៅ​បាន​ជួយ​គាត់​ឲ្យ​ទប់ទល់​មិន​ព្រម​ធ្វើតាម​គេ​នោះ? សូម​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ថ្លែង​សុន្ទរកថា​យ៉ាង​ខ្លី  ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​១៩៩៩ ទំព័រ២៤-២៥ ដែល​លើក​បញ្ជាក់​នូវ​ប្រយោជន៍​មក​ពី​ការ​បណ្ដុះ​ឲ្យ​មាន​ការ​សេព​គប់​ដ៏​ល្អ។

ចំរៀង​លេខ២៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

f កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក