បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៦ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៨/០៦ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​សីហា: សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​ដូច​ជា: ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍! រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោ​រម ​«​មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​»​ តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? ចូរ​ចាំ​យាម​ចុះ! វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? និង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? កញ្ញា: សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? គួរ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​ទទួល​សៀវភៅ​នោះ ហើយ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា។ តុលា: ទស្សនាវដ្ដី​ប៉មយាម។ បើ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ ចូរ​បង្ហាញ​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​របស់​គាត់​ទៅ​លើ​ព្រះ​គម្ពីរ។ វិច្ឆិកា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​គាត់​ចាត់​តាំង​គួរ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឬ​បើ​អាច​បាន សូម​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​យ៉ាង​ប្រញាប់​បំផុត។ បើ​មាន បញ្ជី​គណនេយ្យ​ផ្សេង​ដូច​ជា​គណនេយ្យ​សម្រាប់​ថែទាំ​សាល​ប្រជុំ​ឬ​ការ​សាង​សង់ នោះ​គួរ​ត្រួត​ពិនិត្យ​ដែរ។ ពេល​កិច្ចការ​នេះ​បាន​ធ្វើ​រួច​ហើយ សូម​ជម្រាប​ប្រាប់​ក្រុម​ជំនុំ ពេល​ដែល​អាន​សេចក្ដី​រាយ​ការណ៍​គណនេយ្យ​ជា​បន្ទាប់។

◼ ក្រុមជំនុំ​ទាំង​ឡាយ​គួរ​ចាប់​ផ្ដើម​ស្នើ​សុំ​ប្រតិ​ទិន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៧ សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៧ និង​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៧ នេះ​ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ប្រកាសនវត្ថុ​ជា​បន្ទាប់។ សំបុត្រ​ដែល​ថា​«​សេចក្ដី​ជូន​ដំណឹង​ដល់​ក្រុមជំនុំ​ទាំង​ឡាយ​»​ត្រូវ​ផ្ញើ​ទៅ​ក្រុមជំនុំ​ជា​រៀង​រាល់​ខែ​ដោយ​រាយ​នាម​ភាសា​ទាំង​ប៉ុន្មាន​ដែល​អាច​ស្នើ​សុំ​សៀវភៅ​ទាំង​នោះ​បាន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក