ចូរទទួលប្រយោជន៍ពីទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ជាបន្តកុំខាន
ដោយព្រោះឥឡូវនេះគ្មានការរៀបចំតទៅទៀតសំរាប់ការជាវទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ទៀតទេ ដូច្នេះយើងត្រូវព្យាយាមដើម្បីកុំឲ្យយើងនិងអ្នកដែលយើងជួបក្នុងកិច្ចផ្សព្វផ្សាយខានទទួលទស្សនាវដ្ដីសូម្បីតែមួយច្បាប់ក៏ដោយ។
ទស្សនាវដ្ដីផ្ទាល់ខ្លួន: ពេលដែលការជាវរបស់អ្នកផ្ទាល់ផុតហើយ នោះចូរបង្កើនចំនួនទស្សនាវដ្ដីដែលអ្នកកំពុងតែទទួលតាមក្រុមជំនុំ។ មាតាបិតាទាំងឡាយគួរកុម្ម៉ង់ទស្សនាវដ្ដីឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យសមាជិកក្រុមគ្រួសារម្នាក់ៗអាចមានមួយច្បាប់ផ្ទាល់ខ្លួន។ បើអ្នកសរសេរឈ្មោះអ្នកលើទស្សនាវដ្ដីរបស់ខ្លួនផ្ទាល់ នោះអ្នកនឹងមិនច្រឡំចែកដល់មនុស្សក្នុងកិច្ចផ្សព្វផ្សាយទេ។ ពេលទស្សនាវដ្ដីមកដល់ក្រុមជំនុំ នោះបងប្អូនប្រុសៗដែលទទួលខុសត្រូវខាងទស្សនាវដ្ដីនឹងចែកភ្លាមៗនៅសាលប្រជុំ។
អ្នកចាប់អារម្មណ៍ដែលទទួលទស្សនាវដ្ដីជាទៀងទាត់: អ្នកផ្សាយគួរព្យាយាមជូនទស្សនាវដ្ដីជារៀងរាល់ខែចំពោះអស់អ្នកដែលចាប់អារម្មណ៍និងចង់បានទស្សនាវដ្ដីរាល់ច្បាប់។ ការចែកទស្សនាវដ្ដីដល់គេដោយខ្លួនឯងនឹងហុចឱកាសឲ្យយើងបណ្ដុះបណ្ដាលចំណាប់អារម្មណ៍របស់គេ ហើយនិងចាប់ផ្ដើមការសិក្សាព្រះគម្ពីរជាមួយគេទៀតផង។—សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ១៩៩៨ ទំព័រទី៤
អ្នកដែលមានសេចក្ដីត្រូវការពិសេស: ប្រសិនបើបុគ្គលម្នាក់មានចំណាប់អារម្មណ៍ពិត តែគាត់រស់នៅតំបន់ដែលគ្មានអ្នកណាចុះផ្សាយនោះ នេះជាករណីលើកលែង ហើយគាត់អាចជាវទស្សនាវដ្ដីឲ្យផ្ញើទៅដល់ផ្ទះរបស់គាត់។ ប្រសិនបើបុគ្គលម្នាក់រស់ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ តែគ្មានលទ្ធភាពទទួលទស្សនាវដ្ដីពីអ្នកផ្សាយជារៀងរាល់ខែនិងគាត់មានចំណាប់អារម្មណ៍ពិតនោះ ចូរពិគ្រោះករណីនេះជាមួយនឹងគណៈកម្មាធិការកិច្ចបំរើក្រុមជំនុំ។ ប្រសិនបើពួកគេអនុម័ត អ្នកអាចសុំជាវទស្សនាវដ្ដីសំរាប់អ្នកនោះ។ ប័ណ្ណ (M-1និងM-101) ជាប័ណ្ណជាវធម្មតា អាចត្រូវប្រើក្នុងករណីនេះ។
យើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងបន្តប្រទានពរទៅលើការព្យាយាមរបស់យើងក្នុងការផ្សាយព្រះរាជាណាចក្រតាមរយៈទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!