បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៦ ទំ. ២-៥
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​កក្កដា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​កក្កដា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​កក្កដា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​កក្កដា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​សីហា
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៧/០៦ ទំ. ២-៥

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សូម​កត់​សម្គាល់: ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង មាន​កម្មវិធី​មួយ​សម្រាប់​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ប្រចាំ​សប្ដាហ៍​ក្នុង​កំលុង​ខែ​សីហា។ ក្រុមជំនុំ​អាច​កែ​ប្រែ​កម្មវិធី​ប្រជុំ​តាម​ដែល​ត្រូវ​ការ ដើម្បី​ចូល​រួម​មហា​សន្និបាត​ប្រធាន​ថា ​«​សេចក្ដី​សង្គ្រោះ​ជិត​ណាស់​ហើយ​»។ បើ​សម​គួរ ចូរ​ឆ្លៀត​១៥​នាទី​នៅ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ចុង​ក្រោយ​មុន​មហា​សន្និបាត ដើម្បី​សើរើ​ឡើង​វិញ​នូវ​យោបល់​ជាក់លាក់​ពី​សន្លឹក​បន្ថែម​នៃ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង សម្រាប់​ខែ​មេសា​ដែល​អាច​យក​មក​អនុវត្ត​ក្នុង​តំបន់​របស់​អ្នក។ មួយ​ឬ​ពីរ​ខែ​ក្រោយ​មហា​សន្និបាត ចូរ​ឆ្លៀត​១៥​នាទី​ទៅ​២០​នាទី​នៅ​ប្រជុំ​អប់រំ​កិច្ច​បម្រើ (​ប្រហែល​ជា​ជំនួស​ផ្នែក​សេចក្ដី​ត្រូវ​ការ​តាម​តំបន់​) ដើម្បី​សើរើ​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ពី​កម្មវិធី​មហា​សន្និបាត។ ផ្នែក​នេះ​មិន​មែន​ដើម្បី​សើរើ​ឡើង​វិញ​សុន្ទរកថា​នីមួយ​ៗ​នៃ​មហា​សន្និបាត​ទេ។ តែ​សូម​លើក​ចំណុច​សំខាន់​ៗ​ដែល​ទាក់ទង​នឹង​កិច្ច​បម្រើ​ផ្សាយ​ប៉ុណ្ណោះ។ អញ្ជើញ​អ្នក​ស្ដាប់​ប្រាប់​ពី​របៀប​ដែល​ពួក​គេ​កំពុង​អនុវត្ត​តាម​ព័ត៌មាន​នេះ​ក្នុង​កិច្ច​ផ្សព្វផ្សាយ។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​កក្កដា

ចម្រៀង​លេខ​៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​៨​ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​កក្កដា។ ក្នុង​ការ​សម្ដែង ចូរ​បង្ហាញ​នូវ​របៀប​ដែល​អាច​តប​ឆ្លើយ​ពេល​ម្ចាស់​ផ្ទះ​និយាយ​ថា ​«​យើង​គឺ​ជា​គ្រីស្ទាន​ស្រេច​ហើយ​»។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​១១

១៥ នាទី: ​«​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ជា​សៀវភៅ​សំខាន់​បំផុត​សម្រាប់​ការ​សិក្សា​ព្រះ​គម្ពីរ​»។a ចូរ​បង្កើត​ឲ្យ​បងប្អូន​មាន​ក្ដី​រំភើប​ចិត្ត​ចង់​ចាប់​ផ្ដើម​ការ​សិក្សា​ដោយ​ប្រើ​សៀវភៅ​ថ្មី​នោះ។

២០ នាទី: តួ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​របៀប​រៀបចំ​របស់​ព្រះ។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម វគ្គ​១​-​៧។

ចម្រៀង​លេខ​៨៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​កក្កដា

ចម្រៀង​លេខ​៦៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​ប្រើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០១ ទំព័រ​១០​-​១១ វគ្គ​១៤​-​១៦ សូម​លើក​បញ្ជាក់​ប្រយោជន៍​ពី​ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ សូម្បី​តែ​ក្នុង​កំលុង​ពេល​វិស្សមកាល ដែល​អាច​រំខាន​ដល់​ទម្លាប់​អាន​ព្រះ​គម្ពីរ​របស់​យើង។

១០ នាទី: ​«​ចូរ​រីករាយ​នឹង​ការ​សិក្សា​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?​»។b ចូរ​បញ្ជាក់​កម្មវិធី​សម្រាប់​ការ​សិក្សា​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។

១០ នាទី: សេចក្ដី​ស្រឡាញ់​និង​ចិត្ត​រាប​ទាប​ជា​គុណសម្បត្ដិ​ដ៏​ចាំបាច់​សម្រាប់​កិច្ច​បម្រើ​ផ្សព្វផ្សាយ។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ​២៦​-​២៨ វគ្គ​១៣​-​២០។

១៥ នាទី: ​«​ចូរ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ដែល​ជា​‹ព្រះ​ដ៏​មាន​សុភមង្គល›​របស់​យើង​»។c អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​អំពី​អ្វី​ដែល​ជួយ​ឲ្យ​ពួក​គាត់​រក្សា​មាន​ចិត្ត​សប្បាយ​និង​ទស្សនៈ​ល្អ​ពេល​ដែល​ផ្សព្វ​ផ្សាយ។

ចម្រៀង​លេខ​១០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​កក្កដា

ចម្រៀង​លេខ​៣៣

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី​ព្រម​ទាំង​អាន​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​៨​ឬ​ពាក្យ​ផ្សាយ​ណា​ផ្សេង​ទៀត​ដែល​សម​សម្រាប់​តំបន់​ផ្សាយ​នោះ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​សីហា។ ក្រោយ​ការ​សម្ដែង​នោះ សូម​បញ្ជាក់​ឡើង​វិញ​នូវ​ពាក្យ​ផ្ដើម​ដែល​បាន​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍។

១០ នាទី: ​«​ពួក​គាត់​បាន​តាំង​គំរូ​ល្អ​ស្តី​អំពី​ភក្ដីភាព​»។ សុន្ទរកថា​ដែល​រួម​បញ្ចូល​បទពិសោធន៍​ពីរបី​របស់​អ្នក​ត្រួសត្រាយ​ពិសេស​ដែល​ដក​ស្រង់​ពី​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង។ ម្យ៉ាង​វិញ​ទៀត អាច​សម្ភាសន៍​អ្នក​ត្រួសត្រាយ​ពិសេស​ណា​ដែល​មាន​ក្នុង​ក្រុមជំនុំ។

២០ នាទី: ចូរ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ឥត​រង្គើ​ឡើយ។ (​១កូ. ១៥:៥៨​) ចូរ​សម្ភាស​អ្នក​ផ្សាយ​ឬ​អ្នក​ត្រួសត្រាយ​ពីរបី​នាក់​ដែល​ធ្លាប់​បម្រើ​យ៉ាង​ស្មោះ​ត្រង់​យូរ​ឆ្នាំ​ហើយ។ តើ​ពួក​គាត់​បាន​រៀន​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? តើ​កិច្ច​ផ្សព្វផ្សាយ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​ពួក​គាត់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​នោះ? តើ​ពួក​គាត់​ធ្លាប់​ប្រឈម​មុខ​ការ​ពិបាក​អ្វី​ខ្លះ? តើ​ពួក​គាត់​បាន​ទទួល​ពរ​អ្វី​ខ្លះ​ដោយ​បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត?

ចម្រៀង​លេខ​៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​កក្កដា

ចម្រៀង​លេខ​១៨៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ខែ​កក្កដា។ ចូរ​ប្រាប់​ពី​ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​សីហា។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​ចូរ​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​ល្អ​ខាង​វិញ្ញាណ​ហើយ​ទទួល​ប្រយោជន៍​ជា​ច្រើន​»។d អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​ដើម្បី​មាន​ទម្លាប់​ល្អ​ខាង​វិញ្ញាណ ហើយ​ពរ​ដែល​ពួក​គាត់​បាន​ទទួល​មក​វិញ។

ចម្រៀង​លេខ​១៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​សីហា

ចម្រៀង​លេខ​៤៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ពន្យល់​យ៉ាង​ខ្លី​ពី​របៀប​កែ​សម្រួល​អំពី​ពាក្យ​ផ្សាយ​គំរូ​ដែល​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ឲ្យ​សម​ស្រប​តាម​មនុស្ស​ក្នុង​តំបន់​ផ្សាយ។—សូម​មើល​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ឆ្នាំ​២០០៥ ទំព័រ​៨

១៥ នាទី: កិច្ច​ប្រជុំ​ដែល​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា​និង​ប្រព្រឹត្ត​ការ​ល្អ។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០០២ ទំព័រ​៣០​-​៣១។ ធ្វើ​បទ​សម្ភាសន៍​យ៉ាង​ខ្លី​អំពី​ការ​ព្យាយាម​របស់​អ្នក​ផ្សាយ​ម្នាក់​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀងទាត់ និង​ផល​ប្រយោជន៍​ដែល​គាត់​បាន​ទទួល​ពី​កិច្ច​ប្រជុំ។

២០ នាទី: លក្ខណៈ​នៃ​សៀវភៅ​សិក្សា​ថ្មី​របស់​យើង។ សុន្ទរកថា​និង​ការ​ពិភាក្សា​ជា​មួយ​អ្នក​ស្ដាប់។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​បញ្ជាក់​អំពី​លក្ខណៈ​ផ្សេង​ៗ​ដែល​ពួក​គេ​ចូល​ចិត្ត​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ដូច​ជា​សំណួរ​នៅ​ដើម​ជំពូក​និង​ប្រអប់​សម្រាប់​រៀន​សា​ឡើង​វិញ​ដែល​បញ្ជាក់​ចំណុច​សំខាន់​ៗ​ក្នុង​ជំពូក​នីមួយ​ៗ (​ទំព័រ​១២១, ១៣១​) រូបភាព (​ទំព័រ​១៤០​-​១៤១, ១៦៩, ២២៨​) ហើយ​ការ​ពន្យល់​បន្ថែម (​ទំព័រ​២២៧, វគ្គ​១​-​២​)។ សៀវភៅ​នេះ​បាន​ត្រូវ​សរសេរ​តាម​របៀប​ដែល​ទាក់ទាញ​ទឹក​ចិត្ត (​ទំព័រ​១២​-​១៣ វគ្គ​១២​) ក៏​មាន​ការ​ពន្យល់​ដែល​ច្បាស់​និង​ស្រួល​យល់ (​ទំព័រ​៦៥ វគ្គ​៥​)។ ក្នុង​នោះ​ក៏​មាន​ឧទាហរណ៍​ដែល​មាន​ប្រសិទ្ធភាព (​ទំព័រ​១៨៤ វគ្គ​១២​)។ សេចក្ដី​ផ្ដើម​នៃ​សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ដើម្បី​ជួយ​ឲ្យ​យើង​ចាប់​ផ្ដើម​ការ​សិក្សា (​ទំព័រ​៣​-​៧​)។ ចូរ​ធ្វើ​ការ​សម្ដែង​មួយ​អំពី​របៀប​ប្រើ​ប្រអប់​នៅ​ទំព័រ​៧​ពេល​បង្រៀន​សិស្ស​ថ្មី។ រៀប​រាប់​បទពិសោធន៍​របស់​បងប្អូន​ដែល​ធ្លាប់​ប្រើ​សៀវភៅ​ថ្មី។

ចម្រៀង​លេខ​៨៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក