លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៤ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៤។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ក្នុងសំដី តើភាពទាក់ទងគ្នារួមបញ្ចូលអ្វីខ្លះ? តើយើងអាចរៀបចំសុន្ទរកថាឲ្យមានភាពទាក់ទងគ្នាបានយ៉ាងណា? [ht ទំព័រ៥៣ វគ្គ២]
២. តើការពន្យល់ដែលសមហេតុផលជាអ្វី? ហើយតើមានវិធីពីរយ៉ាងអ្វី ដើម្បីពន្យល់ចំណុចដោយសមហេតុផល? [ht ទំព័រ៥៥ វគ្គ១០-១១]
៣. តើអ្វីទៅជាការបញ្ជាក់ហេតុដែលនាំឲ្យជឿ? [ht ទំព័រ៥៨ វគ្គ១]
៤. តើត្រូវធ្វើយ៉ាងណាដើម្បីសង្កត់សម្លេងឲ្យយល់អត្ថន័យនោះ? [ht ទំព័រ៦៤ វគ្គ៦]
៥. តើការឡើងចុះសម្លេងជាអ្វី? សូមពន្យល់។ [ht ទំព័រ៦៥ វគ្គ១១]
សុន្ទរកថាទី១
៦. តើតាមរបៀបណាខ្លះ ដែលយើងអាចបង្ហាញនូវការយល់ចិត្ត និងការយកចិត្តទុកដាក់ចំពោះមនុស្សដទៃ? [w០២ ១/១១ ទំព័រ២៧ វគ្គ១៤]
៧. តើតាមរបៀបណាដែលយើងអាចប្រើសំនួរដើម្បី«ដងឡើង» នូវគំនិតនិងអារម្មណ៍របស់សិស្សព្រះគម្ពីរ? ប៉ុន្តែ តើយើងគួរចងចាំទុកអ្វី? (សុភាសិត ១២:១៨) [w០២ ១/១២ ទំព័រ២០ វគ្គ១០]
៨. តើបទគម្ពីរបង្ហាញច្បាស់យ៉ាងណាថា ចំពោះព្រះមនុស្សគ្រប់រូបមានភាពស្មើគ្នា? ហើយតើនេះគួរមានអានុភាពយ៉ាងណាទៅលើកិច្ចបំរើផ្សាយរបស់យើង? [w០២ ១/៤ ទំព័រ៥, ៧]
៩. តើព្រះនាមដ៏ល្អឯករបស់ព្រះដែលជាអ្នកបង្កើត គឺព្រះយេហូវ៉ា មានន័យអ្វី? [wE០២ ១៥/១ ទំព័រ៥]
១០. ហេតុអ្វីបានជាយញ្ញបូជារបស់អេបិលគឺ«ប្រសើរជាង»ដង្វាយរបស់កាអ៊ីន? ហើយតើយើងអាចទាញមេរៀនអ្វីពីរឿងនេះ ស្តីអំពីការថ្វាយ«ពាក្យសរសើរ . . . ទុកជាគ្រឿងបូជា»? (ហេ. ១១:៤; ១៣:១៥) [w០២ ១/៤ ទំព័រ៣០ វគ្គ៦-ទំព័រ៣១ វគ្គ១]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើលេវីវិន័យ ១៨:៣ អាចជួយយើងជៀសវាងពីការខ្វែងគំនិតស្តីអំពីអ្វីដែលខុសនិងត្រូវយ៉ាងណា? (អេភ. ៤:១៧-១៩) [wE០២ ១/២ ទំព័រ២៩]
១២. តើ«នំប៉័ងពីរ»ដែលសម្ដេចសង្ឃថ្វាយ«ជាដង្វាយគ្រវី»ក្នុងកំឡុងពេលបុណ្យអាទិត្យទី៧ (បុណ្យថ្ងៃទី៥០) តំណាងអ្វី? (លេវី. ២៣:១៥-១៧) [w៩៨ ១/៦ ទំព័រ១៥ វគ្គ២១]
១៣. ក្នុងករណីដែលមានការផិតក្បត់ដូចបានកត់ទុកនៅជនគណនា ជំពូកទី៥ ស្តីអំពីស្ត្រីដែលមានកំហុសនោះ តើឃ្លាដែលថា«ភ្លៅនាងនឹងរលួយទៅ»មានន័យអ្វី? (ជន. ៥:២៧) [wE៨៤ ១៥/៤ ទំព័រ២៩]
១៤. ហេតុអ្វីបានជាម៉ារាមនិងអើរ៉ុននិយាយប្រឆាំងនឹងម៉ូសេ ដោយសារភរិយាគាត់ជាសាសន៍គូសនោះ? (ជន. ១២:១)
១៥. តើ‹សៀវភៅដែលនិទានពីចំបាំងរបស់ព្រះយេហូវ៉ា›ជាអ្វី? (ជន. ២១:១៤)