កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែឧសភា
ចម្រៀងលេខ៤៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់នៅទំព័រ៦ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែឧសភា។
២០ នាទី: ‹ចូរមកតាមខ្ញុំ[«ជាដរាប»]ចុះ!›។a ដោយមិនចំណាយពេលយូរទេ សូមសម្ភាសន៍អ្នកផ្សាយម្នាក់ដែលខំរក្សាជីវិតឲ្យបានសាមញ្ញ និងដាក់កម្រិតលើអ្វីដែលគាត់ទិញឬធ្វើដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ខ្លួន។ គាត់ធ្វើដូច្នេះដើម្បីស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិនហើយបម្រើអ្នកឯទៀត។ លើកបញ្ជាក់ពរដែលគាត់ទទួលដោយព្រោះគាត់ធ្វើដូច្នេះ។
១៥ នាទី: បទពិសោធន៍នាតំបន់។ អញ្ជើញអ្នកស្ដាប់ប្រាប់នូវពរដែលគាត់បានទទួលនៅពេលដែលគាត់ខំប្រឹងចូលរួមក្នុងកិច្ចបម្រើផ្សាយក្នុងកំលុងខែមីនានិងខែមេសា។ លើកឡើងនូវលទ្ធផលដ៏ល្អដែលគាត់មានក្នុងការរកសិស្សព្រះគម្ពីរថ្មី ហើយក្នុងការជួយអ្នកចាប់អារម្មណ៍ថ្មីឲ្យចូលរួមពិធីបុណ្យរំលឹក។ អាចធ្វើការសម្ដែងមួយឬពីរ ពីបទពិសោធន៍ដែលបងប្អូនមានក៏បាន។
ចម្រៀងលេខ១៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែឧសភា
ចម្រៀងលេខ៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១០ នាទី: មើលប្រអប់សំណួរ។
២៥ នាទី: ក្នុងនាមជាគ្រីស្ទាន ចូរឲ្យយើងបង្ហាញសុជីវធម៌។ អ្នកចាស់ទុំម្នាក់ពិគ្រោះចំណុចបន្តបន្ទាប់ស្តីអំពីសុជីវធម៌ល្អ ទាំងមានពួកអ្នកស្ដាប់ចូលរួមដែរ:
(២នាទី) សុជីវធម៌ល្អគឺបានន័យថា ចេះយកចិត្តទុកដាក់នឹងរឿងដូចជា ទៀងទាត់នឹងពេលវេលា មុននឹងខ្ចីពីអ្នកឯទៀតត្រូវចេះសូមសិន និងមានទម្លាប់និយាយពាក្យ«អរគុណ»និង«សូម»ជាដើម។ ការប្រព្រឹត្តទាំងនេះផ្អែកលើសេចក្ដីស្រឡាញ់ជាគោលការណ៍។
(១០នាទី) ក្នុងក្រុមជំនុំ: ក្រុមគ្រួសារដែលមានកូនតូចបង្ហាញការយកចិត្តទុកដាក់ ដោយអង្គុយនៅកៅអីក្រោយក្នុងសាលដើម្បីកុំឲ្យរំខានអ្នកឯទៀត។ នៅពេលកូនចាប់ផ្ដើមយំ មាតាបិតាបង្ហាញការយកចិត្តទុកដាក់និងសុជីវធម៌ល្អដោយយកកូនចេញពីសាលធំទាល់តែកូននៅស្ងៀម។ (ប្រៀបមើលម៉ាថាយ ៧:១២) ក្នុងនាមជាគ្រីស្ទាន ការបង្ហាញសុជីវធម៌មានន័យថាយើងមិននិយាយដល់អ្នកក្បែរៗកាលដែលកម្មវិធីប្រជុំមានដំណើរការ យើងមិនមកឯប្រជុំយឺត ឬមិនអនុញ្ញាតឲ្យកូនរំខានដំណើរការប្រជុំដោយទៅបន្ទប់ទឹកជាញឹកញាប់ដោយមិនចាំបាច់ ឬមិនបណ្ដោយឲ្យកូនរត់លេងក្នុងសាលព្រះរាជាណាចក្រ។ (សាស. ៣:១, ៧; ១កូ. ១៤:៤០) នៅពេលដែលយើងចូលរួមការសិក្សាសៀវភៅតាមក្រុម ជាការសមរម្យឲ្យយើងស្លៀកពាក់ដូចពេលទៅប្រជុំនៅឯសាលព្រះរាជាណាចក្រដែរ។
(៨នាទី) ក្នុងកិច្ចបម្រើផ្សាយ: ការបង្ហាញសុជីវធម៌ក្នុងកិច្ចបម្រើផ្សាយតម្រូវឲ្យពួកគ្រីស្ទានស្លៀកពាក់បែបគួរសមនិងសមរម្យផង ពោលគឺខោអាវមិនប្រឡាក់ឬមានធុំក្លិន ស្បែកជើងភ្លឺ សិតសក់ និងសម្លៀកបំពាក់ដែលបានអ៊ុតស្អាតបាត។ ក្នុងនាមជាគ្រីស្ទាន ការញញឹមដាក់និងជម្រាបសួរគេក៏បង្ហាញនូវសុជីវធម៌ផងដែរ។ (លូ. ១០:៥) នៅពេលដែលយើងផ្សព្វផ្សាយតាមផ្លូវដ៏កកស្ទះ ជាចាំបាច់ឲ្យយើងចេះគិតដល់អ្នកដទៃ មានភាពរួសរាយ មិនស្រែក មិនទទូចហួសហេតុពេក ហើយមិនឃាំងផ្លូវអ្នកដទៃ។ នៅពេលដែលយើងត្រឡប់ទៅជួបមនុស្ស ចូរបង្ហាញថាអ្នកមានចិត្តអបអរចំពោះភាពរាក់ទាក់របស់គេ តែកុំឲ្យមានភាពជិតស្និទ្ធជ្រុលពេក។—ភី. ១:២៧
(៥នាទី) ទង្វើដោយមានបំណងចិត្តនិងចេតនាល្អ មិនបានន័យថាយើងអាចចោលសុជីវធម៌ជាគ្រីស្ទាននោះទេ។ (លូ. ៦:៣១) សុជីវធម៌ជាគ្រីស្ទានគឺចាំបាច់ណាស់ ទោះបីជាមនុស្សខ្លះមានគំនិតថាជារឿងតូចតាចក៏ដោយ។—២កូ. ៦:៣-៧
ចម្រៀងលេខ៣២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែឧសភា
ចម្រៀងលេខ៧៧
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ ដោយប្រើយោបល់នៅទំព័រទី៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមិថុនា។ ជាលំដាប់រៀបចំសម្រាប់ការសម្ដែងនោះ សូមឲ្យមានក្រុមគ្រួសារមួយកំពុងតែហាត់ពាក្យផ្សាយ។
១៥ នាទី: «ចូរយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀតដោយចេះគិតដល់អ្នកដទៃ»។b
១៨ នាទី: «ចូរយកតម្រាប់តាមព្រះយេស៊ូដោយប្រកាសសេចក្ដីពិតជារៀងរាល់ថ្ងៃ!»។c អានវគ្គប្រាំ។
ចម្រៀងលេខ២១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែឧសភា
ចម្រៀងលេខ១៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសម្រាប់ខែឧសភា។
១០ នាទី: ចូរស្នើផ្ដល់សៀវភៅរស់នៅជានិរន្តរ៍ក្នុងកិច្ចបម្រើផ្សាយក្នុងកំលុងពេលខែមិថុនា។ ដោយប្រើយោបល់នៅទំព័របួនក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ១៩៩៨ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបស្នើផ្ដល់សៀវភៅរស់នៅជានិរន្តរ៍។ អាស្រ័យលើពេលវេលា អញ្ជើញពួកអ្នកស្ដាប់រៀបរាប់នូវលទ្ធផលល្អដែលមកពីការប្រើសៀវភៅនេះក្នុងតំបន់ផ្សាយឬជាមួយនឹងក្រុមគ្រួសារខ្លួន។
២៥ នាទី: «ចូរទុកកិច្ចបម្រើពេញពេលជាវិជ្ជាជីវៈរបស់អ្នក!»។d សូមសម្ភាសន៍អ្នកផ្សព្វផ្សាយពេញពេលដែលរៀបរាប់ពីអ្វីណាដែលបានលើកទឹកចិត្តឲ្យគាត់ទុកកិច្ចបម្រើពេញពេលជាវិជ្ជាជីវៈរបស់គាត់។ តើគាត់បានទទួលពរអ្វី? ហេតុអ្វីបានជាគាត់នឹងលើកទឹកចិត្តបងប្អូនឯទៀតទុកកិច្ចបម្រើពេញពេលជាវិជ្ជាជីវៈ?
ចម្រៀងលេខ១៧៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមិថុនា
ចម្រៀងលេខ៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: របៀបធ្វើការត្រឡប់ទៅជួបដែលទទួលបានជោគជ័យ។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់ដែលមានមូលដ្ឋានលើប្រអប់នៅទំព័រ២៦នៃទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៤។ សូមពិចារណាមើលយោបល់ទាំង៧ ហើយអញ្ជើញពួកអ្នកស្ដាប់ប្រាប់នូវរបៀបដែលយើងអាចធ្វើតាមយោបល់ទាំងនេះនៅនាតំបន់។ លើកទឹកចិត្តបងប្អូនជាអ្នកផ្សាយមានគោលដៅចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយនឹងអស់អ្នកដែលទទួលសៀវភៅឬសៀវភៅស្តើងឬបង្ហាញចំណាប់អារម្មណ៍។ សូមធ្វើការសម្ដែងមួយដែលបង្ហាញអ្នកផ្សាយម្នាក់ត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ហើយរបៀបដែលគាត់អញ្ជើញអ្នកចាប់អារម្មណ៍សិក្សាព្រះគម្ពីរ។
ចម្រៀងលេខ១៥៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។