លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៤ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៤។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើការផ្អាកអាចជួយយើងបញ្ជាក់ចំណុចសំខាន់ៗយ៉ាងដូចម្ដេច? [ht ទំព័រ២៤ វគ្គ២៥]
២. ហេតុអ្វីបានជាយើងគួរលើកទឹកចិត្តអ្នកស្ដាប់ឲ្យយកចិត្តទុកដាក់នឹងព្រះគម្ពីរ? ហើយតើមានវិធីពីរយ៉ាងណាដែលយើងអាចធ្វើឲ្យមានប្រសិទ្ធភាពនោះ? [ht ទំព័រ២៥-២៦ វគ្គ១, ៣]
៣. តើមានវិធីណាខ្លះដែលមានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ? [ht ទំព័រ២៧ វគ្គ១០-ទំព័រ២៨ វគ្គ១៧]
៤. តើយើងអាចកត់សម្គាល់នូវពាក្យគន្លឹះយ៉ាងដូចម្ដេច? [ht ទំព័រ៣២ វគ្គ១៨]
៥. តើមានការសង្ខេបពីរយ៉ាងណា ដើម្បីលើកគោលចំណុចសាឡើងវិញ? តើយើងអាចធ្វើឲ្យការនិយាយសាឡើងវិញដោយសង្ខេបជាអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍បានយ៉ាងណា? [ht ទំព័រ៣៤ វគ្គ៤-ទំព័រ៣៥ វគ្គ៩]
សុន្ទរកថាទី១
៦. យោងទៅតាមកំណត់ហេតុនៅលោកុប្បត្តិ ៣២:២៤-៣២ តើយ៉ាកុបដែលមានអាយុ៩៧ឆ្នាំបានធ្វើអ្វីដើម្បីទទួលពរពីព្រះយេហូវ៉ា? ហើយតើយើងទាញមេរៀនអ្វីពីកំណត់ហេតុនេះ? [wE០២ ១/៨ ទំព័រ២៩-៣១]
៧. តើសមត្ថភាព«ចេះគិតពិចារណា»មានន័យអ្វី? ហើយតើសមត្ថភាពនេះអាចបង្ការយើងពីការវង្វេងស្មារតីនិងកុំឲ្យយើងរងទុក្ខដោយឥតចាំបាច់យ៉ាងដូចម្ដេច? (សុភ. [សុ.] ១:៤, ខ.ស.) [wE០២ ១៥/៨ ទំព័រ២១-២២]
៨. នៅសព្វថ្ងៃនេះ តើ‹ផ្កាយទាំង៧នៅដៃស្ដាំរបស់កូនមនុស្ស› និង«ជើងចង្កៀងមាស៧» តំណាងអ្វី? (វិវរ. ១:១២-២០) ហើយតើតាមរបៀបណាដែលយើងអាចបង្ហាញថា ព្រះគ្រីស្ទពិតជាមគ្គុទ្ទេសក៍របស់យើង? [w០២ ១/៦ ទំព័រ២៥ វគ្គ៥-៧; ទំព័រ២៦ វគ្គ១០]
៩. មនុស្សខ្លះស្ទាក់ស្ទើរមិនថ្វាយខ្លួននិងមិនទទួលបុណ្យជ្រមុជទឹកទេ តើដោយព្រោះមូលហេតុអ្វីខ្លះ? [w០២ ១/៧ ទំព័រ១៣ វគ្គ២១-ទំព័រ១៤ វគ្គ២៤]
១០. ហេតុអ្វីក៏ព្រះយេហូវ៉ាប្រទាននំម៉ាន៉ាឲ្យពួកអ៊ីស្រាអែលបរិភោគរាល់សប្ដាហ៍ រាល់ខែនៅក្នុងទីរហោស្ថាន? តើយើងអាចទាញមេរៀនអ្វីពីនេះ? (ចោទិ. ៨:១៦) [wE០២ ១/៩ ទំព័រ៣០ វគ្គ៣-៤]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ដូចបានបង្ហាញនៅលោកុប្បត្តិ ៣៧:១២-១៧ តើដំណើរជីវិតរបស់យ៉ូសែបមានភាពស្រដៀងគ្នានឹងដំណើរព្រះជន្មរបស់ព្រះយេស៊ូយ៉ាងណា? [wE៨៧ ១/៥ ទំព័រ១២ វគ្គ១២]
១២. ស្របទៅតាមអ្វីដែលយើងអានក្នុងកំណត់ហេតុនៅលោកុប្បត្តិ ៤២:២៥-៣៥ តើយ៉ូសែបបង្ហាញសេចក្ដីមេត្ដាករុណាស្មើនឹងសេចក្ដីមេត្ដាករុណាដែលព្រះយេស៊ូបង្ហាញនោះ តាមរបៀបណា? [wE៨៧ ១/៥ ទំព័រ១៨ វគ្គ១០; ទំព័រ១៩ វគ្គ១៧]
១៣. សំវិធានការដែលក្រុមអ្នកបំរើចែកសព្វថ្ងៃនេះ តើមានភាពស្មើគ្នាយ៉ាងណានឹងការចែកស្រូវនៅសម័យយ៉ូសែប? (លោ. ៤៧:២១-២៥)
១៤. ដោយមានបន្ទូលថា«អញជាព្រះដ៏ជាព្រះ» តើព្រះយេហូវ៉ាបង្ហាញឲ្យឃើញអ្វីចំពោះព្រះនាមរបស់ទ្រង់? (និក្ខ. ៣:១៤, ១៥)
១៥. តើមានគ្រោះថ្នាក់ពីរណាស្តីអំពីការត្អូញត្អែរ ដូចបានកត់ទុកនៅនិក្ខមនំ ១៦:២, ៣? [wE៩៣ ១៥/៣ ទំព័រ២០-២១]