បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៤ ទំ. ៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០៤ ទំ. ៥

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែធ្នូ: សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ ឬ​ក៏​សៀវភៅ​ផ្សេង​ៗ​ទៀត​ដូច​ជា សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ ឬ​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មករា: សៀវភៅ​ស្តើង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? កុម្ភៈ: សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

◼ បន្ដិច​ទៀត លិខិត​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក​សំរាប់​ឆ្នាំ​២០០៥​នឹង​ត្រូវ​ផ្ញើ​ទៅ​ក្រុមជំនុំ​ជា​ភាសា​ដែល​​ក្រុមជំនុំ​និ​មួយ​ៗ​ប្រើ។ ប្រសិន​បើ​មាន​ភាសា​ផ្សេង​ទៀត​ដែល​​មនុស្ស​ប្រើ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ​អ្នក ហើយ​អ្នក​ចង់​បាន​លិខិត​អញ្ជើញ​មួយ​ចំនួន​ជា​ភាសា​ទាំង​នោះ លិខិត​នោះ​គួរ​​ស្នើ​សុំ​ឲ្យ​បាន​ឆាប់​បំផុត​ដោយ​​ប្រើ​ប័ណ្ណ​សុំ​ប្រកាសនវត្ថុ (​S-14​)។ សំបុត្រ​ដែល​​ចែង​ថា​«​សេចក្ដី​ជូន​ដំណឹង​ដល់​​ក្រុមជំនុំ​ទាំង​ឡាយ​»​ដែល​​ត្រូវ​ផ្ញើ​ទៅ​ក្រុមជំនុំ​ជា​រៀង​រាល់​ខែ ក្នុង​នោះ​មាន​រាយ​នាម​ភាសា​ទាំង​ប៉ុន្មាន​ដែល​​អាច​ស្នើ​សុំ​លិខិត​អញ្ជើញ​បាន។ សូម​ស្នើ​សុំ​តែ​ភាសា​ណា​ដែល​​ត្រូវ​ការ​ចាំបាច់​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ​អ្នក។

◼ សូម​កត់​សម្គាល់​ថា ពិធី​បុណ្យ​រំឭក​នៅ​ឆ្នាំ​២០០៦ នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ពុធ ទី១២ ខែ​មេសា ក្រោយ​ពី​ថ្ងៃ​លិច។ ការ​ប្រាប់​នូវ​ថ្ងៃ​ខែ​ឲ្យ​ដឹង​ទុក​ជា​មុន​នេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​មាន​ឱកាស​អាច​រៀបចំ​ទុក​ជា​មុន ឬ​ធ្វើ​កិច្ច​សន្យា​សំរាប់​ជួល​កន្លែង​ប្រជុំ​ផ្សេង​ទៀត ក្នុង​ករណី​ដែល​​ក្រុមជំនុំ​ជា​ច្រើន​ប្រើ​សាលព្រះរាជាណាចក្រ​តែ​មួយ ហើយ​ក្រុមជំនុំ​ខ្លះ​ត្រូវ​រក​កន្លែង​ផ្សេង​ទៀត។ ក្នុង​ករណី​នេះ អ្នក​ចាស់​ទុំ​គួរ​ព្រម​ព្រៀង​គ្នា​ជា​មួយ​នឹង​អ្នក​ចាត់ការ​កន្លែង​នោះ ដើម្បី​​ធានា​ថា​មិន​មាន​ការ​រំខាន​ពី​សកម្មភាព​ឯ​ទៀត​នៅ​ក្នុង​សាល​នោះ ហើយ​ដើម្បី​ឲ្យ​ពិធី​បុណ្យ​រំឭក​អាច​ប្រព្រឹត្ត​ឡើង​ដោយ​​មាន​ដំណើរ​ការ​ល្អ​និង​មាន​របៀប​រៀប​រយ​ល្អ​ផង​ដែរ។

◼ ដោយ​​ព្រោះ​ពិធី​បុណ្យ​រំឭក​ជា​ពិធី​សំខាន់​មួយ ក្រុម​អ្នក​ចាស់​ទុំ​គួរ​ជ្រើសរើស​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​​មាន​សមត្ថភាព​ឲ្យ​ធ្វើ​ជា​អ្នក​អធិប្បាយ​នៅ​ពិធី​បុណ្យ​រំឭក ជាជាង​ឆ្លាស់​គ្នា​ម្នាក់​ម្ដង​ៗ​ ឬ​ប្រើ​បង​ប្រុស​ដដែល​​ៗ​រាល់​តែ​ឆ្នាំ​។ ប្រសិន​បើ​មាន​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​​ជា​អ្នក​ចាក់​ប្រេង​តាំង​ហើយ​អាច​ថ្លែង​សុន្ទរកថា​នោះ​បាន អ្នក​ចាស់​ទុំ​គួរ​ជ្រើសរើស​គាត់​ជា​អ្នក​ថ្លែង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក