លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើព្រះធិបតេយ្យ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើព្រះធិបតេយ្យ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែកក្កដា ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើមានវិធីពីរយ៉ាងអ្វី ដើម្បីពន្យល់ចំណុចដោយសមហេតុផល? [ht ទំព័រ៥៥ វគ្គ១១]
២. ដើម្បីបង្កើតឲ្យមានមូលដ្ឋានតើអ្នកគួរគិតជាមុនអំពីចំណុចអ្វីខ្លះ? [ht ទំព័រ៥៩ វគ្គ៥]
៣. តើធ្វើដូចម្ដេចដើម្បីឲ្យមានភ័ស្តុតាងពិតដែលគួរឲ្យជឿបាន? [ht ទំព័រ៥៩ វគ្គ៧, ៨]
៤. តើអ្នកអាចសួរសំណួរបែបណាដើម្បីជួយអ្នកស្ដាប់ឲ្យចេះវែកញែក? [ht ទំព័រ៦២ វគ្គ២១]
៥. ពេលថ្លែងសុន្ទរកថា តើអ្នកថ្លែងអាចប្រែប្រួលល្បឿនយ៉ាងណា? [ht ទំព័រ៦៦ វគ្គ១៦]
សុន្ទរកថាទី១
៦. តើស្ត្រីដែលមានចិត្តរាបទាបអាចធ្វើយ៉ាងណាខ្លះដើម្បីជាពរមួយដល់ក្រុមជំនុំ? [w០៤ ១/១១ ទំព័រ១៧ វគ្គ១៧]
៧. ហេតុអ្វីបានជាយើងត្រូវព្យាយាមរក្សាឲ្យមានចិត្តរាបទាបជានិច្ច? [w០៤ ១/១១ ទំព័រ១១ វគ្គ១៥]
៨. តើអ្វីដែលអាចជួយយើងឲ្យមានចិត្តរាបទាប? [w០៤ ១/១១ ទំព័រ១១ វគ្គ១៦]
៩. តើអ្វីជាដើមហេតុនៃការស្អប់របស់អារក្សសាតាំងចំពោះអ្នកថ្វាយបង្គំពិត? [w០៤ ១/១១ ទំព័រ១៩ វគ្គ៥]
១០. ហេតុអ្វីបានជាអ្នកត្រូវតែពង្រឹងជំនឿរបស់អ្នកឥឡូវនេះ មុនមានការល្បងលខ្លាំងកើតឡើង? [w០៤ ១/១១ ទំព័រ២៣ វគ្គ១៨]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. នៅសម័យបុរាណ តើព្រះយេហូវ៉ា«ប្រទានព្រះបន្ទូល»អ្វី ដែលនាំឲ្យមាន«ពួកអ្នក[ឬ«ពួកស្ត្រី»]ដែលប្រកាសប្រាប់ដំណឹង . . . មានគ្នាច្រើនណាស់[ឬ«ប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ»]»? ហើយតើទំនាយនេះសម្រេចនៅសម័យយើងយ៉ាងដូចម្ដេច? (ទំនុក. ៦៨:១១; [ទំន. ៦៨:១២, ខ.ស.])
១២. តើអ្វីបណ្ដាលឲ្យអេសាភហៀបនឹងឈប់ធ្វើអ្វីដែលត្រឹមត្រូវ? ហើយតើអ្វីបានជួយឲ្យគាត់មានគំនិតត្រឹមត្រូវឡើងវិញ? (ទំនុក. ៧៣:២, ៣, ១៧)
១៣. ហេតុអ្វីបានជានំម៉ាន៉ាដែលបានប្រទានដល់សាសន៍អ៊ីស្រាអែលបានត្រូវហៅថា«អាហារពីស្ថានសួគ៌»និង«នំរបស់ពួកទេវតា»? (ទំនុក. ៧៨:២៤, ២៥) [w០៦ ១/៩ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទី៣និងទី៤»]
១៤. តើអ្វីជា«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត»? ហើយតើតាមរបៀបណាដែលយើងអាច«នៅជាប់»ក្នុងទីនោះបាន? (ទំនុក. ៩១:១, ២) [w០៦ ១/៩ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទី៣និងទី៤»]
១៥. តើការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់យ៉ាងដូចម្ដេច? (ទំនុក. ១១៦:១៥) [w០៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទី៥»]