បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៥ ទំ. ១
  • ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • រាជាណាចក្រព្រះកំពុងគ្រប់គ្រងហើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរ«ចាំយាម»ចុះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូររៀនពីទំនាយក្នុងគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០៥ ទំ. ១

ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​

១ បណ្ដា​គ្រីស្ទាន​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ឲ្យ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់​។ នៅ​ថ្ងៃ​នោះ​ទ្រង់​នឹង​បំផ្លាញ​ចោល​របប​លោកីយ៍​នេះ ហើយ​ទ្រង់​នឹង​នាំ​ទៅ​រក​ពិភពលោក​ថ្មី​នៃ​សេចក្ដី​សុចរិត។ (​២ពេ. ៣:១២, ១៣​) ដោយ​​ហេតុ​ថា​យើង​មិន​ដឹង​ច្បាស់​ថា​ថ្ងៃ​នោះ​នឹង​មក​ដល់​​នៅ​ពេល​ណា យើង​ត្រូវ​ចាំ​យាម​ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។ (​អេសេ. ៣៣:៧​-​៩; ម៉ាថ. ២៤:៤២​-​៤៤​) ការ​រំពឹង​គិត​អំពី​បទ​ទំនាយ​របស់​ព្រះ​នឹង​ពង្រឹង​ការ​ជឿជាក់​របស់​យើង​ថា​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​​»​។—សេផា. ១:១៤

២ ដំណើរ​បន្តបន្ទាប់​គ្នា​នៃ​ពួក​មហា​អំណាច: ដូច​ដែល​​បាន​កត់​ទុក​ក្នុង​សៀវភៅ​វិវរណៈ​១៧:៩​-​១១ សាវ័ក​យ៉ូហាន​រៀប​រាប់​អំពី​​«​ស្តេច​៧​អង្គ​»​ដែល​​តំណាង​ដំណើរ​បន្តបន្ទាប់​គ្នា​នៃ​មហា​អំណាច​ទាំង​៧។ សាវ័ក​យ៉ូហាន​ក៏​បាន​សំដៅ​ទៅ ​«​ស្តេច​ទី៨​»​ ដែល​​ឥឡូវ​នេះ​តំណាង​ឲ្យ​អង្គការ​សហប្រជាជាតិ។ តើ​យើង​ត្រូវ​រង់ចាំ​មហា​អំណាច​ណា​ទៀត​ដែល​​នឹង​លេច​ចេញ​មក​ឬ? មិន​មែន​ទេ ទំនាយ​ទាយ​ថា​ស្តេច​ទី៨​នេះ​«​ត្រូវ​វិនាស​បាត់​ទៅ​»​ ហើយ​បន្ទាប់​ពី​ស្តេច​នោះ​មក គ្មាន​ស្តេច​នៅ​លើ​ផែនដី​ណា​ទៀត​ដែល​​ត្រូវ​បាន​ចែង​ប្រាប់​ឡើយ។ តើ​បទ​ទំនាយ​នេះ​ជួយ​ឲ្យ​អ្នក​ដឹង​ថា​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​អ្វី​ទេ?

៣ សៀវភៅ​ដានីយ៉ែល ២:៣១​-​៤៥ ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​ការ​មក​ដល់​​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​ទំនាយ​នោះ រូប​ដែល​​ធំ​សំបើម​ដែល​​ស្តេច​នេប៊ូក្នេសា​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត តំណាង​នូវ​ដំណើរ​បន្តបន្ទាប់​គ្នា​នៃ​ពួក​មហា​អំណាច។ មហា​អំណាច​នីមួយ​ៗ​​ក្នុង​ចំណោម​មហា​អំណាច​ទាំង​នេះ​បាន​លេច​ចេញ​មក​រួច​រាល់​អស់​ហើយ។ តើ​យើង​ដឹង​ថា​យើង​នៅ​ក្នុង​គ្រា​មហា​អំណាច​ណា​មួយ​ដែល​​កំពុង​តែ​គ្រប់​គ្រង​សព្វ​ថ្ងៃ​នេះ? គឺ​នៅ​ក្នុង​គ្រា​ដែល​​តំណាង​ដោយ​​ប្រអប់​ជើង​នៃ​រូប​នោះ។ បទ​ទំនាយ​បាន​ពណ៌នា​យ៉ាង​រស់​រវើក​អំពី​អ្វី​ដែល​​នឹង​កើត​ឡើង​ជា​បន្ទាប់​មក​ទៀត។ ការ​គ្រប់គ្រង​របស់​មនុស្ស​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង ដែល​​នឹង​បើក​ផ្លូវ​ទៅ‹នគរ​១ ដែល​​មិន​ត្រូវ​បំផ្លាញ​ឡើយ›។ តើ​អ្នក​អាច​ឃើញ​ថា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​​បាន​យ៉ាង​ណា?

៤ ទី​សំអាង​ថែម​ទៀត: យើង​ជា​សាក្សី នៃ​ទី​សំអាង​ថែម​ទៀត​ដែល​​បង្ហាញ​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​។ យើង​ឃើញ​ការ​សម្រេច​នូវ​អ្វី​ដែល​​សាវ័ក​ប៉ុល​បាន​ទាយ​ទុក​អំពី​ចរិត​លក្ខណៈ​របស់​មនុស្ស​នៅ​«​ជាន់​ក្រោយ​បង្អស់​»​។ (​២ធី. ៣:១​-​៥​) ហើយ​យើង​កំពុង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​បន្ទាល់​ទូទាំង​ផែនដី ដែល​​ត្រូវ​ធ្វើ​មុន​នឹង​ទីបញ្ចប់​មក​ដល់​។ (​ម៉ាថ. ២៤:១៤​) សូម​ឲ្យ​កិច្ចបំរើ​ផ្សាយ​ជា​សាធារណៈ​របស់​យើង​បន្ត​បង្ហាញ​នូវ​ភាព​បន្ទាន់​នៃ​សេចក្ដី​ប្រកាស​របស់​ទេវតា​ដែល​​ថា​៖ ​«​ចូរ​កោត​ខ្លាច​ដល់​​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ! ដ្បិត​ពេល​ដែល​​ទ្រង់​ត្រូវ​ជំនុំជំរះ នោះ​បាន​មក​ដល់​​ហើយ​»​។—វិវរ. ១៤:៦, ៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក