បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៦ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៤/០៦ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ចូរ​ទៅ​ជួប​អ្នក​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក​ដែរ ឬ​បាន​ចូល​រួម​ការ​ប្រជុំ​សំខាន់​ៗ​ផ្សេង​ទៀត តែ​មិន​ទាន់​ចូល​រួម​ទៀងទាត់​ជា​មួយ​នឹង​ក្រុមជំនុំ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ចំណេះ​ឬ​សៀវភៅ​ស្តើង​ណា​ដែល​សម​ស្រប​តាម​កាលៈទេសៈ​របស់​គេ។ មិថុនា: សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ បើ​គ្មាន​សៀវភៅ​នេះ អ្នក​អាច​ជូន​សៀវភៅ​សុភមង្គល​គ្រួសារ​វិញ។

◼ កាត​ឈ្មោះ​សម្រាប់​មហា​សន្និបាត​តាម​តំបន់​នៅ​ឆ្នាំ​២០០៦ នឹង​ត្រូវ​ផ្ញើ​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ដែល​អង្គការ​យើង​ផ្ញើ​ប្រកាសនវត្ថុ​ឯ​ទៀត។ មិន​បាច់​ស្នើ​សុំ​កាត​ទាំង​នេះ​ទេ។ បើ​ក្រុមជំនុំ​ណា​ត្រូវ​ការ​កាត​ឈ្មោះ​នេះ​ជា​បន្ថែម គេ​គួរ​តែ​ស្នើ​សុំ​កាត​នោះ​តាម​រយៈ​បញ្ជី​សំណូម​ប្រកាសនវត្ថុ (​Literature Request Form—S-14​)។ គឺ​អាច​ស្នើ​សុំ​ស្រោម​ប្លាស្ទិច​ដាក់​កាត​ឈ្មោះ​ បើ​អ្នក​ណា​ក្នុង​ក្រុមជំនុំ​ត្រូវ​ការ​ដែរ។

◼ លេខា​ក្រុមជំនុំ​នានា គួរ​ទុក​ឲ្យ​មាន​បញ្ជី​មួយ​ចំនួន​គ្រប់គ្រាន់ នៃ​បញ្ជី​នីមួយ​ៗ​ដូច​ត​ទៅ​នេះ គឺ​បញ្ជី​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល (​S-205​) និង​បញ្ជី​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ (​S-​205​b​)។ គឺ​អាច​ស្នើ​សុំ​បញ្ជី​ទាំង​នេះ​តាម​រយៈ​ប័ណ្ណ​មួយ​គឺ​បញ្ជី​សំណូម​ប្រកាសនវត្ថុ (​Literature Request Form—S-14​)។ សូម​ទុក​ឲ្យ​មាន​មួយ​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​សម្រាប់​មួយ​ឆ្នាំ។ មុន​ផ្ញើ​បញ្ជី​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ទៅ​ឯ​ការិយាល័យ​សាខា សូម​មើល​មួយ​សា​ទៀត​ដើម្បី​ប្រាកដ​ថា​បាន​ត្រូវ​បំពេញ​ទាំង​ស្រុង។

◼ គឺ​ជា​ចាំបាច់​ឲ្យ​ការិយាល័យ​សាខា​យើង​រក្សា​ទុក​បញ្ជី​ទាន់​ពេល​នេះ អំពី​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​នៃ​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​នានា និង​លេខា​ផង​ដែរ។ បើ​មាន​ការ​ផ្លាស់ប្ដូរ​ពេល​ណា​ក៏​ដោយ គណៈ​កម្មាធិការ​ខាង​កិច្ច​បម្រើ​របស់​ក្រុមជំនុំ​គួរ​តែ​បំពេញ ស៊ីញ៉េ​និង​ផ្ញើ​នូវ​ប័ណ្ណ​មួយ​គឺ​ការ​ផ្លាស់​ប្រែ​អាសយដ្ឋាន​របស់​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​ឬ​លេខា (​Presiding Overseer/Secretary Change of Address—S-29​) ទៅ​ឯ​ការិយាល័យ​សាខា​យើង​បាន​ភ្លាម​ៗ​នោះ។ នេះ​ក៏​រួម​បញ្ចូល​ការ​ផ្លាស់ប្ដូរ​ណា​ខាង​លេខ​ទូរស័ព្ទ​ដែល​សម្គាល់​តំបន់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក