បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៥ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០៥ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​ធ្នូ: បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ ឬ​ក៏​បើ​ក្រុមជំនុំ​មាន​នៅ​ក្នុង​ស្តុក សូម​ស្នើ​ផ្ដល់​សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? ឬ​សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ ឬ​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មករា: សៀវភៅ​១៩២​ទំព័រ ដែល​មាន​ក្រដាស​ប្រែ​ពណ៌​ពេល​ដែល​ចាស់​ទៅ។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​មិន​ព្រម​ទទួល​សៀវភៅ​នោះ ចូរ​ជូន​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! កុម្ភៈ: សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

◼ បន្ដិច​ទៀត លិខិត​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក​សំរាប់​ឆ្នាំ​២០០៦​នឹង​ត្រូវ​ផ្ញើ​មក​ជា​ភាសា​ដែល​ក្រុមជំនុំ​នីមួយៗ​ប្រើ។ ប្រសិន​បើ​មាន​ភាសា​ផ្សេង​ទៀត​ដែល​មនុស្ស​ប្រើ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ​អ្នក ហើយ​អ្នក​ចង់​បាន​លិខិត​អញ្ជើញ​មួយ​ចំនួន​ជា​ភាសា​ទាំង​នោះ លិខិត​នោះ​គួរ​ស្នើ​សុំ​ឲ្យ​បាន​ឆាប់​បំផុត​ដោយ​ប្រើ​ប័ណ្ណ​លេខ​S-14 (Literature Request Form)។

◼ សូម​កត់​សម្គាល់​ថា ពិធី​បុណ្យ​រំឭក​នៅ​ឆ្នាំ​២០០៧ នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី២ ខែ​មេសា ក្រោយ​ពី​ថ្ងៃ​លិច។ ការ​ប្រាប់​នូវ​ថ្ងៃ​ខែ​ឲ្យ​ដឹង​ទុក​ជា​មុន​នេះ គឺ​ដើម្បី ឲ្យ​បងប្អូន​មាន​ឱកាស​អាច​រៀបចំ​ទុក​ជា​មុន ឬ​ធ្វើ​កិច្ច​សន្យា​សំរាប់​ជួល​កន្លែង​ប្រជុំ​ផ្សេង​ទៀត ក្នុង​ករណី​ដែល​ក្រុមជំនុំ​ជា​ច្រើន​ប្រើ​សាល​ព្រះ​រាជាណាចក្រ​តែ​មួយ ហើយ​ក្រុមជំនុំ​ខ្លះ​ត្រូវ​រក​កន្លែង​ផ្សេង​ទៀត។ ក្នុង​ករណី​នេះ អ្នក​ចាស់​ទុំ​គួរ​ព្រម​ព្រៀង​គ្នា​ជា​មួយ​នឹង​អ្នក​ចាត់ការ​កន្លែង​នោះ ដើម្បី​ធានា​ថា​មិន​មាន​ការ​រំខាន​ពី​សកម្មភាព​ឯ​ទៀត​នៅ​ក្នុង​សាល​នោះ ហើយ​ដើម្បី ឲ្យ​ពិធី​បុណ្យ​រំឭក​អាច​ប្រព្រឹត្ត​ឡើង​ដោយ​មាន​ដំណើរ​ការ​ល្អ​និង​មាន​របៀប​រៀប​រយ​ល្អ​ផង​ដែរ។

◼ ដោយ​ព្រោះ​ពិធី​បុណ្យ​រំឭក​ជា​ពិធី​សំខាន់​មួយ ក្រុម​អ្នក​ចាស់​ទុំ​គួរ​ជ្រើសរើស​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​សមត្ថភាព​ឲ្យ​ធ្វើ​ជា​អ្នក​អធិប្បាយ​នៅ​ពិធី​បុណ្យ​រំឭក ជាជាង​ឆ្លាស់​គ្នា​ម្នាក់​ម្ដងៗ ឬ​ប្រើ​បង​ប្រុស​ដដែលៗ​រាល់​តែ​ឆ្នាំ។ ប្រសិន​បើ​មាន​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​ហើយ​អាច​ថ្លែង​សុន្ទរកថា​នោះ​បាន អ្នក​ចាស់​ទុំ​គួរ​ជ្រើសរើស​គាត់​ជា​អ្នក​ថ្លែង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក