បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៥ ទំ. ៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០៥ ទំ. ៥

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មីនា: សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! បើ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​យ៉ាង​ស្មោះ​នោះ បង្ហាញ​សៀវភៅ​ចំណេះ​ហើយ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ចូរ​ទៅ​ជួប​អ្នក​ដែល​​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​ឬ​ការ​ប្រជុំ​សំខាន់​ៗ​ផ្សេង​ទៀត​សូម្បី​តែ​អត់​ចូល​រួម​សកម្មភាព​ផ្សេង​ទៀត​ក្នុង​ក្រុមជំនុំ។ សូម​ខំ​ព្យាយាម​ជូន​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ ជា​ពិសេស បើ​បុគ្គល​នោះ​បាន​សិក្សា​សៀវភៅ​ចំណេះ និង​សៀវភៅ​ស្តើង​តម្រូវ​រួច​ហើយ។ មិថុនា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ បើ​ម្ចាស់​ផ្ទះ​ឥត​មាន​កូន សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។

◼ ពេល​ទស្សនាវដ្ដី​ថ្មី​មក​ដល់​​ក្រុមជំនុំ នោះ​គឺ​សំខាន់​ឲ្យ​បងប្អូន​ប្រុស​ៗ​ដែល​​ទទួល​ខុស​ត្រូវ​ខាង​ទស្សនាវដ្ដី​នៅ​សាល​ប្រជុំ ចែក​ទស្សនាវដ្ដី​ប៉មយាម​ភ្លាម​ៗ។ បើ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​បងប្អូន​ជា​អ្នក​ផ្សាយ​មាន​ឱកាស​អាន​ទស្សនាវដ្ដី​ផ្ទាល់​ខ្លួន មុន​គេ​ផ្ដល់​ទស្សនាវដ្ដី​ក្នុង​កិច្ចបំរើ​ផ្សាយ។ ពេល​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​មក​ដល់​​ក្រុមជំនុំ​នោះ ត្រូវ​ចែក​ឲ្យ​បងប្អូន​ជា​អ្នក​ផ្សាយ​ភ្លាម​ៗ​ដែរ។ កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ក៏​អាច​ចែក​តាម​ការ​សិក្សា​ក្រុមជំនុំ។

◼ នៅ​ពេល​ដែល​​យើង​រៀប​គម្រោង​ធ្វើ​ដំណើរ​ដើរ​លេង​ប្រទេស​ផ្សេង រួម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ សន្និបាត ឬ​មហា​សន្និបាត​តាម​តំបន់ នោះ​ការ​សុំ​ពត៌​មាន​អំពី​ថ្ងៃ​ខែ វេលា​ម៉ោង និង​ទី​កន្លែង​នានា ត្រូវ​ផ្ញើ​ទៅ​ការិយាល័យ​សាខា​ដែល​​ទទួល​ខុស​ត្រូវ​កិច្ចការ​ផ្សាយ​នៅ​ប្រទេស​នោះ។ មាន​បញ្ជី​អា​ស័យដ្ឋាន​នានា​នៅ​ទំព័រ​ចុង​ក្រោយ​នៃ សៀវភៅ​ប្រចាំ​ឆ្នាំ​ថ្មី​ៗ​នេះ។

◼ លេខា​ក្រុមជំនុំ​នានា​គួរ​ទុក​ឲ្យ​មាន​បញ្ជី​មួយ​ចំនួន​គ្រប់គ្រាន់​នៃ​បញ្ជី​និ​មួយ​ៗ​ដូច​ត​ទៅ​នេះ ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល (​S-205​) និង​ការ​ដាក់​ពាក្យ​សុំ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ (​S-205​b​)។ គឺ​អាច​ស្នើ​សុំ​បញ្ជី​ទាំង​នេះ​តាម​រយៈ​បញ្ជី​សុំ​ប្រកាសនវត្ថុ (​S-14​)។ សូម​ទុក​ឲ្យ​មាន​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​ក៏​សំរាប់​មួយ​ឆ្នាំ​ដែរ។

◼ ចាប់​ពី​សប្ដាហ៍​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០០៥ យើង​នឹង​សិក្សា​សៀវភៅ​ស្តើង ចូរ​ចាំ​យាម​ចុះ! ក្នុង​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ។

◼ បងប្អូន​ទាំង​អស់​ពិត​ជា​គួរ​ចង់​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ ទី២០ ខែ​មីនា ដោយសារ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​ពិសេស​មួយ​ស្តី​អំពី​សំវិធានការ​មួយ​ដែល​​អ្នក​ផ្សព្វ​ផ្សាយ​អាច​ទទួល​បាន។

◼ ពិធី​បុណ្យ​រំឭក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែ​មីនា ឆ្នាំ​២០០៥។ បើសិន​ជា​ក្រុមជំនុំ​របស់​អ្នក​ធម្មតា​មាន​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រជុំ​ទាំង​នោះ​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​អាទិត្យ​នោះ បើសិន​ជា​សាលព្រះរាជាណាចក្រ​នៅ​ទំនេរ។ បើសិន​ជា​គ្មាន​លទ្ធភាព​ធ្វើ​ដូច្នេះ ហើយ​នេះ​ប៉ះ​ពាល់​នឹង​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​របស់​អ្នក នោះ​ផ្នែក​ណា​ដែល​​ទាក់ទង​ក្រុមជំនុំ​របស់​អ្នក​ជា​ពិសេស អាច​ត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​មួយ​ផ្សេង​ទៀត។

◼ អ្នក​ផ្សាយ​មួយ​ចំនួន​បាន​ទូរស័ព្ទ​ទៅ​ការិយាល័យ​សាខា សួរ​អំពី​បទ​ចំរៀង​ព្រះ​រាជាណាចក្រ​ខ្លះ​ៗ​ដែល​​ត្រូវ​ច្រៀង​តាម​ស្ទីល​ពេញ​និយម​មួយ ដែល​​សព្វ​ថ្ងៃ​នេះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ចែក​គ្នា​ស្ដាប់។ ពួក​គាត់​ឆ្ងល់​ថា​តើ​បទ​ចំរៀង​ទាំង​នេះ​មាន​ការ​អនុញ្ញាត​ពី​អង្គការ​របស់​យើង​ឬ​ក៏​អត់? យើង​ដឹង​ថា​មាន​បទ​ចំរៀង​ទាំង​នេះ ហើយ​យើង​សូម​ជំ​រាប​បងប្អូន​ថា បទ​ចំរៀង​ទាំង​នេះ​គឺ​មិន​មាន​ការ​អនុញ្ញាត​ពី​យើង​ឡើយ។ សូម​កុំ​ចែក​បទ​ចំរៀង​ទាំង​នេះ​ឬ​យក​ពី​ប្រព័ន្ធ​អ៊ិនថឺណិត​ឡើយ។ យើង​ទុក​ចិត្ត​ថា​ពត៌​មាន​នេះ​និង​ជួយ​បំភ្លឺ​បងប្អូន​អំពី​រឿង​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក