កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែតុលា
ចំរៀងលេខ២១៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់និងសេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ សូមមានការសម្ដែងដែលបង្ហាញពីតថភាពពិតៗពីការផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា។ ក្នុងការសម្ដែងនោះ សូមបង្ហាញអ្នកផ្សាយត្រឡប់ទៅជួបម្ចាស់ផ្ទះម្នាក់ដែលបានទទួលទស្សនាវដ្ដីជារៀងរាល់ខែ។—សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើងពីឆ្នាំ១៩៩៨ ខែតុលា ទំព័រ៤ វគ្គ៧, ៨
២០ នាទី: «ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»ចុះ!a ក្រោយពិគ្រោះនូវវគ្គ៤ សូមប្រាប់ថាក្នុងកំឡុងខែវិច្ឆិកា យើងនឹងផ្ដល់សៀវភៅស្តើងតម្រូវនិងសៀវភៅចំណេះ។ ដោយចំណាយពេលយ៉ាងខ្លី ចូរលើកឡើងយោបល់មួយនៃពាក្យផ្សាយពីកិច្ចបំរើព្រះរាជាណាចក្រយើងពីឆ្នាំ១៩៩៩ ខែមករា ទំព័រ៤ និងឆ្នាំ២០០១ ខែកញ្ញា ទំព័រ១។ បន្ទាប់មក ឲ្យអ្នកផ្សាយហាត់យោបល់ជាពាក្យផ្សាយនោះ។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យរៀបចំយ៉ាងល្អសំរាប់កិច្ចបំរើផ្សាយ។
១៥ នាទី: ការនាំមុខបង្រៀនសិស្សព្រះគម្ពីរនាំឲ្យមានពរ។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ រៀបរាប់នូវបទពិសោធន៍ខ្លះពីប្រកាសនវត្ថុរបស់យើង អំពីអ្នកសិក្សាព្រះគម្ពីរដែលកំពុងតែរីកចំរើន។ (w០០ ១/៦ ទំព័រ៦; ybE៩៨ ទំព័រ៥៥-៦០) អញ្ជើញពួកអ្នកស្ដាប់ប្រាប់នូវអ្វីដែលគាត់បានរៀនពីបទពិសោធន៍ទាំងនេះ ហើយផលប្រយោជន៍ដែលយើងទទួលពីការនាំមុខបង្រៀនសិស្សព្រះគម្ពីរ។
ចំរៀងលេខ៣៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែតុលា
ចំរៀងលេខ១៦០
៧ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ អញ្ជើញក្មេងៗយកសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំសំរាប់ប្រជុំសប្ដាហ៍ក្រោយ។
២៥ នាទី: «ចូរសម្ដែងប្រាជ្ញាដោយអនុវត្តតាមអ្វីដែលអ្នករៀន»។ អ្នកចាស់ទុំម្នាក់ពិគ្រោះនូវពត៌មានជាមួយនឹងអ្នកស្ដាប់។ បញ្ជាក់ពីតម្រូវការឲ្យសិក្សាប្រកាសនវត្ថុយ៉ាងហ្មត់ចត់ដើម្បីឲ្យចាំហើយអនុវត្តតាមអ្វីដែលបានរៀននោះ។ ផ្ដោតអារម្មណ៍ទៅលើចំណុចដ៏ល្អពីប្រកាសនវត្ថុថ្មីៗដែលទាក់ទងនឹងតំបន់របស់យើង។ ឧទាហរណ៍ខ្លះគឺ របៀបដែលពួកយុវវ័យស៊ូទ្រាំនឹងកាលៈទេសៈនៅឯសាលារៀន របៀបដែលយើងអាចប្រឈមមុខនឹងបញ្ហានៅកន្លែងធ្វើការ ហើយរបៀបដែលបងប្អូនឬគូប្ដីប្រពន្ធអាចដោះស្រាយបញ្ហារវាងគ្នា។ ប្រើពត៌មានណាដែលផ្ដល់ជំនួយច្រើនបំផុតចំពោះក្រុមជំនុំនាតំបន់នេះ។
១៣ នាទី: បទពិសោធន៍តាមតំបន់។ អញ្ជើញពួកអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ដែលគាត់មានពីការចូលរួមមហាសន្និបាតតាមតំបន់ ឬក៏ពេលផ្សព្វផ្សាយក្រៅផ្លូវការនៅកន្លែងធ្វើការ សាលារៀន ឬកន្លែងផ្សេងទៀត។
ចំរៀងលេខ១១២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែតុលា
ចំរៀងលេខ១៣
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែតុលា។ លើកទឹកចិត្តទាំងអស់គ្នាមើលកំណត់របស់ខ្លួនសាឡើងវិញពីកម្មវិធីថ្ងៃសន្និបាតពិសេសនាឆ្នាំកិច្ចបំរើកន្លងទៅ ដើម្បីរៀបចំសំរាប់ប្រជុំអប់រំកិច្ចបំរើសប្ដាហ៍ក្រោយ។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា។ ក្នុងការសម្ដែងនោះ សូមបង្ហាញនូវរបៀបឆ្លើយតបពេលគេប្រើសំដីដែលអាចរារាំងការសន្ទនាដោយនិយាយថា៖ «ខ្ញុំមិនចាប់អារម្មណ៍ទេ!»។—សូមមើលកូនសៀវភៅ របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ៨។
៣០ នាទី: ជួយកូនរបស់ខ្លួនឲ្យក្លាយទៅជាសិស្ស។ សម្ភាសន៍និងការសម្ដែងដោយមានពំនោលពីពួកអ្នកស្ដាប់ស្តីអំពីការសម្ដែងនោះ។
(១នាទី) ចាប់ផ្ដើមដោយសុន្ទរកថា។ សួរសំនួរថា «តើមានក្មេងៗប៉ុន្មាននាក់ដែលមានសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំផ្ទាល់ខ្លួន»? អញ្ជើញឲ្យគេលើកដៃហើយបង្ហាញសៀវភៅនោះ បើសិនជាគេបានចាំហើយយកមកសំរាប់កិច្ចប្រជុំ។ សៀវភៅនោះគឺសំវិធានការមួយដ៏ល្អដើម្បីជួយយុវវ័យរៀនអំពីព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់។ ព្រះយេស៊ូមានបន្ទូលនៅម៉ាថាយ ២៨:១៩, ២០ ឲ្យទៅបញ្ចុះបញ្ចូលឲ្យមានសិស្សហើយបង្រៀនគេ។ កុំឲ្យយើងភ្លេចក្រុមគ្រួសារ និងកូនៗរបស់យើងផ្ទាល់។ កូនៗរបស់យើងគួរធ្វើជាសិស្សហើយនិយាយអំពីជំនឿរបស់ខ្លួនដោយឥតលាក់លាមដែរ។
(១៦នាទី) អញ្ជើញប្ដីប្រពន្ធមួយគូដែលសិក្សាប្រកាសនវត្ថុនេះជាមួយកូនជារឿយៗឲ្យឡើងវេទិកា។ បើអ្នកចង់ សូមសម្ភាសន៍ប្ដីប្រពន្ធពីរឬបីគូក៏បាន។ សួរគាត់ពីលទ្ធផលដ៏ល្អដែលគាត់បានទទួល ហើយរបៀបដែលសៀវភៅនេះជួយក្នុងការបង្រៀនកូន មិនគ្រាន់តែជាសៀវភៅអានលេងប៉ុណ្ណោះ។ (ឧទាហរណ៍ខ្លះគឺ រឿងទី២ ជួយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់អស់ពីដួងចិត្តនិងអំណរគុណចំពោះព្រះហើយសំវិធានការរបស់ទ្រង់។ រឿងទី៤ បង្រៀនថាការលួចត្រូវចាត់ទុកជាការខូចអាក្រក់។ រឿងទី៦ បង្ហាញនូវលទ្ធផលដ៏សែនខ្លោចផ្សាពីការសំអប់និងកំហឹង ហើយថាយើងមិនត្រូវមានចិត្តច្រណែនចំពោះអ្នកឯទៀត។) តើគាត់ប្រើរូបភាពក្នុងសៀវភៅនេះយ៉ាងដូចម្ដេច? តើគាត់សិក្សាជាមួយកូនតាមវិធីណា? គូប្ដីប្រពន្ធសម្ដែងនូវរបៀបដែលគាត់សិក្សាជាមួយនឹងកូន។
អញ្ជើញពួកអ្នកស្ដាប់ប្រាប់អំពីការសិក្សានោះ របៀបដែលការសិក្សាបានត្រូវដឹកនាំ ហើយនិងអ្វីដែលធ្វើឲ្យគាត់ពេញចិត្ត។ អញ្ជើញពួកអ្នកស្ដាប់ឲ្យរៀបរាប់ពីផលប្រយោជន៍ដែលមកពីការសិក្សាជាមួយកូនរបស់ខ្លួនតាមរយៈប្រកាសនវត្ថុនេះ។
(១០នាទី) អញ្ជើញក្មេងៗទាំងអស់ឡើងវេទិកាហើយសម្ភាសក្មេងខ្លះ។ ឲ្យគេយកសៀវភៅរបស់ខ្លួនមកជាមួយ។ សួរគេនូវអ្វីដែលគេចូលចិត្តអំពីសៀវភៅនេះ ហើយអ្វីដែលគេបានរៀន។ តើគេដែលយកសៀវភៅទៅសាលារៀនទេ? តើគេនិយាយប្រាប់អ្នកឯទៀតពីអ្វីដែលគេរៀនទេ? តើគេនិយាយទៅកាន់សមាជិកក្រុមគ្រួសារដែលមិនមែនជាអ្នកជឿទេ? តើមានក្មេងណាដែលចាប់ផ្ដើមសិក្សាជាមួយម្នាក់ផ្សេងដោយប្រើសៀវភៅនេះឬទេ? តើអ្នកដឹកនាំការសិក្សាយ៉ាងណា ដោយព្រោះសៀវភៅនេះគ្មានសំនួរនៅចុងទំព័រខាងក្រោម?
(១នាទី) ជួយបងប្អូនទាំងអស់គ្នាយល់ថាសៀវភៅនេះមិនគ្រាន់តែល្អមើល ហើយងាយផ្ដល់ឲ្យដោយព្រោះមានរូបភាពស្អាតនោះទេ តែជាឧបករណ៍មួយដ៏ល្អសំរាប់ការបង្រៀននិងការបណ្ដុះបណ្ដាលឲ្យមានសិស្សដែរ។ «ជីវិតទាំងឡាយដែលមានដង្ហើម»គួរសរសើរដល់ព្រះយេហូវ៉ា នេះក៏រួមបញ្ចូលកូនៗរបស់យើងដែរ។—ទំនុក. ១៥០:៦
ចំរៀងលេខ៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែវិច្ឆិកា
ចំរៀងលេខ៦១
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់
២៥ នាទី: ចូរធ្វើការល្អជាបរិបូរ។ (១ធី. ៦:១៨) ដោយប្រើសំនួរដែលមានស្រាប់ អ្នកចាស់ទុំម្នាក់នាំមុខការពិគ្រោះជាមួយពួកអ្នកស្ដាប់ស្តីអំពីកម្មវិធីថ្ងៃសន្និបាតពិសេសដែលមានក្នុងកំឡុងពេលឆ្នាំកិច្ចបំរើមុន។ អញ្ជើញបងប្អូនក្នុងក្រុមជំនុំរៀបរាប់នូវវិធីដែលគាត់បានអនុវត្តតាមអ្វីដែលគាត់បានរៀន។ (សូមអញ្ជើញឲ្យបងប្អូនខ្លះរៀបចំអត្ថាធិប្បាយជាមុន) លើកបញ្ជាក់ផ្នែកខ្លះពីកម្មវិធីគឺ (១) «ការល្អនាំឲ្យមានកំរៃមួយយ៉ាងធំ»។ (សាស. ២:១១) ហេតុអ្វីបានជាអ្នកបំរើព្រះយេហូវ៉ាដេញតាមការល្អដូចបានពណ៌នាក្នុងព្រះបន្ទូលរបស់ព្រះ ជាជាងកិច្ចការឥតប្រយោជន៍របស់លោកីយ៍នេះ? (២) «ចូរធ្វើជាអ្នកមានស្តុកស្តម្ភតាមទស្សនៈរបស់ព្រះ»។ (ម៉ាថ. ៦:២០) តើអ្នកខ្លះបាន«ប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌»ទទួលផលប្រយោជន៍អ្វី? (៣) «ចូរចំរើនកិច្ចបំរើផ្សាយរបស់អ្នកដោយមានសិស្សព្រះគម្ពីរ»។ (omE ទំព័រ៩១) តើអ្វីដែលអាចជួយយើងចាប់ផ្ដើមហើយដឹកនាំការសិក្សាព្រះគម្ពីរ? (៤) «ចូរធ្វើការល្អនៅគ្រាចំរូតនេះ»។ (ម៉ាថ. ១៣:៣៧-៣៩) តើពួកគ្រីស្ទានសម័យដើមជាគំរូធ្វើការល្អអ្វី? ហើយតើកិច្ចការខាងព្រះរាជាណាចក្របានចំរើនឡើងយ៉ាងណាក្នុងសម័យយើងនេះ? (៥) «ចូរឲ្យការល្អរបស់អ្នកលើកដំកើងព្រះយេហូវ៉ា»។ (ម៉ាថ. ៥:១៤-១៦) តើបងប្អូនខ្លះបាន‹ឲ្យពន្លឺរបស់គាត់ភ្លឺឡើង›យ៉ាងដូចម្ដេច? (៦) «ចូរសរសើរយុវវ័យដែលបានធ្វើការល្អក្នុងការសរសើរព្រះយេហូវ៉ា»។ (ទំនុក. ១៤៨:១២, ១៣) តើយុវវ័យគ្រីស្ទានក្នុងមណ្ឌលយើងកំពុងតែសរសើរព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (៧) «ចូរធ្វើការល្អជានិច្ច និងទទួលពរពីព្រះយេហូវ៉ា»។ (សុ. ១០:២២) កាលដែលយើងជាប់រវល់ធ្វើការល្អ តើយើងអាចបានពរអ្វីផ្ទាល់ខ្លួន ជាក្រុមគ្រួសារ ជាក្រុមជំនុំ ហើយជាអង្គការទូទាំងពិភពលោក?
ចំរៀងលេខ១៨០ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។