បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៥ ទំ. ៤-៥
  • យោបល់សំរាប់ក្យផ្សព្វផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យោបល់សំរាប់ក្យផ្សព្វផ្សាយ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • បន្ទាប់​ពី​បាន​និយាយ​អំពី​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​មួយ អ្នក​អាច​និយាយ​ថា​៖
  • ពេល​ត្រឡប់​មក​ជួប​អ្នក​អាច​និយាយ​ថា​៖
  • យុវ​វ័យ​ម្នាក់​អាច​និយាយ​ថា​៖
  • កាល​ណា​អ្នក​ត្រឡប់​មក​វិញ​អ្នក​អាច​និយាយ​ថា​៖
  • កាល​ណា​ផ្សព្វផ្សាយ​ជា​មួយ​កុមារ​មនុស្ស​ពេញ​វ័យ​អាច​ណែនាំ​ឲ្យ​គេ​ស្គាល់​ទាំង​ពីរ​នាក់​ហើយ​និយាយ​ថា​៖
  • ពេល​ត្រឡប់​មក​ជួប​ មនុស្ស​ពេញ​វ័យ​អាច​និយាយ​ថា​៖
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០៥ ទំ. ៤-៥

យោបល់​សំរាប់​ពាក្យ​ផ្សព្វផ្សាយ

តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ?

បន្ទាប់​ពី​បាន​និយាយ​អំពី​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​មួយ អ្នក​អាច​និយាយ​ថា​៖

​«​តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ​បើ​ទ្រង់​ពិត​ជា​ស្រឡាញ់​យើង​មែន​នោះ? [​អនុញ្ញាត​ឲ្យ​ឆ្លើយ​] សៀវភៅ​ស្តើង​នោះ​មាន​ចម្លើយ​ដ៏​គាប់​ចិត្ត​មួយ​សំរាប់​សំណួរ​នេះ ហើយ​បង្ហាញ​ថា​ព្រះ​នឹង​ធ្វើ​អ្វី​នៅ​ពេល​អនាគត​ដ៏​ឆាប់​នេះ។ [​សូម​បង្ហាញ​រូបភាព​នៅ​ទំព័រ​២៧ ហើយ​អាន​ទំនុកដំកើង ១៤៥:១៦ ពី​វគ្គ​២២​] តើ​ព្រះ​នឹង​បំបាត់​ការ​រង​ទុក្ខ​ទាំង​អស់​ដែល​​មនុស្ស​ជាតិ​បាន​ពិសោធ​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​សូម​ឆ្លើយ​សំណួរ​នោះ​ពេល​ខ្ញុំ​មក​លើក​ក្រោយ​»។ សូម​ជូន​សៀវភៅ​ស្តើង ហើយ​ណាត់​ពេល​ត្រឡប់​មក​វិញ។

ពេល​ត្រឡប់​មក​ជួប​អ្នក​អាច​និយាយ​ថា​៖

​«​ពេល​ដែល​​ខ្ញុំ​បាន​មក​លើក​មុន យើង​បាន​អាន​បទ​គម្ពីរ​នេះ។ [​សូម​អាន​ឬ​ដក​ស្រង់​ទំនុកដំកើង ១៤៥:​១៦​] បន្ទាប់​មក​ខ្ញុំ​បាន​លើក​សំណួរ​ថា​តើ​ព្រះ​នឹង​បំបាត់​ការ​រង​ទុក្ខ​ទាំង​អស់​ដែល​​មនុស្ស​ជាតិ​បាន​ពិសោធ​យ៉ាង​ដូច​ម្ដេច?​»​ សូម​អញ្ជើញ​គាត់​យក​សៀវភៅ​ស្តើង​របស់​គាត់។ បន្ទាប់​មក​បើក​ទំព័រ​២៧​-​២៨ ហើយ​ពិនិត្យ​មើល​វគ្គ​២៣​-​២៥។ សូម​ស្នើ​ផ្ដល់​ការ​សិក្សា​ព្រះ​គម្ពីរ​មួយ​ឬ​ក៏​ណាត់​ពេល​ដើម្បី​​ពន្យល់​វគ្គ​២៦​-​២៧ ពេល​ត្រឡប់​មក​លើក​ក្រោយ។

យុវ​វ័យ​ម្នាក់​អាច​និយាយ​ថា​៖

​«​មនុស្ស​ជា​ច្រើន​ដែល​​មាន​អាយុ​ស្រករ​គ្នា​នឹង​ខ្ញុំ​បារម្ភ​ថា​តើ​ពិភពលោក​នឹង​ទៅ​ជា​អ្វី​ក្នុង​រយ:ពេល​១០​ឬ​១៥​ឆ្នាំ​ទៀត? តើ​អ្នក​គិត​ថា​ពេល​នោះ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា? [​អនុញ្ញាត​ឲ្យ​ឆ្លើយ​] បញ្ហា​ផ្សេង​ៗ​ដែល​​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ ស​ឲ្យ​ឃើញ​ថា​យើង​កំពុង​រស់​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ [​សូម​អាន​ធីម៉ូថេទី២ ៣:១​-​៣​] សៀវភៅ​ស្តើង នេះ​មាន​ចម្លើយ​សំរាប់​សំណួរ​ដែល​​មាន​ជា​បន្តបន្ទាប់​នេះ។ [​សូម​អាន​សំណួរ​នៅ​លើ​ក្រប ហើយ​ជូន​សៀវភៅ​ស្តើង​] កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ បើ​អ្នក​មាន​ពេល​ពីរបី​នាទី ខ្ញុំ​សូម​ប្រាប់​ព័ត៌មាន​ដែល​​លើក​ទឹក​ចិត្ត​អំពី​ទីបញ្ចប់​នៃ​ជម្ងឺ​និង​ជរា​ភាព​»។ សូម​ណាត់​ពេល​ដើម្បី​​ត្រឡប់​មក​វិញ។

កាល​ណា​អ្នក​ត្រឡប់​មក​វិញ​អ្នក​អាច​និយាយ​ថា​៖

​«​នៅ​ពេល​ថ្មី​ៗ​នេះ​ដែល​​យើង​បាន​និយាយ​គ្នា​នោះ ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ចង់​ប្រាប់​អ្នក​អំពី​ទីបញ្ចប់​នៃ​ជម្ងឺ​និង​ជរា​ភាព។ ចំណុច​នោះ​បាន​ត្រូវ​រក​ឃើញ​នៅ​ត្រង់​នេះ​»។ សូម​អញ្ជើញ​គាត់​យក​សៀវភៅ​ស្តើង​របស់​គាត់។ ក្រោយ​នោះ​អាន​ហើយ​ពិភាក្សា​វគ្គ​៦​-​៧​នៅ​ទំព័រ​២៣​-​២៤។ សូម​ណាត់​ពេល​ដើម្បី​​ពិនិត្យ​មើល​វគ្គ​៨​-​៩​ពេល​មក​លើក​ក្រោយ។

កាល​ណា​ផ្សព្វផ្សាយ​ជា​មួយ​កុមារ​មនុស្ស​ពេញ​វ័យ​អាច​ណែនាំ​ឲ្យ​គេ​ស្គាល់​ទាំង​ពីរ​នាក់​ហើយ​និយាយ​ថា​៖

​«​បើ​អ្នក​អនុញ្ញាត________សូម​អាន​បទ​គម្ពីរ​មួយ​ជូន​អ្នក។ [​កុមារ​នោះ​អាន​ទំនុកដំកើង ៣៧:២៩ ហើយ​ធ្វើ​អត្ថាធិប្បាយ​ដ៏​ខ្លី​មួយ​] សៀវភៅ​ស្តើង​នេះ​ពន្យល់​ថា​តើ​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់​យ៉ាង​ណា​ចំពោះ​មនុស្ស​ជាតិ​និង​ផែនដី? [​បង្ហាញ​រូបភាព​នៅ​ទំព័រ​២៤​-​២៧​] កាល​ណា​យើង​ត្រឡប់​មក​វិញ ខ្ញុំ​សូម​បង្ហាញ​អ្នក​នូវ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ក្នុង​ព្រះ​គម្ពីរ​ស្តី​ពី​ដំណើរ​រស់​ឡើង​វិញ​»។ សូម​ជូន​សៀវភៅ​ស្តើង​ហើយ​ណាត់​ពេល​ត្រឡប់​មក​វិញ។

ពេល​ត្រឡប់​មក​ជួប​ មនុស្ស​ពេញ​វ័យ​អាច​និយាយ​ថា​៖

​«​ពេល​ខ្ញុំ​មក​លើក​មុន យើង​បាន​អាន​ទំនុកដំកើង ៣៧:​២៩ ហើយ​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ចង់​បង្ហាញ​អ្នក​នូវ​អ្វី​ដែល​​ព្រះ​គម្ពីរ​និយាយ​អំពី​ដំណើរ​រស់​ឡើង​វិញ។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​​ត្រូវ​បាន​ប្រាប់​នៅ​ត្រង់​នេះ​»។ សូម​អញ្ជើញ​គាត់​យក​សៀវភៅ​ស្តើង​របស់​គាត់​មក។ ក្រោយ​នោះ​ពិនិត្យ​មើល​វគ្គ​១២​-​១៤​នៅ​ទំព័រ​២៤​-​២៥។ សូម​សួរ​ថា​តើ​គាត់​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? ឬ​ក៏​អ្នក​អាច​ណាត់​ពេល​ដើម្បី​​ពន្យល់​វគ្គ​១៥​-​១៦ ពេល​ត្រឡប់​មក​លើក​ក្រោយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក