កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែកញ្ញា
ចំរៀងលេខ១១៣
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ បើយោបល់ទីមួយនៅទំព័រទី១មានប្រយោជន៍សំរាប់តំបន់ផ្សាយ ចូរប្រើយោបល់នេះដើម្បីបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា។ យោបល់ផ្សេងៗទៀតក៏អាចយកមកប្រើបានដែរ។ ក្រោយពីការសម្ដែង ចូរបញ្ជាក់យ៉ាងខ្លីនូវចំណុចល្អមួយនៃការសម្ដែងនោះ។
១៥ នាទី: «ចូររក្សាឲ្យមានភ្នែកល្អ»។a ប្រើសំនួរដែលមានស្រាប់។ អាស្រ័យលើពេលវេលា ចូរអាននិងពិគ្រោះបទគម្ពីរដែលមានក្នុងអត្ថបទ។
១៨ នាទី: សាក្សីឃើញការល្អរបស់យើង។ (១ពេ. ២:១២) សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៣ ទំព័រ១២-១៤ វគ្គ១៤-២០។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ថាមានអានុភាពយ៉ាងណាលើមនុស្សក្នុងតំបន់ ដោយសារឃើញកិច្ចការល្អរបស់យើង។
ចំរៀងលេខ១៨១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែកញ្ញា
ចំរៀងលេខ៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ លើកទឹកចិត្តគ្រប់គ្នាឲ្យអានជនគណនា ១៦:១-៣៥ និងទស្សនាវីដេអូឈុតសម្ដែងចូរគោរពអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដើម្បីរៀបចំសំរាប់ការប្រជុំអប់រំកិច្ចបំរើសំរាប់សប្ដាហ៍ដែលចាប់ផ្ដើមថ្ងៃទី៤ ខែតុលា។
១០ នាទី: «ការរៀបចំថ្មីសំរាប់ពិគ្រោះសាឡើងវិញអំពីកម្មវិធីសន្និបាត»។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលស្រង់ចេញពីអត្ថបទនៅទំព័រទី៤។ បើដឹងអំពីថ្ងៃខែនៃសន្និបាតតាមមណ្ឌលជាបន្ទាប់ និងថ្ងៃសន្និបាតពិសេស សូមប្រាប់ឲ្យបងប្អូនបានជ្រាប។ អស់អ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកគួរជំរាបប្រាប់ប្រធានត្រួតពិនិត្យទុកជាមុន។
១៥ នាទី: តើយើងបានសម្រេចអ្វីខ្លះនៅឆ្នាំមុន? សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ ដែលមានមូលដ្ឋានលើសេចក្ដីរាយការណ៍ក្នុងក្រុមជំនុំសំរាប់ឆ្នាំកិច្ចបំរើ២០០៤។ ចូរប្រមូលអារម្មណ៍លើទិដ្ឋភាពដ៏ល្អនៃសេចក្ដីរាយការណ៍នោះ និងសរសើរបងប្អូនចំពោះកិច្ចការដ៏ល្អៗដែលបានសម្រេច។ ចូរបញ្ជាក់នូវការខំប្រឹងធ្វើការនឿយហត់របស់អ្នកត្រួសត្រាយ។ ចូររៀបរាប់ចំណុចមួយឬពីរដែលក្រុមជំនុំអាចយកចិត្តទុកដាក់នៅឆ្នាំក្រោយ។
១០ នាទី: ចូរស៊ូទ្រាំនឹងកិច្ចការល្អ។ (កា. ៦:១០) សម្ភាសន៍បងប្អូនពីរនាក់ដែលបំរើជាអ្នកត្រួសត្រាយពេញពេលឬបំរើអ្នកត្រួសត្រាយជំនួយម្ដងម្កាល។ តើពួកគាត់បានប្រទះនូវឧបសគ្គណាខ្លះក្នុងការបំរើព្រះយេហូវ៉ា? តើពួកគាត់បានយកឈ្នះនូវឧបសគ្គនោះយ៉ាងដូចម្ដេច? តើអ្វីដែលបានជួយពួកគាត់ឲ្យស៊ូទ្រាំក្នុងការធ្វើល្អដល់មនុស្សដទៃ? តើពួកគាត់បានទទួលប្រយោជន៍យ៉ាងណា តើមនុស្សដទៃបានទទួលប្រយោជន៍យ៉ាងណាពីការខំព្យាយាមក្នុងកិច្ចបំរើគ្រីស្ទាន? បើទាក់ទងនឹងក្រុមជំនុំ សូមប្រាប់ថាយើងបានចាត់ចែងក្នុងតំបន់យើង ដើម្បីផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលនិយាយភាសាផ្សេងៗ។ សូមសរសើរទាំងអស់គ្នាពី‹ការដែលបងប្អូនធ្វើដោយជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន›។—១ថែ. ១:២, ៣។
ចំរៀងលេខ១៦១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែកញ្ញា
ចំរៀងលេខ១៥៧
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកញ្ញា។ ដោយប្រើយោបល់ទីពីរ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា។
១០ នាទី: ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ។ សុន្ទរកថា។ ដើម្បីជួយយើងឲ្យទទួលប្រយោជន៍ច្រើនទៀតពីកម្មវិធីនៃអំនានព្រះគម្ពីរប្រចាំសប្ដាហ៍ដែលមានសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ នោះក្នុងទស្សនាវដ្ដីប៉មយាមមានអត្ថបទជាបន្តបន្ទាប់ដែលមានចំណងជើងថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ»។ ចូរបញ្ជាក់នូវផ្នែកផ្សេងៗនៃអត្ថបទនេះ ដោយប្រើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៤ ទំព័រ២៩-៣២។ ក្រោយរៀបរាប់ដោយសង្ខេបពីអត្ថបទនោះហើយ សូមប្រាប់អំពីផ្នែកដែលថា«ចម្លើយចំពោះសំនួរអំពីបទគម្ពីរ» ដែលផ្នែកនេះជួយពន្យល់នូវខខ្លះៗដែលពិបាកយល់។ ពត៌មានក្រោមចំណងជើងថា៖ «មេរៀនសំរាប់យើង» ជួយយើងឲ្យប្រមូលអារម្មណ៍លើផលប្រយោជន៍នៃពត៌មានក្នុងអំនាននោះ។ ចូរពិនិត្យមើលនូវឧទាហរណ៍ខ្លះៗដែលពន្យល់នូវរបៀបដែលអត្ថបទនេះជួយយើងឲ្យយល់ដឹងច្រើនជាងពីព្រះបន្ទូលរបស់ព្រះ។ លើកទឹកចិត្តគ្រប់គ្នាឲ្យចាប់ផ្ដើមអានសៀវភៅចោទិយកថាសំរាប់សប្ដាហ៍ក្រោយ។
២០ នាទី: «ចូរប្រើព្រះគម្ពីរដោយប្រសិទ្ធភាព»។b ប្រើសំនួរដែលមានស្រាប់។ ពាក្យផ្ដើមត្រូវស្រង់ចេញពីសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន ទំព័រ២៥ វគ្គ១-២។ រួមបញ្ចូលការសម្ដែងខ្លីពីរ មួយអំពីការជួបលើកដំបូង និងមួយទៀតគឺអំពីការត្រឡប់ទៅជួប។ សូមបង្ហាញនូវរបៀបអនុវត្តតាមយោបល់នេះ។
ចំរៀងលេខ១៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែតុលា
ចំរៀងលេខ៨៨
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «សាលាបង្ហាត់ខាងកិច្ចបំរើប្រៀបដូចជាទ្វារយ៉ាងធំបើកឲ្យបំពេញកិច្ចបំរើ»។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ រួមបញ្ចូលពត៌មានពីសៀវភៅប្រចាំឆ្នាំ២០០៤ ទំព័រ២៣៩-២៤០ ជាភាសាអង់គ្លេស។ សូមប្រកាសថានឹងមានការប្រជុំមួយសំរាប់អស់អ្នកដែលចាប់អារម្មណ៍ចូលសាលាបង្ហាត់ខាងកិច្ចបំរើនៅឯសន្និបាតតាមមណ្ឌល។ លើកទឹកចិត្តបងប្អូនដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ឲ្យចូលរួមក្នុងការប្រជុំនោះ។
២៥ នាទី: «យើងត្រូវតែគោរពអំណាចគ្រប់គ្រងរបស់ព្រះយេហូវ៉ា»។ អានយូដាស១១ ហើយកំណត់ពាក្យលំនាំឲ្យតិចជាងពីរនាទី រួចមកបន្តជាការពិគ្រោះជាមួយអ្នកស្ដាប់ដោយប្រើសំនួរទាំងអស់ក្នុងអត្ថបទនេះ។ ចូរបញ្ជាក់ថាបើយើងចង់ឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងយើង យើងមិនត្រូវមានចិត្តគំនិតបះបោរដូចកូរេ និងយកតម្រាប់តាមគំរូរបស់កូនគាត់ ដែលពួកគេចាត់ទុកភាពស្មោះត្រង់នឹងព្រះយេហូវ៉ាសំខាន់ជាងភាពស្មោះត្រង់នឹងមិត្តភក្ដិហើយក្រុមគ្រួសារ។
ចំរៀងលេខ១៨៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។