លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើព្រះធិបតេយ្យ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើព្រះធិបតេយ្យ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៦។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៦។ [សូមកត់សម្គាល់: កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. នៅពេលដែលយើងថ្លែងសុន្ទរកថា តើយើងអាចធ្វើអ្វីដើម្បីលើកទឹកចិត្តអ្នកស្ដាប់ឲ្យយកចិត្តទុកដាក់នឹងព្រះគម្ពីរ? [ht ទំព័រ២៦ វគ្គ៣]
២. តើយើងអាចសម្គាល់យ៉ាងដូចម្ដេចនូវពាក្យសំខាន់ៗណាដែលយើងគួរសង្កត់សម្លេងនោះ? ហេតុអ្វីនេះជាការសំខាន់? [ht ទំព័រ៣០ វគ្គ៤-៥]
៣. ពេលដែលម្ចាស់ផ្ទះអានបទគម្ពីរ តើយើងអាចបញ្ជាក់នូវចំណុចសំខាន់ៗយ៉ាងដូចម្ដេច? [ht ទំព័រ៣១ វគ្គ១៣]
៤. ហេតុអ្វីក៏ការនិយាយសាឡើងវិញជាវិធីបង្រៀនដែលយើងត្រូវការចាំបាច់? [ht ទំព័រ៣៤ វគ្គ២]
៥. ប្រសិនបើអ្នកថ្លែងសុន្ទរកថាមានទម្លាប់ធ្វើកាយវិការដដែលៗនោះ តើគាត់គួរធ្វើអ្វី? [ht ទំព័រ៣៧ វគ្គ២០]
សុន្ទរកថាទី១
៦. តើដំណើររស់ឡើងវិញនៃពួកគ្រីស្ទានចាក់ប្រេងតាំងកើតឡើងនៅពេលណា? [wt ទំព័រ៨៤ វគ្គ១០]
៧. តើស្តេចសាឡូម៉ូនកំពុងតែពណ៌នាអំពីអ្វី នៅពេលដែលទ្រង់មានបន្ទូលថា៖ «គ្រប់ទាំងការ . . . សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ»? (សាស. ២:១១) [w០៥ ១/១ ទំព័រ៤ វគ្គ៣-៤]
៨. តើយើងគួរមានចិត្តគំនិតយ៉ាងណាចំពោះដំបូន្មាន? [w០៤ ១/៧ ទំព័រ១៦ វគ្គ១៤]
៩. តើគោលការណ៍ខាងវិញ្ញាណនិងវត្ថុនិយមមានភាពខុសគ្នាយ៉ាងណា? [w០៥ ១/១ ទំព័រ៥-៧]
១០. តើយុវជនអាចចូលទៅជិតព្រះយ៉ាងដូចម្ដេច? [w០៤ ១/៨ ទំព័រ១៤ វគ្គ៨]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ហេតុអ្វីបានជាគេគ្របមុខហាម៉ាន? (អេស. ៧:៨) [wE៨៦ ១៥/៣ ទំព័រ២៥]
១២. តើបុគ្គលវិញ្ញាណប្រភេទណាមានឥទ្ធិពលលើគំនិតរបស់អេលីផាស? (យ៉ូប ៤:១៥, ១៦) [wE០៥ ១៥/៩ ទំព័រ២៦ វគ្គ២]
១៣. តើពាក្យរបស់យ៉ូបដែលបានកត់ទុកនៅសៀវភៅយ៉ូប ៧:៩, ១០ និងយ៉ូប ១០:២១ បង្ហាញថាគាត់គ្មានជំនឿលើដំណើររស់ឡើងវិញឬ?
១៤. តាមភាសាដើម តើយ៉ូបប្រើពាក្យសំនួនវោហារអ្វី ដែលមានន័យថាគាត់«រួចបានតែជីវិតប៉ុណ្ណោះ»? ហើយហេតុអ្វីបានជាគាត់ប្រើពាក្យសំនួនវោហារនេះ? (យ៉ូប ១៩:២០)
១៥. តើយ៉ូបចង់បញ្ជាក់ន័យអ្វីពេលដែលគាត់មានប្រសាសន៍ហាក់ដូចមានចិត្តមានះថា«ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ»? ហើយតើយើងអាចទាញយកមេរៀនអ្វីពីសម្ដីគាត់? (យ៉ូប ២៧:៥)