កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែវិច្ឆិកា
ចំរៀងលេខ១៨៨
១០ នាទី:សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៤ សូមធ្វើការសម្ដែងមួយដែលបង្ហាញពីទិដ្ឋភាពពិតៗពីរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែធ្នូក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំអ្នក។ រួមបញ្ចូលការពន្យល់អំពីរបៀបកិច្ចការទូទាំងពិភពលោករបស់យើងត្រូវបានគាំទ្រ។—សូមមើលទស្សនាវដ្ដីប៉មយាម ទំព័រទី២
១៥ នាទី: «ចូរ‹ប្រុងប្រៀបខ្លួនជាស្រេច›»។a អញ្ជើញអ្នកស្ដាប់ប្រាប់ពីអ្វីដែលជួយពួកគាត់មិនឲ្យកង្វល់កង្វាយឬអ្វីណាផ្សេងទៀតក្នុងលោកីយ៍នេះស៊ីពេលវេលាដែលអាចប្រើក្នុងរឿងខាងវិញ្ញាណល្អជាង។
២០ នាទី: តើអ្នកជ្រើសរើសមិត្តភក្ដិយ៉ាងដូចម្ដេច? ការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ដែលមានមូលដ្ឋានលើសៀវភៅចូរថ្វាយបង្គំព្រះ ទំព័រ៤៨-៤៩។ ដោយប្រើសំនួរនិងបទគម្ពីរដែលមានក្នុងវគ្គទី១៣ ចូរលើកទឹកចិត្តអ្នកស្ដាប់ឲ្យពន្យល់នូវគោលការណ៍ព្រះគម្ពីរដែលអាចណែនាំយើងក្នុងការជ្រើសរើសអ្នកដែលយើងសេពគប់។
ចំរៀងលេខ៦៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែវិច្ឆិកា
ចំរៀងលេខ២១
១២ នាទី:សេចក្ដីជូនដំណឹងតាមតំបន់។ សម្ភាសអ្នកផ្សាយពីរបីនាក់ដែលធ្លាប់មានបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងការប្រើឧបករណ៍ផ្សាយសំរាប់ខែនេះ។ ប្រហែលជាអ្នកផ្សាយខ្លះបានចាប់ផ្ដើមការសិក្សា។
១៥ នាទី: ការបង្កើតឲ្យមានចិត្តគំនិតចេះចែកដល់អ្នកដទៃ។ សុន្ទរកថាដោយអ្នកចាស់ទុំដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមភាសាអង់គ្លេស ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៣ ទំព័រ២៧-៣០។
១៨ នាទី: «សេចក្ដីសរសើរធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ»។b រួមបញ្ចូលចំណុចសំខាន់ពីសៀវភៅសុភមង្គលគ្រួសារ ទំព័រ៤៩-៥០ វគ្គ២១។ អញ្ជើញអ្នកស្ដាប់រៀបរាប់អំពីពេលដែលពួកគាត់ធ្លាប់ទទួលការលើកទឹកចិត្តដោយសារអ្នកដទៃសរសើរ។
ចំរៀងលេខ៣៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែវិច្ឆិកា
ចំរៀងលេខ១៧៧
១២ នាទី:សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែធ្នូ ដោយប្រើយោបល់ទីពីរនៅទំព័រទី៤។ អាចប្រើខគម្ពីរមួយផ្សេងទៀតក្រៅពីខគម្ពីរនៅទំព័រទី៤។ ក្នុងការសម្ដែង ចូរបង្ហាញរបៀបជូនទស្សនាវដ្ដីក្រៅផ្លូវការពេលដែលកំពុងតែជិះរថឈ្នួល ឬលំដាប់រៀបចំណាផ្សេងទៀតដែលសមសំរាប់តំបន់ផ្សាយរបស់ក្រុមជំនុំ។
១០ នាទី: ប្រអប់សំនួរ។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់។
២៣ នាទី: «ការបង្កើតឲ្យមានភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា»។c ចូរប្រើសំនួរដែលមានស្រាប់។ អញ្ជើញអ្នកស្ដាប់ពន្យល់អំពីទំនាក់ទំនងរវាងបទគម្ពីរនិងសាច់រឿង។ រៀបចំទុកជាមុនឲ្យម្នាក់ឬពីរនាក់ប្រាប់ពីអ្វីដែលបានជួយពួកគាត់ឲ្យបង្កើនគុណភាពនៃការសិក្សាព្រះគម្ពីរដោយខ្លួនឯង។
ចំរៀងលេខ២០២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែធ្នូ
ចំរៀងលេខ៤២
១០ នាទី:សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែវិច្ឆិកា។ ប្រាប់ពីឧបករណ៍ផ្សាយសំរាប់ខែធ្នូ។ ប្រាប់យ៉ាងខ្លីនូវរបៀបនិយាយមួយឬពីរយ៉ាងសំរាប់ឧបករណ៍ផ្សាយនោះ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: មានសមត្ថភាពអាចបង្រៀនអ្នកឯទៀត។ ការពិគ្រោះជាមួយអ្នកស្ដាប់ ដោយមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០០ ទំព័រ១៤-១៦ វគ្គ៩-១៣។ សមត្ថភាពបង្រៀនដោយមានប្រសិទ្ធភាពជាគោលដៅសំខាន់បំផុតមួយក្នុងកិច្ចបំរើរបស់យើង។ ការទទួលបានជោគជ័យយ៉ាងល្អក្នុងការជួយអ្នកដែលមានលក្ខណៈដូចចៀម គឺអាស្រ័យទៅលើសមត្ថភាពរបស់យើងក្នុងការប្រាប់សារអំពីព្រះរាជាណាចក្រតាមរបៀបដែលនាំឲ្យយល់ដឹងថែមទាំងជំរុញទឹកចិត្តទៀតផង។ ចូរពិគ្រោះសំនួរដូចតទៅនេះ: (១) តើការផ្សព្វផ្សាយនិងការបង្រៀនគឺខុសគ្នាយ៉ាងដូចម្ដេច? (it-2-E ទំព័រ៦៧២ វគ្គ២) (២) ហេតុអ្វីអ្នកផ្សាយខ្លះរាថយមិនចង់ចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយនឹងអ្នកដទៃ? (៣) តើយើងអាចបង្កើនសមត្ថភាពបង្រៀនយ៉ាងដូចម្ដេច? (៤) ដើម្បីប្រាកដថាសិស្សរបស់យើងយល់អ្វីដែលគាត់រៀន តើយើងអាចធ្វើអ្វីទៅ? (៥) តើយើងគួរជួយសិស្សរបស់យើងសម្រេចគោលដៅអ្វី?
ចំរៀងលេខ១៥៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។