បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៤ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/០៤ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កក្កដា​និង​សីហា: សៀវភៅ​ស្តើង​ណា​ដែល​​មាន​៣២​ទំព័រ ដូច​ជា: តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ «មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី» ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? រដ្ឋាភិបាល​ដែល​​នឹង​នាំ​មក​នូវ​ទី​មនោ​រម តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? និង​របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត។ កញ្ញា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ តុលា: ទស្សនាវដ្ដី​ប៉មយាម។ បើ​ជួប​មនុស្ស​ណា​ដែល​​មាន​ចំណាប់​អារម្មណ៍ អាច​ផ្ដល់​ឲ្យ​សៀវភៅ​ស្តើង​តម្រូវ ជា​ពិសេស​សូម​ខំ​ព្យាយាម​ដើម្បី​​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។

◼ ចាប់​ពី​ខែ​កញ្ញា​ទៅ អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​នឹង​ថ្លែង​សុន្ទរកថា​សាធារណៈ ដែល​​មាន​ចំណង​ជើង​ថា «ចូរ​ប្រឈម​មុខ​នឹង​អនាគត​ដោយ​​ជំនឿ​និង​សេចក្ដី​ក្លាហាន»។

◼ ពេល​កំពុង​តែ​ផ្សព្វផ្សាយ​នៅ​តំបន់​គ្មាន​ក្រុមជំនុំ​ផ្សាយ នោះ​អ្នក​ផ្សាយ​អាច​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ​ឬ​ក៏​សៀវភៅ​ចំណេះ​បាន។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​មាន​ប្រកាសនវត្ថុ​ទាំង​ពីរ​នេះ​រួច​ហើយ អ្នក​ផ្សាយ​អាច​ផ្ដល់​ប្រកាសនវត្ថុ​ណា​មួយ​ផ្សេង​ទៀត។ អ្នក​ផ្សាយ​ទាំង​អស់​ត្រូវ​មាន​ប្រកាសនវត្ថុ​ផ្សេងៗជាប់​ខ្លួន ដើម្បី​​ទុក​នៅ​ផ្ទះ​ដែល​​គ្មាន​អ្នក​ណា​នៅ​ឬ​ក៏​ផ្ដល់​ដល់​​មនុស្ស​ណា​ដែល​​មិន​ព្រម​ទទួល​ប្រកាសនវត្ថុ​ផ្សេង​ទៀត។ ត្រូវ​មាន​ការ​ព្យាយាម​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ជា​ពិសេស​បើ​តំបន់​គ្មាន​ក្រុមជំនុំ​ផ្សាយ​គឺ​នៅ​ជិត​ក្រុមជំនុំ​មួយ។

◼ លេខា​ក្រុមជំនុំ​នានា​គួរ​ទុក​ឲ្យ​មាន​បញ្ជី​មួយ​ចំនួន​គ្រប់គ្រាន់​នៃ​បញ្ជី​និ​មួយៗដូច​ត​ទៅ​នេះ ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល (S-205) និង​ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ (S-205​b)។ គឺ​អាច​ស្នើ​សុំ​បញ្ជី​ទាំង​នេះ​តាម​រយៈ​បញ្ជី​សុំ​ប្រកាសនវត្ថុ (S-14)។ សូម​ទុក​ឲ្យ​មាន​មួយ​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​សំរាប់​មួយ​ឆ្នាំ​។

◼ មុន​នឹង​ផ្ញើ​ប័ណ្ណ​នៃ​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ទៅ​ការិយាល័យ​សាខា នោះ​លេខា​ក្រុមជំនុំ​គួរ​ពិនិត្យ​មើល​បញ្ជី​ចុះ​ឈ្មោះ​នោះ​ឲ្យ​ប្រាកដ​ថា​ពិត​ជា​បំពេញ​បាន​ត្រឹម​ត្រូវ​ហើយ។ បើ​បុគ្គល​នោះ​មិន​អាច​ចាំ​នូវ​ថ្ងៃ​ខែ​ដែល​​ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ នោះ​ត្រូវ​ស្មាន​ហើយ​កត់​ទុក​ថ្ងៃ​ខែ​នោះ។ លេខា​ត្រូវ​កត់​ទុក​ថ្ងៃ​ខែ​ដែល​​ត្រូវ​ស្មាន​នោះ​ក្នុង​កាត​សកម្មភាព​ផ្សព្វផ្សាយ​របស់​អ្នក​ផ្សាយ។

◼ នៅ​ពេល​ដែល​​យើង​រៀប​គម្រោង​ធ្វើ​ដំណើរ​ដើរ​លេង​ប្រទេស​ផ្សេង​នោះ រួម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ សន្និបាត​តាម​មណ្ឌល ឬ​មហា​សន្និបាត​តាម​តំបន់ នោះ​ការ​សុំ​ពត៌​មាន​អំពី​ថ្ងៃ​ខែ វេលា​ម៉ោង និង​ទី​កន្លែង​នានា ត្រូវ​ផ្ញើ​ទៅ​ការិយាល័យ​សាខា​ដែល​​ទទួល​ខុស​ត្រូវ​កិច្ចការ​ផ្សាយ​នៅ​ប្រទេស​នោះ។ មាន​បញ្ជី​អា​ស័យដ្ឋាន​នានា​នៅ​ទំព័រ​ចុង​ក្រោយ​នៃ សៀវភៅ​ប្រចាំ​ឆ្នាំ​ថ្មីៗនេះ។

◼ ការិយាល័យ​សាខា​ត្រូវ​មាន​លេខ​ទូរស័ព្ទ​និង​អា​ស័យដ្ឋាន​ថ្មីៗរបស់​ប្រធាន​ត្រួត​ពិនិត្យ​និង​លេខា​ក្រុមជំនុំ។ ប្រសិន​ណា​លេខ​ទូរស័ព្ទ​ឬ​អា​ស័យដ្ឋាន​ផ្លាស់ប្ដូរ​នោះ គណៈ​កម្មាធិការ​កិច្ច​បំរើ​ក្រុមជំនុំ​ត្រូវ​បំពេញ​និង​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ (S-29) ជា​ប័ណ្ណ​ផ្លាស់ប្ដូរ​អា​ស័យដ្ឋាន​របស់​ប្រធាន​ត្រួត​ពិនិត្យ​ឬ​លេខា រួច​បញ្ជូន​ទៅ​ការិយាល័យ​សាខា​យ៉ាង​ឆាប់​បំផុត។ នេះ​រួម​បញ្ចូល​ការ​ផ្លាស់ប្ដូរ​លេខ​ទូរស័ព្ទ​តំបន់​ផង​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក