ប្រអប់សំនួរ
▪ តើគប្បីទទួលទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក!សំរាប់ខ្លួនបានយ៉ាងណា?
ដោយសារលែងមានរបៀបរៀបចំសំរាប់ជាវទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក! គ្រប់ភាសាអស់ប៉ុន្មានឆ្នាំមកហើយ នោះអ្នកផ្សាយគ្រប់គ្នាគប្បីទទួលទស្សនាវដ្ដី កាសែតម៉ាញេនិងស៊ីឌីដែលជាប្រព័ន្ធMP3ដែលមានថតសម្លេងពីអំនានទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក! តាមក្រុមជំនុំរបស់ខ្លួន។ នេះលើកលែងតែចំពោះអក្សរប្រែល (អក្សរសំរាប់មនុស្សខ្វាក់) និងកាសែតម៉ាញេដែលមានថតសម្លេងពីអំនានទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក! ដែលផ្ញើតាមប្រៃសណីយ៍ជារបស់ដែលឥតគិតថ្លៃសំរាប់អ្នកដែលមានសិទ្ធិទទួល។ សូមកត់សម្គាល់ថាក្រុមជំនុំអាចស្នើសុំកាសែតម៉ាញេនិងស៊ីឌីដែលជាប្រព័ន្ធMP3ដែលមានថតសម្លេងពីអំនានទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដី ភ្ញាក់រឭក! ដោយប្រើប័ណ្ណស្នើសុំសំរាប់ក្រុមជំនុំ (M-202)។ ទស្សនាវដ្ដីប៉មយាមជាភាសាផ្សេងៗដែលមានតួអក្សរធំៗក៏ត្រូវស្នើសុំដោយប្រើប័ណ្ណនេះដែរ។
ប្រសិនបើអ្នកណាម្នាក់ក្នុងតំបន់ផ្សាយចង់បានទស្សនាវដ្ដីជាទៀងទាត់ ចូរធ្វើតាមសំណូមពរនោះភ្លាមៗ ដើម្បីកុំឲ្យគេខានទទួលទស្សនាវដ្ដីណាមួយ។ មនុស្សដែលត្រូវបណ្ដាច់មិត្តភាពក៏អាចទទួលទស្សនាវដ្ដីឬសៀវភៅផ្សេងទៀតសំរាប់ខ្លួនបាននៅឯសាលព្រះរាជាណាចក្រ។ អ្នកផ្សាយមិនត្រូវយកទស្សនាវដ្ដីទៅឲ្យអ្នកដែលត្រូវបណ្ដាច់មិត្តភាពឡើយ។
សាខាការិយាល័យនៅប្រទេសជប៉ុននឹងរក្សាទុកបញ្ជីជាវសំរាប់តែអស់អ្នកដែលអ្នកផ្សាយក្នុងក្រុមជំនុំមិនអាចយកទៅឲ្យបានតែប៉ុណ្ណោះ។ ប្រសិនបើគណៈកម្មាធិការកិច្ចបំរើក្រុមជំនុំសុំជាវសំរាប់បុគ្គលម្នាក់ដែលគាត់ពុំអាចទទួលដោយខ្លួនឯងបាន នោះលេខាត្រូវសរសេរយ៉ាងខ្លីបញ្ជាក់ថា ការស្នើសុំនេះត្រូវបានពិនិត្យមើលហើយបានយល់ព្រមដោយគណៈកម្មាធិការខាងកិច្ចបំរើ។
នេះបានន័យថាអ្នកផ្សាយមិនគួរសរសេរទៅការិយាល័យសាខាសុំជាវសំរាប់ខ្លួនផ្ទាល់នោះឡើយ។ ការស្នើសុំជាវណាដែលត្រូវផ្ញើមកដោយអ្នកផ្សាយឬអ្នកចាប់អារម្មណ៍ នោះត្រូវបញ្ចូនការស្នើសុំនោះទៅក្រុមជំនុំវិញ។
▪ តើអ្នកទោសដែលជាប់គុកអាចទទួលទស្សនាវដ្ដីយ៉ាងណា?
ប្រសិនបើក្រុមជំនុំដែលមើលខុសត្រូវចំពោះកិច្ចការផ្សព្វផ្សាយនៅក្នុងគុកអាចផ្ដល់ទស្សនាវដ្ដីដល់អ្នកទោស នោះអ្នកទោសអាចទទួលទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក!សំរាប់ខ្លួនតាមរយៈអ្នកផ្សាយដែលទៅជួបគាត់។ បើធ្វើដូច្នេះពុំបាន នោះអ្នកទោសអាចស្នើសុំការជាវសំរាប់ខ្លួនដោយសរសេរទៅការិយាល័យសាខា។ សូមកត់សម្គាល់ថាអ្នកទោសដែលត្រូវបានបណ្ដាច់មិត្តភាព ក៏អាចទទួលទស្សនាវដ្ដីសំរាប់ខ្លួនដូចបានរៀបរាប់ក្នុងវគ្គនេះដែរ។