កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែមីនា
ចំរៀងលេខ៤២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៤ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមេសា។
១៥ នាទី: ចូរលើកទឹកចិត្តអ្នកឯទៀត។ សុន្ទរកថាដែលមានមូលដ្ឋានពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៥ ទំព័រ២១-២៣។ (ជាភាសាអង់គ្លេស)
២០ នាទី: «ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ! ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ!»។a ពេលពិគ្រោះនូវវគ្គទី៣ អញ្ជើញពួកអ្នកស្ដាប់ឲ្យប្រាប់នូវរបៀបដែលគេបានអញ្ជើញមនុស្សឲ្យចូលរួមធ្វើបុណ្យរំឭក។
ចំរៀងលេខ៧៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែមីនា
ចំរៀងលេខ១៨០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមពិនិត្យមើលចំណុចសំខាន់ៗនៃ«កំណត់ចំណាំអំពីពិធីបុណ្យរំឭក»។ សូមប្រកាសប្រាប់នូវថ្ងៃដែលត្រូវសិក្សាទស្សនាវដ្ដីប៉មយាមសំរាប់សប្ដាហ៍ដែលមានបុណ្យរំឭក។
១៥ នាទី: សកម្មភាពពិសេសក្នុងកំឡុងពេលប៉ុន្មានសប្ដាហ៍មុននិងក្រោយពិធីបុណ្យរំឭក។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់ ដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ សូមប្រាប់នូវការរៀបចំដ៏ពិសេសៗដែលបានចាត់ចែង។ ចូររៀបរាប់នូវបទពិសោធន៍ខ្លះៗដែលលើកទឹកចិត្ត។ ចូរលើកទឹកចិត្តអស់អ្នកដែលមានលទ្ធភាពឲ្យចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយសំរាប់ខែមេសានិងឧសភា។ ចូរពិនិត្យឡើងវិញយ៉ាងខ្លីនូវសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ។
២០ នាទី: «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ!»។ (ទំនុក. ៣៧:៣) ការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ដោយប្រើសំនួរដែលមានដូចតទៅ ដែលបញ្ជាក់ចំណុចសំខាន់ៗពីកម្មវិធីសន្និបាតតាមមណ្ឌលនៃឆ្នាំកិច្ចបំរើមុន។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់នូវរបៀបដែលពួកគាត់បានអនុវត្តតាមចំណុចសំខាន់ៗដោយខ្លួនឯងនិងជាក្រុមគ្រួសារ។ ចូរលើកឡើងនូវផ្នែកពីកម្មវិធីនោះដែលមានដូចតទៅ: (១) «ការបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ា»។ ហេតុអ្វីក៏សំខាន់ដែលយើងត្រូវបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ាក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង? (it-2-E ទំព័រ៥២១) តើលិបិក្រមប្រកាសនវត្ថុប៉មយាមជួយយើងយ៉ាងដូចម្ដេច? (២) «ចូរជៀសវាងរបស់ឥតប្រយោជន៍ក្នុងជីវិត»។ (សាស. ២:៤-៨,១១) តើការឥតប្រយោជន៍ណាខ្លះដែលយើងត្រូវតែជៀសវាង? ហើយតើយើងអាចជៀសវាងយ៉ាងដូចម្ដេច? (៣) «ចូរជៀសវាងអំពើអាក្រក់ ហើយធ្វើការល្អវិញ»។ ហេតុអ្វីក៏សំខាន់ចាំបាច់ដែលយើងធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា? (អេសា. ៥:២០) តើយើងត្រូវជាប់រវល់នឹងកិច្ចការអ្វី? (៤) «ការរក្សាឲ្យមានទំនុកចិត្តលើព្រះយេហូវ៉ា»។ តើអ្វីដែលនឹងជួយយើងឲ្យឈរមាំមួនទោះជាមានសេចក្ដីទុក្ខលំបាកនិងសេចក្ដីល្បួង? ហេតុអ្វីក៏យើងត្រូវទុករឿងខ្លះឲ្យព្រះយេហូវ៉ាដោះស្រាយវិញ? (៥) «តើអ្នកត្រូវរាប់ជាមនុស្សគួរនឹងព្រះរាជាណាចក្ររបស់ព្រះឬ?»។ (កូល. ១:១០) តើគំរូណាខ្លះក្នុងព្រះគម្ពីរដែលជំរុញចិត្តយើងឲ្យបន្តដើរបែបគួរនឹងព្រះយេហូវ៉ា? (៦) «ចូរទុកចិត្តនឹងសេចក្ដីសន្យារបស់ព្រះយេហូវ៉ា»។ តើការធ្វើដូច្នេះនឹងមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច?
ចំរៀងលេខ១៥៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមីនា
ចំរៀងលេខ១៩១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ សូមលើកទឹកចិត្តឲ្យបងប្អូនទាំងឡាយអានតាមអំនានព្រះគម្ពីរដែលបានកំណត់សំរាប់ថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី៤ខែមេសា ដូចបានកត់ទុកក្នុងកូនសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០៤។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ការវាយសម្រុករបស់ពលសេះដែលទាក់ទងនឹងអ្នក»។b អាស្រ័យលើពេលវេលា ចូរអាននិងពិគ្រោះនូវខគម្ពីរនានាដែលមានក្នុងអត្ថបទដែលមិនបានស្រង់ចេញ។
ចំរៀងលេខ១៨១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែមីនា
ចំរៀងលេខ៣២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមីនា។ សូមប្រាប់នូវប្រកាសនវត្ថុផ្សាយសំរាប់ខែមេសា។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៤ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមេសា។
១៥ នាទី: «សំបុត្រពីគណៈអភិបាល»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។
២០ នាទី: សេចក្ដីពិតអាចធ្វើឲ្យសមាជិកគ្រួសារមានសាមគ្គីភាព។ សុន្ទរកថានិងការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ អ្នកមានចំណាប់អារម្មណ៍ខ្លះមានចិត្តស្ទាក់ស្ទើរក្នុងការបំរើព្រះយេហូវ៉ា ដោយសារមានការប្រឆាំងពីសមាជិកក្នុងគ្រួសារ។ សូមរៀបរាប់នូវបទពិសោធន៍ខ្លះៗដូចមានតទៅ: ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០២ ទំព័រ១៤-១៥; ប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០០ ទំព័រ៨ ជាភាសាអង់គ្លេស; ប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៩ ទំព័រ៣២ ជាភាសាអង់គ្លេស; ប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៩ ទំព័រ៤; ទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៨ ទំព័រ៣១ ជាភាសាអង់គ្លេស។ ចូរបញ្ជាក់ថាជីវភាពគ្រួសារនឹងបានប្រសើរឡើង ទោះជាមានតែសមាជិកម្នាក់ក្នុងគ្រួសារធ្វើតាមគោលការណ៍ព្រះគម្ពីរក៏ដោយ។
ចំរៀងលេខ១២៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមេសា
ចំរៀងលេខ១៧៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី: ភាពស្អាតស្អំក្នុងជីវភាពរស់នៅជាសញ្ញាសម្គាល់ថា ខ្លួនជាអ្នកបំរើរបស់ព្រះ។ សុន្ទរកថាដែលមានមូលដ្ឋានពីទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០២ ទំព័រ១៥-១៧។ រួមបញ្ចូលការសម្ដែងមួយ ដែលអ្នកចាស់ទុំម្នាក់បង្ហាញអ្នកត្រួសត្រាយនូវរបៀបជួយយ៉ាងប៉ិនប្រសប់ដល់សិស្សព្រះគម្ពីរ ឲ្យគាត់ឃើញនូវសារៈសំខាន់នៃការថែទាំផ្ទះឲ្យបានស្អាតបាត ដោយប្រើមេរៀនទី៩ វគ្គទី៥ក្នុងសៀវភៅតម្រូវ។
១៥ នាទី: រៀបរាប់បទពិសោធន៍ដែលទាក់ទងនឹងការចូលរួមធ្វើបុណ្យរំឭក និងពីការបង្កើនសកម្មភាពផ្សាយក្នុងខែមីនា។
ចំរៀងលេខ២៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។