បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៤ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០៤ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​អ្នក​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​​បង្ហាញ​ចំណាប់​អារម្មណ៍ ដែល​​អាច​រួម​បញ្ចូល​អស់​អ្នក​ដែល​​មក​បុណ្យ​រំឭក ឬ​បាន​មក​ចូល​រួម​ក្នុង​ពិធី​ណា​មួយ​ដែល​​ក្រុមជំនុំ​បាន​រៀបចំ តែ​មិន​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​នឹង​ក្រុមជំនុំ សូម​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ឲ្យ​សៀវភៅ ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ។ ចូរ​ខំ​ព្យាយាម​ដើម្បី​​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ ជា​ពិសេស​បើ​បុគ្គល​ទាំង​នេះ​បាន​សិក្សា​សៀវភៅ ចំណេះ និង​សៀវភៅ​ស្តើង តម្រូវ​រួច​ហើយ។ មិថុនា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ បើ​មនុស្ស​ប្រាប់​ថា ពួក​គេ​គ្មាន​កូន​ទេ សូម​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ។ ពេល​ប្រើ​សៀវភៅ​ស្តើង​នេះ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។

◼ ការិយាល័យ​សាខា​ត្រូវ​មាន​លេខ​ទូរស័ព្ទ​និង​អា​ស័យដ្ឋាន​ថ្មីៗរបស់​ប្រធាន​ត្រួត​ពិនិត្យ​និង​លេខា​ក្រុមជំនុំ។ ប្រសិន​បើ​លេខ​ទូរស័ព្ទ​ឬ​អា​ស័យដ្ឋាន​ផ្លាស់ប្ដូរ​នោះ គណៈ​កម្មាធិការ​កិច្ច​បំរើ​ក្រុមជំនុំ​ត្រូវ​បំពេញ​និង​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ(S-29) ជា​ប័ណ្ណ​ផ្លាស់ប្ដូរ​អា​ស័យដ្ឋាន​របស់​ប្រធាន​ត្រួត​ពិនិត្យ/លេខា រួច​បញ្ជូន​ទៅ​ការិយាល័យ​សាខា​ឲ្យ​បាន​ឆាប់​បំផុត។ នេះ​រួម​បញ្ចូល​ការ​ផ្លាស់ប្ដូរ​លេខ​តំបន់​ផង​ដែរ។

◼ ស្មៀន​ក្រុមជំនុំ​នានា​គួរ​ទុក​ឲ្យ​មាន​បញ្ជី​មួយ​ចំនួន​គ្រប់គ្រាន់​នៃ​បញ្ជី​និ​មួយៗដូច​ត​ទៅ​នេះ គឺ​ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល (S-205) និង​ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ (S-205​b)។ គឺ​អាច​ស្នើ​សុំ​បញ្ជី​ទាំង​នេះ​តាម​រយៈ​បញ្ជី​សុំ​ប្រកាសនវត្ថុ (S-14)។ សូម​ទុក​ឲ្យ​មាន​មួយ​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​សំរាប់​មួយ​ឆ្នាំ​។ សូម​មើល​មួយ​សា​ទៀត​នូវ​ប័ណ្ណ​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល ដើម្បី​​ប្រាកដ​ថា បាន​ត្រូវ​បំពេញ​ទាំង​ស្រុង ហើយ​នេះ​ក៏​រួម​បញ្ចូល​ថ្ងៃ​ខែ​ឆ្នាំ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួក​គេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក