បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៦ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​មីនា
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ២/០៦ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ចបម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ

ចម្រៀង​លេខ​២១៧

១០ នាទី: សេចក្ដី​ជូនដំណឹង​តាមតំបន់។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មីនា ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨។ រៀបចំ​ធ្វើ​ការ​សម្ដែង​មួយ ដែល​បង្ហាញ​ពី​អ្នក​ផ្សាយ​កំពុង​ផ្សព្វផ្សាយ​នៅ​កន្លែង​សាធារណៈ។

១០ នាទី: សូម​ពិគ្រោះ​សារៈសំខាន់​នៃ​ទស្សនាវដ្ដី​ប៉មយាម។ ទស្សនាវដ្ដី​ប៉មយាម​មាន​ម្ហូប​អាហារ​ខាងវិញ្ញាណ​ដ៏​សំខាន់​សម្រាប់​អ្នក​ទទួល​បុណ្យ​ជ្រមុជទឹក​ព្រម​ទាំង​មាន​ព័ត៌មាន​តាម​ត្រូវ​ពេល​សម្រាប់​មនុស្ស​ដែល​ចាប់​អារម្មណ៍ និង​អ្នក​ឯ​ទៀត​ដែរ។ សូម​ពិចារណា​ចំណុច​ខ្លះ​ៗ​ពី​ទស្សនាវដ្ដី​ប៉មយាម​ថ្មី​ៗ​ដែល​យើង​អាច​ប្រើ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​នេះ។ សូម​កត់​សរសេរ​ឈ្មោះ​និង​អាសយដ្ឋាន​របស់​អស់​អ្នក​ដែល​យក​ទស្សនាវដ្ដី​ប៉មយាម ហើយ​រៀបចំ​ត្រឡប់​ទៅ​ជួប​គេ​ឲ្យ​ឆាប់ៗ​ដើម្បី​យកមក​ទស្សនាវដ្ដី​ថ្មី​ទៀត។ បើ​ធ្វើ​ដូច្នេះ​យើង​អាច​មាន​ការ​ត្រឡប់​ទៅ​ជួប​ដែល​ទទួល​ទស្សនាវដ្ដី​ជា​ទៀងទាត់។ លើក​ទឹកចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​នេះ។

២៥ នាទី: «ចូរ​ទាញ​អារម្មណ៍​អ្នក​ឯ​ទៀត​មក​លើ‹ពន្លឺ​លោកីយ៍›»។a ត្រូវ​ដឹកនាំ​ដោយ​អ្នក​ត្រួតពិនិត្យ​កិច្ចបម្រើ។ សូម​ប្រកាស​ឈ្មោះ​របស់​បងប្អូន​ដែល​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ព្រម​ទាំង​ប្រជុំ​ផ្សព្វផ្សាយ​ថែម​ទៀត​ដែល​ត្រូវ​បាន​រៀបចំ​ឡើង។ សូម​រួម​បញ្ចូល​យោបល់​ខ្លះៗ​ពី​កាលវិភាគ​គំរូ​សម្រាប់​ត្រួសត្រាយ​ជំនួយ​ក្នុង​សន្លឹក​បន្ថែម​ពី​កិច្ចបម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​កុម្ភៈ ឆ្នាំ​២០០៥ ទំព័រ​ទី៤។

ចម្រៀង​លេខ​៥២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ

ចម្រៀង​លេខ​៨៨

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ចបម្រើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ចូរ​បង្កើត​ឱកាស​ដើម្បី​ផ្សព្វផ្សាយ»។b សូម​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​ម្នាក់​ដែល​មាន​ទុក្ខលំបាក​ឲ្យ​រៀប​រាប់​ពី​របៀប​ដែល​គាត់​នៅ​តែ​រក​វិធី​ដើម្បី​ផ្សព្វផ្សាយ។

២០ នាទី: «ជំនួយ​មួយ​ដែល​នៅ​ជាប់​ជា​មួយ»។c ត្រូវ​ថ្លែង​ដោយ​អ្នក​ចាស់ទុំ​ម្នាក់។ រួម​បញ្ចូល​យោបល់​ពី​ប្រអប់​សំណួរ​ក្នុង​កិច្ចបម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ និង​ខែ​វិច្ឆិកា ឆ្នាំ​២០០០។

ចម្រៀង​លេខ​១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ

ចម្រៀង​លេខ​១៧៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយការណ៍​ពី​គណនេយ្យ​ព្រមទាំង​អាន​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ជូន​សេចក្ដី​រាយការណ៍​ពី​កិច្ច​ផ្សាយ​សម្រាប់​ខែ​កុម្ភៈ។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មីនា ដោយ​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨។

១៥ នាទី: សេចក្ដី​ត្រូវការ​តាម​តំបន់។

២០ នាទី: «ការ​ផ្សាយ​ដំណឹង​ល្អ​នៅ​ថ្ងៃ​បុណ្យ»។d សូម​ប្រកាស​ការ​រៀបចំ​ពិសេស​សម្រាប់​ការ​ផ្សព្វផ្សាយ​នៅ​បុណ្យ​ចូលឆ្នាំ។

ចម្រៀង​លេខ​៦៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​មីនា

ចម្រៀង​លេខ​១៧១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: «ចូរ​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ដោយ​បាន​រៀបចំ​ជា​មុន»។e សូម​ធ្វើ​ការ​សម្ដែង​មួយ​យ៉ាង​ខ្លី​ដែល​បង្ហាញ​អ្នក​ផ្សព្វផ្សាយ​ពីរនាក់​កំពុង​រៀបចំ​ពី​របៀប​ស្នើ​ផ្ដល់​សៀវភៅ​ចំណេះ។ ពួក​គេ​ប្រើ​យោបល់​មួយ​ពី​កិច្ចបម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​២០០០ ទំព័រ​ទី៤​ឬ​សន្លឹក​បន្ថែម ខែ​មករា ឆ្នាំ​២០០៥ ហើយ​និយាយ​ចេញពីចិត្ត​ពី​របៀប​ពិគ្រោះ​ដែល​សម​នឹង​តំបន់​ផ្សាយ។ ការ​សម្ដែង​ត្រូវ​បញ្ចប់​កាល​ណា​ពួក​គាត់​ចាប់​ផ្ដើម​សាក​ហាត់​ពាក្យ​និយាយ​នោះ។

២០ នាទី: «ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត​ក្នុង​ការ​ចំណាយ​ពេល»។f អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​គាត់​ធ្វើ​ដើម្បី​កុំ​ឲ្យ​រឿង​មិន​ចាំបាច់​រំខាន​កិច្ចការ​ខាងវិញ្ញាណ។

ចម្រៀង​លេខ​១៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិចជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិចជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិចជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិចជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិចជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

f កំណត់​ពាក្យ​លំនាំ​ឲ្យ​តិចជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក