សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែកញ្ញា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? គួរត្រឡប់ទៅជួបអស់អ្នកដែលទទួលសៀវភៅនោះ ហើយព្យាយាមចាប់ផ្ដើមការសិក្សា។ តុលា: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះចាប់អារម្មណ៍ ចូរបង្ហាញសៀវភៅស្តើងចូរចាំយាមចុះ! ដើម្បីបង្កើនចំណាប់អារម្មណ៍របស់គាត់ទៅលើព្រះគម្ពីរ។ វិច្ឆិកា: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ ធ្នូ: សៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ ម្យ៉ាងវិញទៀត ចូរប្រើសៀវភៅដូចជា ព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី បើសិនជាមានក្នុងស្តុកតាមក្រុមជំនុំ។
◼ ក្រុមជំនុំនីមួយៗគួរតែចាប់ផ្ដើមស្នើសុំសៀវភៅទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ផ្ដុំចូលគ្នាមួយឆ្នាំៗ សម្រាប់ឆ្នាំ២០០៦ និងបណ្ណាល័យប៉មយាមស៊ីឌីប្រូក្រាមកុំព្យូទ័រសម្រាប់ឆ្នាំ២០០៦ និងត្រូវដាក់ជាប់នឹងប័ណ្ណស្នើសុំសៀវភៅផ្សេងៗជាបន្ទាប់។ សំបុត្រដែលថា«សេចក្ដីជូនដំណឹងដល់ក្រុមជំនុំទាំងឡាយ» ត្រូវផ្ញើទៅក្រុមជំនុំជារៀងរាល់ខែដោយរាយនាមភាសាទាំងប៉ុន្មានដែលអាចស្នើសុំសៀវភៅទាំងនោះបាន។ សូមកត់សម្គាល់ថា បណ្ណាល័យប៉មយាមសម្រាប់ឆ្នាំ២០០៦គឺសម្រាប់តែបងប្អូនក្នុងក្រុមជំនុំដែលបានទទួលបុណ្យជ្រមុជទឹករួចហើយ។ យើងអាចទទួលបណ្ណាល័យប៉មយាមនេះតាមរយៈក្រុមជំនុំតែប៉ុណ្ណោះ។
◼ សូមរំឭកពួកអ្នកចាស់ទុំឲ្យធ្វើតាមការណែនាំដែលបានផ្ដល់មកនៅក្នុងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩១ ទំព័រ២១-២៣ (ជាភាសាអង់គ្លេស) ស្តីអំពីបុគ្គលណាដែលបានត្រូវបណ្ដាច់មិត្តភាព ឬក៏បានដកខ្លួនចេញនោះ ប្រហែលជាចង់ទទួលមិត្តភាពវិញ។
◼ ចាប់ពីខែកញ្ញាឆ្នាំ២០០៦នេះតទៅ ក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង ទស្សនាវដ្ដីប៉មយាម និងសៀវភៅផ្សេងៗ យើងចាប់ផ្ដើមប្រើពាក្យ«គ្រិស្តសាសនិក»ជាជាង«គ្រីស្ទាន»។ ការប្រើពាក្យនេះនឹងជួយអស់អ្នកដែលនៅក្នុងតំបន់យល់អត្ថន័យច្បាស់ជាង។ យើងសូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យប្រើពាក្យថ្មីនេះ។