បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៥ ទំ. ២-៣
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​ធ្នូ
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០៥ ទំ. ២-៣

កម្មវិធី​ប្រជុំ​អប់រំ​កិច្ចបំរើ

សូម​កត់​សំគាល់: ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង មាន​កម្មវិធី​មួយ​សំរាប់​ប្រជុំ​អប់រំ​កិច្ចបំរើ​ប្រចាំ​សប្ដាហ៍​ក្នុង​កំឡុង​ខែ​វិច្ឆិកា។ ក្រុមជំនុំ​អាច​កែ​ប្រែ​កម្មវិធី​ប្រជុំ​តាម​ដែល​​ត្រូវ​ការ ដើម្បី​​ចូល​រួម​មហា​សន្និបាត​ប្រធាន​ថា ​«​ចូរ​ស្ដាប់​បង្គាប់​ព្រះ​»​។ បើ​សម​គួរ ចូរ​ឆ្លៀត​១៥​នាទី​នៅ​ប្រជុំ​អប់រំ​កិច្ចបំរើ​ចុង​ក្រោយ​មុន​មហា​សន្និបាត ដើម្បី​​សើរើ​ឡើង​វិញ​នូវ​យោបល់​ជាក់លាក់​ពី​សន្លឹក​បន្ថែម​នៃ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង សំរាប់​ខែ​សីហា​ដែល​​អាច​យក​មក​អនុវត្ត​ក្នុង​តំបន់​របស់​អ្នក។ មួយ​ឬ​ពីរ​ខែ​ក្រោយ​មហា​សន្និបាត ចូរ​ឆ្លៀត​១៥​នាទី​ទៅ​២០​នាទី​នៅ​ប្រជុំ​អប់រំ​កិច្ចបំរើ (​ប្រហែល​ជា​ជំនួស​ផ្នែក​សេចក្ដី​ត្រូវ​ការ​តាម​តំបន់​) ដើម្បី​​សើរើ​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ពី​កម្មវិធី​មហា​សន្និបាត​ដែល​​អ្នក​ផ្សាយ​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ ផ្នែក​ពិសេស​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ពន្យល់​នូវ​របៀប​យើង​កំពុង​តែ​អនុវត្ត​តាម​អ្វី​ដែល​​បាន​រៀន​នៅ​មហា​សន្និបាត ហើយ​របៀប​នោះ​បាន​ជួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​កិច្ចបំរើ។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ សូម​ប្រើ​យោបល់​ទី១​នៅ​ទំព័រ​ទី​៤ ដើម្បី​​ធ្វើ​ការ​សំដែង​ដែល​​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​ធ្នូ។ អាច​ប្រើ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ក៏​បាន​ដែរ។ ក្នុង​ការ​សំដែង ចូរ​បង្ហាញ​នូវ​របៀប​ដែល​​អាច​តប​ឆ្លើយ​ពេល​ម្ចាស់​ផ្ទះ​និយាយ​ថា​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​រឿង​សាសនា​ទេ​»​។—សូម​មើល​កូន​សៀវភៅ របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​៩

១៥ នាទី: របៀប​ជួយ​ឲ្យ​បងប្អូន​វ័យ​ចាស់​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ។ បងប្អូន​វ័យ​ចាស់​ជា​ច្រើន​នាក់​ចង់​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​ជា​មួយ​ក្រុមជំនុំ តែ​ពួក​គាត់​ពិបាក​ចូល​រួម​ដោយសារ​មាន​អាយុ​ច្រើន​និង​បញ្ហា​សុខភាព។ មាន​វិធី​ផ្សេង​ៗ​ដែល​​យើង​អាច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់ ដើម្បី​​ផ្ដល់​ឱកាស​ឲ្យ​គាត់​ចូល​រួម​ក្រុម​ផ្សព្វផ្សាយ​ជា​មួយ​នឹង​យើង​គឺ​ដោយ​​ជូន​ពួក​គាត់​មក​ក្រុម​ផ្សព្វផ្សាយ។ រៀបចំ​ឲ្យ​ពួក​គាត់​ផ្សព្វផ្សាយ​នៅ​កន្លែង​ដែល​​មិន​ចាំបាច់​ឡើង​ជណ្ដើរ​ច្រើន។ ចត​ឡាន​នៅ​ជិត​កន្លែង​ផ្សាយ​ដើម្បី​​ឲ្យ​ពួក​គាត់​អាច​សំរាក​ពេល​ដែល​​អស់​កំឡាំង។ សុំ​ជូន​ពួក​គាត់​ទៅ​ត្រឡប់​ទៅ​ជួប​របស់​ពួក​គាត់។ ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​ថា​អ្នក​អាច​ជូន​ទៅ​ផ្ទះ​វិញ​ពេល​ដែល​​ពួក​គាត់​ចង់​ឈប់។ ពេល​ដែល​​បងប្អូន​វ័យ​ចាស់​ទទួល​ជំនួយ ពួក​គាត់​តែង​ត្រេកអរ។ ចូរ​ប្រាប់​ពី​វិធី​ផ្សេង​ទៀត​ដែល​​ក្រុមជំនុំ​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​បង​ប្អូន​វ័យ​ចាស់។

២០ នាទី: ​«​ចូរ​ថ្លែង​ប្រាប់​ពី​សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា​»​។a នៅ​ពេល​ពិភាក្សា​វគ្គ​៤ ចូរ​អញ្ជើញ​អ្នក​ស្ដាប់​រៀប​រាប់​យ៉ាង​ខ្លី​នូវ​បទពិសោធន៍ ដែល​​បង្ហាញ​ថា​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ហុច​ឱកាស​ឲ្យ​យើង​ធ្វើ​បន្ទាល់។

ចំរៀង​លេខ​៥២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៧៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី: ចូរ​ប្រើ​ប្រកាសនវត្ថុ​របស់​យើង​តាម​របៀប​ដែល​​មាន​ប្រយោជន៍​បំផុត។ សុន្ទរកថា​ដែល​​ថ្លែង​ដោយ​​អ្នក​ចាស់​ទុំ។ យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍ រាល់​ខែ​បណ្ដា​ក្រុមជំនុំ​កុម្មង់​ទស្សនាវដ្ដី​ច្រើន​លើស​ជាង​តម្រូវ​ការ។ សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​បង្ហាញ​ថា ចំនួន​ទស្សនាវដ្ដី​ដែល​​បងប្អូន​រាយ​ការណ៍​ថា​បាន​ចែក​នោះ គឺ​ជួន​កាល​ត្រឹម​តែ​៥០​ភាគ​រយ​នៃ​ចំនួន​ទស្សនាវដ្ដី​ដែល​​កុម្មង់។ (​បញ្ជាក់​ស្ថិតិ​របស់​ក្រុមជំនុំ​) តើ​អ្វី​កើត​ឡើង​ដល់​​ទស្សនាវដ្ដី​ដែល​​នៅ​សល់? ទស្សនាវដ្ដី​ជា​ច្រើន​បាន​ទុក​ចោល​ក្នុង​ទូ​ឬ​បោះ​ចោល​តែ​ម្ដង។ តើ​យើង​អាច​ចៀស​វាង​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? អ្នក​ផ្សាយ​ម្នាក់​ៗ​គួរ​តែ​គិត​មើល​ឲ្យ​បាន​ជ្រៅជ្រះ​ថា​តើ​ត្រូវ​ការ​ទស្សនាវដ្ដី​ប៉ុន្មាន​ក្បាល រួច​ត្រូវ​កុម្មង់​តែ​ចំនួន​ដែល​​គាត់​អាច​ចែក​បាន។ ចូរ​យើង​ខំ​ចែក​ទស្សនាវដ្ដី​ដល់​​មនុស្ស​ទាំង​អស់​ដែល​​យើង​ជួប​។ កុំ​ទុក​ចោល​ទស្សនាវដ្ដី​ចាស់​ឡើយ។ ចូរ​ប្រើ​ទស្សនាវដ្ដី​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ជា​រឿយ​ៗ​។ កុំ​ភ្លេច​ថា​ត្រូវ​ប្រាប់​ម្ចាស់​ផ្ទះ​អំពី​ការ​ជូន​វិភាគទាន។ យើង​ក៏​ត្រូវ​ដាក់​វិភាគទាន​ក្នុង​ប្រអប់​ឲ្យ​បាន​ឆាប់​បំផុត។

១៥ នាទី: ​«​ចូរ​បង្ហាញ​ចំណាប់អារម្មណ៍​ដោយ​​ចេះ​សង្កេត​មើល​»​។b ចូរ​ធ្វើ​ការ​សំដែង​មួយ ដែល​​ក្នុង​នោះ​អ្នក​ផ្សាយ​កត់​សំគាល់​នូវ​អ្វី​មួយ​ដែល​​ជួយ​ឲ្យ​ដឹង​ថា​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​រឿង​អ្វី​ខ្លះ រួច​មក​ក៏​កែ​សម្រួល​ពាក្យ​ផ្សាយ​ឲ្យ​បាន​សម​ស្រប។

ចំរៀង​លេខ​៧៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា

ចំរៀង​លេខ​២១៧

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី​ព្រម​ទាំង​អាន​សំបុត្រ​ដែល​​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ជូន​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​វិច្ឆិកា។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ សូម​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី​៤ ដើម្បី​​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​ធ្នូ។ អាច​ប្រើ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ក៏​បាន​ដែរ។ ប្រាប់​ម្ចាស់​ផ្ទះ​អំពី​ការ​ជូន​វិភាគទាន។

១៥ នាទី: ​«​តើ​យើង​អាច​ជួយ​យ៉ាង​ណា?​»​។ សុន្ទរកថា។ ចូរ​ប្រាប់​ឧទាហរណ៍​អំពី​របៀប​អ្នក​បំរើ​ព្រះ​យេហូវ៉ា​បាន​ខំ​ប្រឹង​ជួយ​បងប្អូន​ដែល​​ខ្វះ​ខាត​ខ្លាំង។ រួច​មក​ចូរ​ពន្យល់​គោល​ចំណុច​ពី​អត្ថបទ​នៅ​ទំព័រ​ទី​៣​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ ចូរ​សង្កត់​ធ្ងន់​ថា បើ​មាន​បងប្អូន​ណា​ចង់​ធ្វើ​វិភាគទាន​ជា​ជំនួយ​សំរាប់​ជន​រងគ្រោះ​និង​ខាង​មនុស្ស​ធម៌ គឺ​ប្រសើរ​ជាង​បើ​ដាក់​វិភាគទាន​នោះ​ក្នុង​ប្រអប់​សំរាប់​កិច្ចការ​ទូទាំង​ពិភពលោក។

១៨ នាទី: ការ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​កំឡុង​ខែ​ធ្នូ។ សុន្ទរកថា​និង​ការ​ពិភាក្សា​ជា​មួយ​អ្នក​ស្ដាប់។ ចូរ​ថ្លែង​សុន្ទរកថា​អស់​ប្រាំ​នាទី​សិន ដោយ​​ប្រើ​ចំណុច​ពី​ក្នុង​អត្ថបទ​ចំណង​ជើង​ថា​​«​វិធី​ប្រើ​គំរូ​អំពី​ពាក្យ​ផ្សាយ​»​ នៅ​ទំព័រ​ទី៨​នៃ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ឆ្នាំ​២០០៥: (​១​) ធម្មតា មាន​ប្រសិទ្ធភាព​ជាង​បើ​កែ​ប្រែ​ពាក្យ​ផ្សព្វផ្សាយ​នោះ​ដើម្បី​​អាច​និយាយ​ចេញ​ពី​ចិត្ត។ (​២​) យើង​ត្រូវ​ចេះ​រិះ​គិត​ហើយ​ប្រើ​ពាក្យ​ផ្សាយ​ឲ្យ​បាន​សមរម្យ​ទៅ​តាម​តំបន់​របស់​យើង។ (​៣​) យើង​ត្រូវ​តែ​គិត​អំពី​ប្រវត្ដិ និង​គំនិត​របស់​មនុស្ស​នៅ​ក្នុង​តំបន់​របស់​យើង។ (​៤​) យើង​គួរ​អាន​ដោយ​​យក​ចិត្ត​ទុក​ដាក់​នូវ​អត្ថបទ​ឬ​ជំពូក​ដែល​​យើង​នឹង​បង្ហាញ​ម្ចាស់​ផ្ទះ ហើយ​រក​ចំណុច​ណា​ដែល​​អាច​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍។ (​៥​) យើង​អាច​ប្រើ​ពាក្យ​ផ្សាយ​ក្រៅ​ពី​ពាក្យ​ដែល​​មាន​ក្នុង​គំរូ​ទាំង​នោះ។ ពេល​ថ្លែង​ចប់ ចូរ​ពិភាក្សា​របៀប​យក​ចំណុច​នេះ​មក​អនុវត្ត​ពេល​ដែល​​ជូន​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​ធ្នូ។ អ្នក​អាច​ប្រើ​ពាក្យ​ផ្សាយ​ក្នុង​សន្លឹក​បន្ថែម​នៃ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ឆ្នាំ​២០០៥ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​​មាន​ប្រសិទ្ធភាព​តាម​តំបន់។ ធ្វើ​ការ​សំដែង​មួយ​ឬ​ពីរ។

ចំរៀង​លេខ​១២៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​ធ្នូ

ចំរៀង​លេខ​២០២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​តើ​កិច្ច​ផ្សព្វផ្សាយ​របស់​យើង​សំ​រេ​ច​អ្វី​ខ្លះ?​»​។c

ចំរៀង​លេខ​២៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក