កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែកញ្ញា
ចំរៀងលេខ២៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែតុលា ដោយប្រើយោបល់ទីមួយនៅទំព័រទី១០។ ពាក្យផ្សាយផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។ សុំអ្នកចាស់ទុំម្នាក់ធ្វើការសំដែងមួយ។ ក្រោយពីការសំដែងនោះរួចហើយ ចូរលើកបញ្ជាក់ពីលក្ខណៈល្អនៃការសំដែងនោះ។ ចូររំឭកអ្នកផ្សាយអំពីថ្ងៃខែនៃកម្មវិធីសន្និបាតតាមមណ្ឌលនិងថ្ងៃសន្និបាតពិសេសសំរាប់ឆ្នាំ២០០៦ ប្រសិនបើបានទទួលព័ត៌មានអំពីថ្ងៃខែនោះរួចហើយ។
២០ នាទី: «ចូរប្រើប្រាស់ពេលវេលារបស់អ្នកដោយប្រាជ្ញា»។a អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់ពីកាលវិភាគរបស់ខ្លួនសំរាប់ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ។ លើកទឹកចិត្តក្រុមគ្រួសារនិងបងប្អូនម្នាក់ៗឲ្យប្រើសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងខែឧសភា ឆ្នាំ២០០៥ដើម្បីរៀបចំកាលវិភាគសំរាប់កិច្ចការខាងវិញ្ញាណ។
១៥ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន»។b ការពិគ្រោះជាមួយអ្នកស្ដាប់ដោយមានមូលដ្ឋានលើភាគទី១និងភាគទី២នៃសន្លឹកបន្ថែម។ ចំណុចខ្លះអាចដកស្រង់ពីកិច្ចបំរើព្រះរាជាណាចក្រយើងខែសីហា ឆ្នាំ២០០៤ ទំព័រ១។ ហេតុអ្វីជាការសំខាន់ដែលរៀបចំឲ្យបានហ្មត់ចត់ជារៀងរាល់ដងពេលអ្នកដឹកនាំការសិក្សាព្រះគម្ពីរ? តើការរៀបចំរួមបញ្ចូលអ្វីខ្លះ? អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីរបៀបដែលពួកគាត់បានអនុវត្តតាមយោបល់ដែលបានត្រូវជូននោះ។ បញ្ចប់ដោយបញ្ជាក់ចំណុចក្នុងប្រអប់ពណ៌ប្រផេះនៅខាងលើទំព័រទី១នៃសន្លឹកបន្ថែម។
ចំរៀងលេខ៦៥ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែកញ្ញា
ចំរៀងលេខ១០៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ប្រាប់ពីចំណុចសំខាន់ៗក្នុងសំបុត្រពីការិយាល័យសាខាដែលមាននៅទំព័រទីមួយនៃកិច្ចបំរើព្រះរាជាណាចក្រយើង។
២០ នាទី: តើយើងបានសម្រេចអ្វីខ្លះនៅឆ្នាំមុន? អ្នកត្រួតពិនិត្យកិច្ចបំរើលើកបញ្ជាក់ពីសកម្មភាពក្រុមជំនុំក្នុងកំឡុងឆ្នាំកិច្ចបំរើកន្លងទៅ ដោយផ្ដោតអារម្មណ៍លើ កិច្ចការល្អៗរបស់បងប្អូនដែលបានបំពេញក្នុងកិច្ចបំរើ។ ចូរសរសើរក្រុមជំនុំតាមរបៀបដែលសមទទួល។ ចូរជំរាបពីចំណុចមួយឬពីរដែលក្រុមជំនុំត្រូវយកចិត្តទុកដាក់ច្រើនជាងនៅឆ្នាំក្រោយ។ ចូររៀបរាប់អំពីកិច្ចការរបស់អ្នកត្រួសត្រាយ ហើយសរសើររាល់កិច្ចការល្អៗរបស់ពួកគេ។ ចូរប្រាប់ពីលទ្ធផលល្អដែលបានមកពីការព្យាយាមជួយបងប្អូនអសកម្ម។
១៥ នាទី: «ចូរបន្តស្អាងចិត្តគ្នាទៅវិញទៅមក»។c អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីប្រយោជន៍ពួកគេបានទទួលពីការយកចិត្តទុកដាក់ដោយក្ដីស្រឡាញ់ពីអ្នកឯទៀត។
ចំរៀងលេខ៤២ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែកញ្ញា
ចំរៀងលេខ២១៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនីព្រមទាំងអានសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកញ្ញា។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: ការផ្សាយដំណឹងល្អដោយប្រើទស្សនាវដ្ដី។ ក្នុងកំឡុងខែតុលា យើងនឹងស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម។ ចូរថ្លែងសុន្ទរកថាមួយដោយពន្យល់យោបល់បន្តបន្ទាប់នេះដែលមកពីកិច្ចបំរើព្រះរាជាណាចក្រយើងខែកុម្ភៈ ឆ្នាំ២០០៥ ទំព័រ៨ វគ្គ៣-៦: (១) ជូនអ្នកចាប់អារម្មណ៍ទស្សនាវដ្ដីពីរឬបីក្បាលផ្សេងពីគ្នា។ (២) កំណត់មួយថ្ងៃរៀងរាល់សប្ដាហ៍សំរាប់ការចែកទស្សនាវដ្ដី។ (៣) រៀបចំគោលដៅផ្ទាល់ខ្លួនក្នុងការចែកទស្សនាវដ្ដីរាល់ខែ។ (៤) ចូរឆ្លៀតគ្រប់ឱកាសដែលសមរម្យដើម្បីចែកទស្សនាវដ្ដី។ (៥) ចែកទស្សនាវដ្ដីដែលយើងមានសល់ពីខែមុនៗ។ ចូរបញ្ជាក់អំពីរបៀបអនុវត្តតាមយោបល់ទាំងនេះក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ។ រួចមកធ្វើការសំដែងមួយអំពីរបៀបជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលាដោយប្រើយោបល់ទីពីរនៅទំព័រ១០នៃកិច្ចបំរើព្រះរាជាណាចក្រយើងខែនេះ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។ ពាក្យផ្សាយផ្សេងទៀតដែលបង្ហាញពីទិដ្ឋភាពពិតក្នុងតំបន់ផ្សាយក៏អាចប្រើបានដែរ។ ម្យ៉ាងទៀត ចូរទាញអារម្មណ៍អ្នកស្ដាប់មកគិតពីអត្ថបទបន្ថែមដែលអាចធ្វើឲ្យមនុស្សក្នុងតំបន់ផ្សាយចាប់អារម្មណ៍ ហើយធ្វើការសំដែងពីពាក្យផ្សាយដែលអាចប្រើសំរាប់អត្ថបទបន្ថែមមួយ។ ក្រោយនោះ ចូរលើកបញ្ជាក់ពីលក្ខណៈល្អខ្លះនៃការសំដែងនោះ។
ចំរៀងលេខ៣ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែតុលា
ចំរៀងលេខ១៦០
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី: «ចូរជួយអ្នកឯទៀតឲ្យស្ដាប់បង្គាប់ដោយ‹ស្មោះអស់ពីចិត្ត›»។d បើមានពេលសូមអញ្ជើញអ្នកស្ដាប់ឲ្យលើកឡើងចំណុចផ្សេងៗពីបទគម្ពីរដែលមានក្នុងអត្ថបទ។
២០ នាទី: ការធ្វើឲ្យព្រះទ័យព្រះយេហូវ៉ាបានរីករាយ។ (សុ. ២៧:១១) ចូរសម្ភាសន៍បងប្អូនពីរបីនាក់ដែលបានបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំហើយ។ អញ្ជើញពួកគាត់ឲ្យរៀបរាប់ចំណុចមួយឬពីរយ៉ាងដែលបានជួយឲ្យពួកគាត់ស្ដាប់បង្គាប់ព្រះយេហូវ៉ាជានិច្ច។ ពួកគាត់អាចរៀបរាប់អំពីការព្យាយាមសិក្សាព្រះគម្ពីរដោយផ្ទាល់ខ្លួន ការចូលរួមកិច្ចប្រជុំជាទៀងទាត់ ការសេពគប់ជាមួយអ្នកឯទៀតដែលស្មោះត្រង់ចំពោះព្រះ ការចូលរួមកិច្ចផ្សព្វផ្សាយអស់ពីចិត្ត ការអធិស្ឋានអស់ពីចិត្ត និងការចៀសចេញពីការកំសាន្តមិនល្អ។ តើពួកគាត់បានប្រឈមមុខនឹងការល្បងលអ្វីខ្លះដែលទាក់ទងនឹងការស្ដាប់បង្គាប់ព្រះ? តើពួកគាត់បានយកឈ្នះការល្បងលនោះយ៉ាងដូចម្ដេច? តើពួកគាត់បានទទួលពរអ្វីខ្លះដោយសារបានស្ដាប់បង្គាប់នោះ?
ចំរៀងលេខ១៨០ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។