សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែធ្នូ: សៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ ម្យ៉ាងវិញទៀត ចូរប្រើសៀវភៅដូចជា ព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី បើសិនជាមានក្នុងស្តុកតាមក្រុមជំនុំ។ មករា: សៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅណាមួយក៏ដោយដែលបានបោះពុម្ពមុនឆ្នាំ១៩៩១។ បើក្រុមជំនុំគ្មានសៀវភៅចាស់ៗទាំងនោះទេ បងប្អូនអាចចែកជូនសៀវភៅស្តើងចូរចាំយាមចុះ! កុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមចាប់ផ្ដើមការសិក្សា។
◼ បន្ដិចទៀត លិខិតអញ្ជើញឲ្យចូលរួមពិធីបុណ្យរំលឹកសម្រាប់ឆ្នាំ២០០៧នឹងត្រូវផ្ញើមកជាភាសាដែលក្រុមជំនុំនីមួយៗប្រើ។ ប្រសិនបើមានភាសាផ្សេងទៀតដែលមនុស្សប្រើក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំអ្នក ហើយអ្នកចង់បានលិខិតអញ្ជើញមួយចំនួនជាភាសាទាំងនោះ លិខិតនោះគួរស្នើសុំឲ្យបានឆាប់បំផុតដោយប្រើប័ណ្ណសំណូមប្រកាសនវត្ថុ (Literature Request Form—S-14)។
◼ សូមកត់សម្គាល់ថា ពិធីបុណ្យនៅឆ្នាំ២០០៨ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី២២ ខែមីនា ក្រោយពីថ្ងៃលិច។ ការប្រាប់នូវថ្ងៃខែឲ្យដឹងទុកជាមុននេះ គឺដើម្បីឲ្យបងប្អូនមានឱកាសអាចរៀបចំទុកជាមុន ឬធ្វើកិច្ចសន្យាសម្រាប់ជួលកន្លែងប្រជុំផ្សេងទៀត ក្នុងករណីដែលក្រុមជំនុំជាច្រើនប្រើសាលព្រះរាជាណាចក្រតែមួយ ហើយក្រុមជំនុំខ្លះត្រូវរកកន្លែងផ្សេងទៀត។ ក្នុងករណីនេះ អ្នកចាស់ទុំគួរព្រមព្រៀងគ្នាជាមួយនឹងអ្នកចាត់ការកន្លែងនោះ ដើម្បីធានាថាមិនមានការរំខានពីសកម្មភាពឯទៀតនៅក្នុងសាលនោះ ហើយដើម្បី ឲ្យពិធីបុណ្យរំលឹកអាចប្រព្រឹត្តឡើងដោយមានដំណើរការល្អនិងមានរបៀបរៀបរយល្អផងដែរ។ ដោយព្រោះពិធីបុណ្យរំលឹកជាពិធីសំខាន់មួយ ក្រុមអ្នកចាស់ទុំគួរជ្រើសរើសអ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាពឲ្យធ្វើជាអ្នកថ្លែងសុន្ទរកថានៅពិធីបុណ្យរំលឹក ជាជាងឆ្លាស់គ្នាម្នាក់ម្ដងៗ ឬប្រើបងប្រុសដដែលៗរាល់តែឆ្នាំ។ ប្រសិនបើមានអ្នកចាស់ទុំម្នាក់ដែលជាអ្នកចាក់ប្រេងតាំងហើយអាចថ្លែងសុន្ទរកថានោះបាន អ្នកចាស់ទុំគួរជ្រើសរើសគាត់ជាអ្នកថ្លែង។