កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែកក្កដា
ចំរៀងលេខ៤៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា ដោយប្រើយោបល់ទីមួយនៅទំព័រទី៤។ ពាក្យផ្សាយផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។ សូមបង្ហាញនូវរបៀបឆ្លើយតបនឹងសំដីដែលអាចរារាំងការសន្ទនាដោយនិយាយថា៖ «ខ្ញុំមានការរវល់»។—សូមមើលកូនសៀវភៅ របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១១។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ផ្ដល់សារព្រះរាជាណាចក្រដល់មនុស្សឲ្យបានច្រើនបំផុត»។a កាលណាពិគ្រោះវគ្គទី៥ សូមពិនិត្យសាឡើងវិញយោបល់ពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ២០០៥ ទំព័រ៨ ដែលសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។
ចំរៀងលេខ៨៨ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែកក្កដា
ចំរៀងលេខ៦៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមពិនិត្យមើលយ៉ាងខ្លីនូវទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០១ ទំព័រ១០-១១ វគ្គ១៤-១៦។ សូមលើកបញ្ជាក់ប្រយោជន៍ពីការអានព្រះគម្ពីរ សូម្បីក្នុងកំឡុងពេលវិស្សមកាល ដែលអាចរំខានដល់ទម្លាប់អានព្រះគម្ពីររបស់យើង។
១៥ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន ភាគទី១១»។b សូមធ្វើការសម្ដែងមួយដែលបង្ហាញពីអ្នកដឹកនាំការសិក្សានិងអ្នកផ្សព្វផ្សាយថ្មីកំពុងរៀបចំធ្វើការត្រឡប់ទៅជួប។ ពួកគាត់ពិនិត្យមើលសាឡើងវិញនូវចំណុចពីការជួបដំបូងហើយជ្រើសរើសចំណុចមួយដែលសមគួរនឹងនិយាយកាលណាត្រឡប់ទៅជួប។ ពួកគាត់រៀបចំពាក្យផ្ដើមដ៏ស្រួលយល់និងសំនួរមួយដែលត្រូវសួរនៅទីបញ្ចប់នៃការត្រឡប់ទៅជួបនោះ។ ការសម្ដែងត្រូវបញ្ចប់កាលណាពួកគាត់ចាប់ផ្ដើមហាត់ពាក្យដែលបានរៀបចំនិយាយ។
២០ នាទី: ជួយមនុស្សឯទៀតឲ្យមានចិត្តអបអរចំពោះព្រះគម្ពីរ។ ការពិគ្រោះដោយសំនួរនិងចម្លើយ ដែលមានមូលដ្ឋានទៅលើសៀវភៅថ្វាយបង្គំព្រះ ទំព័រ២៤-២៥ វគ្គ៣-៦។ សូមប្រើសំនួរក្នុងសៀវភៅដែលមានស្រាប់នោះ។
ចំរៀងលេខ១០ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែកក្កដា
ចំរៀងលេខ៣៣
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនីព្រមទាំងអានសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា ដោយប្រើយោបល់ទីពីរនៅទំព័រទី៤។ ពាក្យផ្សាយផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។ ក្នុងការសម្ដែង សូមបង្ហាញពីការផ្ដល់ទស្សនាវដ្ដីជូនបុគ្គលម្នាក់ក្រៅផ្លូវការដូចជានៅឯផ្សារឬកន្លែងឯទៀតដែលសមរម្យ។
១០ នាទី: ចូរប្រិតប្រៀនសេចក្ដីពិតឲ្យជ្រាបចូលក្នុងចិត្តបុត្រធីតារបស់អ្នក។ (ចៅ. ៦:៧) អ្នកចាស់ទុំម្នាក់ថ្លែងសុន្ទរកថាដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមភាសាអង់គ្លេស ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០២ ទំព័រ៣០-៣១។ សូមបញ្ជាក់គោលការណ៍ពីព្រះគម្ពីរដែលជាការណែនាំសំរាប់មាតាឬបិតាម្នាក់ដែលស្វាមីឬភរិយាគាត់មិនមែនជាស្មរបន្ទាល់ ក្នុងការបង្ហាត់បង្រៀនកូន។
២០ នាទី: «បំណុលដែលយើងជំពាក់អ្នកឯទៀត»។c សូមរួមបញ្ចូលយោបល់ពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០០ ទំព័រ១១ វគ្គ១៣។
ចំរៀងលេខ៨ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែសីហា
ចំរៀងលេខ១៨៧
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកក្កដា។ សូមអញ្ជើញអ្នកស្ដាប់ឲ្យបើកទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ទំព័រ២៩-៣០ ហើយពិគ្រោះជាមួយនឹងអ្នកស្ដាប់វគ្គទាំងប៉ុន្មានខាងក្រោមចំណងជើងតូច«យោបល់ដើម្បីជួយរីកចំរើន»។
១៥ នាទី: «ជួយកូនៗអ្នកឲ្យរីកចំរើននៅក្នុងកិច្ចបំរើផ្សាយ»។ សុន្ទរកថានិងការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ ធ្វើការសម្ដែងពីមាតាឬបិតាម្នាក់និងកូនដោយប្រើយោបល់មួយដ៏ស្រួលប្រើ។ សូមមាតាឬបិតាម្នាក់បញ្ចប់ការសម្ដែងដោយពន្យល់យ៉ាងខ្លីអំពីវិភាគទានផងដែរ។
១៥ នាទី: ការបង្រៀនដោយប្រើឧទាហរណនិទស្សន៍។ សុន្ទរកថាដោយអ្នកត្រួតពិនិត្យសាលាដែលមានមូលដ្ឋានទៅលើកូនសៀវភៅវិធីបង្កើន សមត្ថភាព និយាយនិងបង្រៀន ចំណុចហាត់រៀនទី១៥ ទំព័រ៧២-៧៧។
ចំរៀងលេខ១៩ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។