កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែធ្នូ
ចំរៀងលេខ១១២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដើម្បីរៀបចំសំរាប់ការពិគ្រោះសប្ដាហ៍ក្រោយ សូមលើកទឹកចិត្តឲ្យបងប្អូនគ្រប់គ្នាទស្សនាវីដេអូដែលមានចំណងជើងថា ជ័យជំនះផ្នែកវេជ្ជសាស្ត្រក្នុងការមិនប្រើឈាម។ បើយោបល់ទីមួយនៅទំព័រ៦អាចមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយរបស់អ្នក សូមប្រើយោបល់នោះ ធ្វើការសម្ដែងដោយបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា។ អាចប្រើពាក្យផ្សព្វផ្សាយផ្សេងទៀតក៏បាន។ ក្នុងការសម្ដែងនោះ សូមបង្ហាញនូវវិធីឆ្លើយតបពេលដែលម្ចាស់ផ្ទះនិយាយថា៖ «ខ្ញុំស្គាល់កិច្ចការផ្សាយរបស់អ្នកហើយ»។—សូមមើលសៀវភៅ របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១២។
១៥ នាទី: «យើងត្រូវការជំនួយរបស់អ្នក»។a សម្ភាសន៍អ្នកចាស់ទុំម្នាក់យ៉ាងខ្លី។ សូមឲ្យគាត់រៀបរាប់នូវអ្វីដែលបានលើកទឹកចិត្តគាត់ឲ្យព្យាយាមទទួលយកឯកសិទ្ធិថែមទៀតក្នុងក្រុមជំនុំ ហើយនិងអ្វីដែលបានជួយគាត់ឲ្យបំពេញតម្រូវការដើម្បីអាចទទួលបានឯកសិទ្ធិនោះ។
២០ នាទី: ថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ។ (យ៉ូអែល ១:១៥) សុន្ទរកថាដែលអ្នកត្រួតពិនិត្យកិច្ចបំរើថ្លែងដោយមានភាពរស់រវើក។ សុន្ទរកថានេះមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៨ ទំព័រ៧-១១។ ទំនាយរបស់យ៉ូអែលបានឲ្យដឹងថា ថ្ងៃនៃព្រះយេហូវ៉ានឹងមកបន្ទាប់ពីកិច្ចការផ្សព្វផ្សាយចប់ហើយ។ ទំរាំដល់ថ្ងៃនោះមកដល់ កិច្ចការផ្សព្វផ្សាយនឹងមិនថយចុះឡើយ តែនឹងចំរើនកើនឡើងរហូតដល់ទីបញ្ចប់។ កិច្ចការផ្សព្វផ្សាយទូទាំងពិភពលោកសព្វថ្ងៃនេះជាភស្តុតាងអស្ចារ្យដែលបញ្ជាក់ថា ទីបញ្ចប់គឺជិតមកដល់។ (វគ្គ៦និង១៤) សូមកត់សម្គាល់លក្ខណៈរបស់រាស្ត្រព្រះយេហូវ៉ាដែលតំណាងដោយសត្វកណ្ដូប។ ពួកគេមានសកម្មភាពក្នុងកិច្ចបំរើជានិច្ច ហើយគ្មានឧបសគ្គណាអាចរារាំងបានឡើយ។ (វគ្គ៥, ៦, ១៨, ១៩) សូមបញ្ជាក់ថាការចាំយាមគឺសំខាន់ណាស់ ដោយព្រោះថ្ងៃនៃព្រះយេហូវ៉ាគឺជិតមកដល់។ (វគ្គ២១-២៤) ក្នុងប៉ុន្មានថ្ងៃដែលនៅសល់នៅឆ្នាំនេះ ចូរយើងចំណាយពេលក្នុងកិច្ចការដ៏សំខាន់បំផុត ហើយខំមមុលឈោងទៅឯសេចក្ដីខាងមុខទៀតនៅឆ្នាំ២០០៥។ (សុ. ៤:២៥; ភី. ៣:១៣-១៦) ពេលដែលបញ្ចប់សុន្ទរកថា សូមអានសំបុត្រថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ពីសមាគមយើង។
ចំរៀងលេខ២៦ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែធ្នូ
ចំរៀងលេខ១៦០
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «ប្រយោជន៍ដែលយើងទទួលពីសាលាកិច្ចបំរើព្រះធិបតេយ្យ»។ សុន្ទរកថាថ្លែងដោយអ្នកត្រួតពិនិត្យសាលា។ លើកឡើងនូវចំណុចខ្លះពីសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងខែតុលាឆ្នាំ២០០៤។ រៀបចំទុកជាមុនឲ្យបងប្អូនម្នាក់ឬពីរនាក់ប្រាប់ពីប្រយោជន៍ដែលពួកគាត់ទទួលពីសាលាកិច្ចបំរើ។
២៥ នាទី: «ចូរទទួលប្រយោជន៍ពីកាសែតវីដេអូដែលមានចំណងជើងថា ជ័យជំនះផ្នែកវេជ្ជសាស្ត្រក្នុងការមិនប្រើឈាម »។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់អំពីកាសែតវីដេអូការមិនប្រើឈាម ដោយប្រើសំនួរនៅទំព័រទី៤។ បន្ទាប់មក សូមអានវគ្គចុងក្រោយ។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យមកប្រជុំសប្ដាហ៍ក្រោយដើម្បីពិភាក្សាអំពីសំវិធានការថ្មីមួយសំរាប់ជួយឲ្យយើងចៀសវាងពីឈាម។
ចំរៀងលេខ៤២ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែធ្នូ
ចំរៀងលេខ១៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែធ្នូ។ បើមានប្រសិទ្ធភាពក្នុងតំបន់ផ្សាយរបស់អ្នក សូមប្រើយោបល់ទី២នៅទំព័រទី៦ ធ្វើការសម្ដែងបង្ហាញនូវវិធីជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា។
២៥ នាទី: ការចៀសវាងពីឈាមតាមបង្គាប់របស់ព្រះ។ សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់ ដោយប្រើគម្រោងដែលការិយាល័យសាខាជូនឲ្យ។ នៅដើមដំបូង សូមប្រាប់បងប្អូនថា ពួកគាត់មិនត្រូវបំពេញលិខិតប្រគល់សិទ្ធិអំណាចនៅយប់នេះឡើយ។ ពេលដែលអានគម្រោងសុន្ទរកថានោះ អ្នកថ្លែងអាចបន្ថែមពាក្យបន្ដិចបន្តួចដើម្បីបញ្ជាក់ទៅលើចំណុចសំខាន់ៗ។ ប៉ុន្តែមិនគួរបន្ថែមឧទាហរណ៍ឬបទគម្ពីរនោះទេ។ បើមានពេលគ្រប់គ្រាន់ អាចអានឬដកស្រង់បទគម្ពីរដែលមានក្នុងគម្រោងបាន។ នៅពេលដែលសមរម្យ សូមបញ្ជាក់នូវចំណុចខ្លះៗក្នុងប្រអប់«សំវិធានការថ្មីសំរាប់ជួយឲ្យយើងចៀសវាងពីឈាម»។ លេខាក្រុមជំនុំគួរតែជូនលិខិតប្រគល់សិទ្ធិអំណាចមួយសន្លឹកសំរាប់អ្នកផ្សាយម្នាក់ៗដែលបានទទួលបុណ្យជ្រមុជទឹកហើយ ព្រមទាំងជូន«ឯកសារណែនាំពីវិធីបំពេញលិខិតប្រគល់សិទ្ធិអំណាច» ដើម្បីឲ្យបងប្អូនអាចមើលផ្ទៀងតាមពេលដែលស្ដាប់សុន្ទរកថានេះ។ លេខាក្រុមជំនុំក៏គួរលៃឲ្យមានប័ណ្ណសម្គាល់គ្រប់គ្រាន់ដែរ។
១០ នាទី: មុខនាទីនៃមនសិការរបស់អ្នក។ សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់ ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៤ ទំព័រ២៧-២៨ វគ្គ១៦-១៩។ សូមសង្កត់ធ្ងន់ចំណុចដែលថា ការសម្រេចចិត្តដែលទាក់ទងនឹងមនសិការជារឿងសំខាន់ណាស់ ដ្បិតនោះមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។
ចំរៀងលេខ៨ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែមករា
ចំរៀងលេខ២៧
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ប្រាប់ពីឧបករណ៍ផ្សាយសំរាប់ខែមករា។
១៥ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន ភាគទី៤»។ ពាក្យផ្ដើមមានមូលដ្ឋានលើវគ្គទីមួយហើយមិនត្រូវលើសមួយនាទី។ រួចមកសូមធ្វើការសម្ដែងរយៈពេល៥នាទីដែលមានមូលដ្ឋានលើវគ្គ២-៣។ ការសម្ដែងនេះបង្ហាញពីអ្នកដឹកនាំបង្រៀនសិស្សនូវវិធីរៀបចំសំរាប់ការសិក្សា។ ប្រើវគ្គមួយពីសៀវភៅចំណេះឬសៀវភៅតម្រូវក្នុងការសម្ដែងនោះ។ បន្ទាប់មក ពិភាក្សាជាមួយនឹងអ្នកស្ដាប់អំពីវគ្គ២-៥ ដោយបញ្ជាក់ចំណុចសំខាន់ៗពីការសម្ដែងនោះ។
២៥ នាទី: «តើគួរផ្សព្វផ្សាយដល់ញាតិសន្ដានយ៉ាងដូចម្ដេច?»។b ប្រើសំនួរដែលមានស្រាប់។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់ពីវិធីដែលពួកគេធ្លាប់ប្រើដើម្បីធ្វើឲ្យញាតិសន្ដានមានចំណាប់អារម្មណ៍ហើយផ្សព្វផ្សាយដល់ពួកគាត់។
ចំរៀងលេខ៧៩ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។