កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែធ្នូ
ចំរៀងលេខ១៥៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ សូមប្រើយោបល់ទីមួយនៅទំព័រទី៨ ដើម្បីបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា។
២០ នាទី: «តើជនគ្រីស្ទានមានសាមគ្គីភាពដ៏ពិតដោយដូចម្ដេច?»។a នៅពេលពិភាក្សាវគ្គទី៥ សូមអញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់នូវបទពិសោធន៍ផ្ទាល់ខ្លួនដែលបង្ហាញភាពសាមគ្គីភាពរបស់យើងជាគ្រីស្ទានពិត ទាក់ទងនឹងមហាសន្និបាតអន្តរជាតិ ការជួយក្នុងកិច្ចការសាងសង់ខាងអង្គការព្រះយេហូវ៉ា ឬការផ្ដល់ជំនួយក្នុងពេលមានមហន្តរាយ។
១៥ នាទី: «សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៤»។ សុន្ទរកថាថ្លែងដោយអ្នកត្រួតពិនិត្យសាលា។ រួមបញ្ចូលចំណុចខ្លះពីសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៣។
ចំរៀងលេខ៤៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែធ្នូ
ចំរៀងលេខ៣២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យមកទស្សនាវីដេអូចំណងជើងវិធីព្យាបាលដោយមិនចាក់បញ្ចូលឈាមគោរពសិទ្ធិនិងបំពេញតម្រូវការអ្នកជំងឺ ដើម្បីត្រៀមសំរាប់ប្រជុំអប់រំកិច្ចបំរើនៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែធ្នូ។ ចូរពិភាក្សានូវប្រអប់ចំណងជើងថា«សូមទៅជួបឲ្យបានឆាប់ៗ» សូមបង្ហាញប័ណ្ណS-70មួយសន្លឹកបើមាន។
១៥ នាទី: ការសិក្សាផ្ទាល់ខ្លួនគឺជាការថ្វាយបង្គំមួយប្រភេទ។ សុន្ទរកថាដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០១ ទំព័រ១៣, ១៤ វគ្គ៦-១០។
២០ នាទី: «ចូរជួយអស់អ្នកដែល‹មានចិត្តគំនិតត្រឹមត្រូវ›»។b សូមប្រើសំនួរដែលមានស្រាប់។ លើកបញ្ជាក់នូវយោបល់ក្នុងប្រអប់នៅទំព័រទី៣ ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងភាសាអង់គ្លេស ខែមីនា ឆ្នាំ១៩៩៧។
ចំរៀងលេខ៤២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែធ្នូ
ចំរៀងលេខ១០
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ សូមប្រើយោបល់ទីពីរនៅទំព័រទី៨ ដើម្បីបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា។ ចូររំឭកបងប្អូនទាំងអស់គ្នាអំពីប្រជុំអប់រំកិច្ចបំរើនៅសប្ដាហ៍ក្រោយដែលក្នុងនោះ បងប្អូននឹងពិភាក្សានូវកាសែតវីដេអូសិទ្ធិនិងតម្រូវការអ្នកជំងឺ ព្រមទាំងពិភាក្សានិងចែកកាតបណ្ដាំជនរងគ្រោះ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៨ នាទី: «ការរកអ្នកដែលគួរ»។c បញ្ជាក់នូវរបៀបពត៌មានក្នុងអត្ថបទនោះទាក់ទងនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។ តើម្ចាស់ផ្ទះច្រើនតែនៅផ្ទះនៅពេលណា? តើធ្លាប់មានលទ្ធផលយ៉ាងណានៅពេលផ្សាយពេលរសៀលឬល្ងាចនោះ? តើអាចទាក់ទងមនុស្សដែលកម្រនៅផ្ទះតាមវិធីណាខ្លះ?
ចំរៀងលេខ១៧៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែធ្នូ
ចំរៀងលេខ១៩
១៣ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ លើកទឹកចិត្តអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែធ្នូ។ ប្រាប់ពីឧបករណ៍ផ្សាយសំរាប់ខែមករា។
១៧ នាទី: «វីដេអូដែលបញ្ជាក់និន្នាការសំខាន់មួយខាងវេជ្ជសាស្ត្រ»។ ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់ដែលមានលក្ខណៈគ្រប់គ្រាន់។ សូមអានកិច្ចការ ១៥:២៨, ២៩ ហើយពន្យល់យ៉ាងខ្លី ដោយសង្កត់ធ្ងន់ថា មូលហេតុចំបងដែលជនគ្រីស្ទានមិនព្រមទទួលការបញ្ចូលឈាម គឺព្រោះពួកគេចង់គោរពតាមច្បាប់របស់ព្រះស្តីអំពីភាពពិសិដ្ឋនៃឈាម។ រួចចាប់ផ្ដើមពិគ្រោះភ្លាមៗនូវកាសែតវីដេអូសិទ្ធិនិងតម្រូវការអ្នកជំងឺ ដោយប្រើសំនួរដែលមានក្នុងអត្ថបទស្រាប់។ បញ្ចប់ដោយអានវគ្គចុងក្រោយ។
១៥ នាទី: ជំនួយឲ្យប្រឈមមុខនឹងការសម្រេចចិត្តដ៏ពិបាកទាក់ទងនឹងការព្យាបាលដោយមានទំនុកចិត្ត។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដែលមានលក្ខណៈគ្រប់គ្រាន់ ដោយប្រើគម្រោងដែលការិយាល័យសាខាផ្ដល់ឲ្យ។ សូមលើកបញ្ជាក់នូវចំណុចក្នុងប្រអប់ចំណងជើងថា«សំវិធានការដើម្បីជួយយើងចៀសវាងពីឈាម»។
ចំរៀងលេខ២១៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមករា
ចំរៀងលេខ៨៨
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
៤០ នាទី: «មហាសន្និបាតនិងសន្និបាតអន្តរជាតិ ជំរុញចិត្តយើងឲ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះ!»។ ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់។ ក្រោយពាក្យផ្ដើមដែលមានរយៈពេលត្រឹមមួយនាទីយ៉ាងយូរ នោះចាប់ផ្ដើមពិគ្រោះជាមួយនឹងអ្នកស្ដាប់អំពីកម្មវិធីមហាសន្និបាតដោយប្រើសំនួរដែលមានស្រាប់ក្នុងអត្ថបទ។ សូមបែងចែកពេលវេលា ដើម្បីអាចសួរសំនួរទាំងអស់បាន ដោយប្រហែលជាសុំចម្លើយតែមួយគត់សំរាប់សំនួរខ្លះ។ មិនអាចអានបទគម្ពីរទាំងអស់ក្នុងរយៈពេលនោះបានទេ។ បទគម្ពីរទាំងនោះត្រូវបានដាក់ដើម្បីឲ្យស្រួលរកចម្លើយ។ ចម្លើយគួរបញ្ជាក់ពីផលប្រយោជន៍ដែលមកពីការអនុវត្តតាមអ្វីដែលបានរៀន។
ចំរៀងលេខ១៨៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។