បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៦ ទំ. ៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៥/០៦ ទំ. ៥

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ចូរ​ទៅ​ជួប​អ្នក​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក​ដែរ ឬ​បាន​ចូល​រួម​ការ​ប្រជុំ​សំខាន់​ៗ​ផ្សេង​ទៀត តែ​មិន​ទាន់​ចូល​រួម​ទៀងទាត់​ជា​មួយ​នឹង​ក្រុមជំនុំ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ចំណេះ​ឬ​សៀវភៅ​ស្តើង​ណា​ដែល​សម​ស្រប​តាម​កាលៈទេសៈ​របស់​គេ។ មិថុនា: សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ បើ​គ្មាន​សៀវភៅ​នេះ អ្នក​អាច​ជូន​សៀវភៅ​សុភមង្គល​គ្រួសារ​វិញ។ កក្កដា​និង​សីហា: សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​ដូច​ជា: ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍! រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោ​រម ​«​មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​»​ តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? តើ​មាន​អ្វី​កើត​ឡើង​ដល់​យើង​ពេល​យើង​ស្លាប់​ទៅ? ចូរ​ចាំ​យាម​ចុះ! វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? និង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?

◼ ដោយសារ​ខែ​កក្កដា​មាន​ថ្ងៃ​សៅរ៍​ប្រាំ​និង​ថ្ងៃ​អាទិត្យ​ប្រាំ ខែ​នោះ​ជា​ពេល​អំណោយ​ផល​ដើម្បី​ត្រួសត្រាយ​ជំនួយ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​គាត់​ចាត់​តាំង​គួរ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឬ​បើ​អាច​បាន សូម​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​យ៉ាង​ប្រញាប់​បំផុត។ បើ​មាន បញ្ជី​គណនេយ្យ​ផ្សេង​ដូច​ជា​គណនេយ្យ​សម្រាប់​ថែទាំ​សាល​ប្រជុំ​ឬ​ការ​សាង​សង់ នោះ​គួរ​ត្រួត​ពិនិត្យ​ដែរ។ ពេល​កិច្ចការ​នេះ​បាន​ធ្វើ​រួច​ហើយ សូម​ជម្រាប​ប្រាប់​ក្រុមជំនុំ ពេល​ដែល​អាន​សេចក្ដី​រាយ​ការណ៍​គណនេយ្យ​ជា​បន្ទាប់។

◼ យក​ល្អ​ឲ្យ​ផ្ញើ​ប័ណ្ណ​នៃ​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ទៅ​ការិយាល័យ​សាខា​យ៉ាង​ហោច​ណាស់​៣០​ថ្ងៃ​មុន​បុគ្គល​ម្នាក់​ចង់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ លេខា​ក្រុមជំនុំ​គួរ​ពិនិត្យ​មើល​បញ្ជី​ចុះ​ឈ្មោះ​នោះ​ឲ្យ​ប្រាកដ​ថា​ពិត​ជា​បំពេញ​បាន​ត្រឹម​ត្រូវ​ហើយ។ បើ​បុគ្គល​នោះ​មិន​អាច​ចាំ​នូវ​ថ្ងៃ​ខែ​ដែល​ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ នោះ​ត្រូវ​ស្មាន​ហើយ​កត់​ទុក​ថ្ងៃ​ខែ​នោះ។ លេខា​ត្រូវ​កត់​ទុក​ថ្ងៃ​ខែ​ដែល​ត្រូវ​ស្មាន​នោះ​ក្នុង​កាត​សកម្មភាព​ផ្សព្វផ្សាយ​របស់​អ្នក​ផ្សាយ (​Congregation’s Publisher Record—S-21​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក