បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៦ ទំ. ៥
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • វិធីដែលយើងទទួលថវិកាសម្រាប់សកម្មភាពរាជាណាចក្រ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • តើកិច្ចការទូទាំងពិភពលោករបស់យើងទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • «ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្ដសប្បាយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ព្រះយេហូវ៉ាស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
មើលបន្ថែមទៀត
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១២/០៦ ទំ. ៥

ប្រអប់​សំណួរ

◼ តើ​ត្រឹម​ត្រូវ​ទេ​បើ​រៀបចំ​ឲ្យ​មាន​កម្មវិធី​ដើម្បី​ប្រមូល​លុយ​សម្រាប់​ជួយ​ក្រុម​ជំនុំ?

នេះ​ជា​ការ​ធម្មតា​ចំពោះ​អង្គការ​សាសនា​នានា ក្នុង​ការ​ផ្ដល់​ទុន​ដើម្បី​រៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រមូល​លុយ ដូច​ជា​ការ​ពិសា​ភោជនាហារ ការ​លក់​ទំនិញ និង​ពិធី​បុណ្យ​ផ្សេង​ៗ។ អ្នក​ខ្លះ​យល់​ថា​នេះ​គឺ​ដើម្បី​គោល​បំណង​ល្អ​ក៏​ពិត​មែន តែ​តាម​ពិត​កម្មវិធី​ប្រមូល​លុយ​នេះ គឺ​ជា​ការ​អង្គាស​លុយ​ទៅ​វិញ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ទទួល​ការ​គាំទ្រ​ជា​លុយ​កាក់​តាម​របៀប​នោះ​ទេ។

ទស្សនាវដ្ដី​ប៉ម​យាម​លេខ​ទី​ពីរ ខែ​សីហា ឆ្នាំ​១៨៧៩ ស្តី​អំពី​ការ​បដិសេធ​មិន​ត្រាប់​តាម​ព្រះ​វិហារ​ផ្សេង​ៗ​  និង​មិន​អង្គាស​លុយ បង​ប្រុស​រ៉ាសិល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​យើង​ជឿជាក់​ថា‹ទស្សនាវដ្ដី​ប៉មយាម​ភ្នំ​ស៊ី​យ៉ូន›មាន​ព្រះ​យេហូវ៉ា​ជា​អ្នក​ទំនុក​បម្រុង។ ក្នុង​កាល​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​អ្នក​ទំនុក​បម្រុង​ដូច​នេះ ច្បាស់​ជា​យើង​មិន​ទទូច​សុំ ឬ​ក៏​ធ្វើ​ពាក្យ​សុំ​ជំនួយ​ពី​អ្នក​ដទៃ​ឡើយ។ បើ​ព្រះ​យេហូវ៉ា​ដែល​បាន​មាន​បន្ទូល​ថា​៖ ‹មាស​និង​ប្រាក់​ទាំង​អស់​ជា​របស់​អញ›​មិន​អាច​គាំទ្រ​យើង​ត​ទៅ​ទៀត​បាន នៅ​ពេល​នោះ​យើង​នឹង​ដឹង​ថា​គឺ​ជា​ពេល​ដែល​ត្រូវ​ផ្អាក​ការ​បោះ​ពុម្ព​ទស្សនាវដ្ដី​»។

យើង​បន្ត​ធ្វើ​តាម​គោលការណ៍​ព្រះ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំ​រេ​ច​ក្នុង​ចិត្ត​ចុះ! មិន​មែន​ដោយ​ស្ដាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ​»។ (​២កូ. ៩:៧​) ប្រអប់​វិភាគទាន​មាន​ដាក់​នៅ​ក្នុង​សាល​ប្រជុំ។ ដូច្នេះ​ហើយ​បុគ្គល​គ្រប់​រូប​អាច​ដាក់​វិភាគទាន​ស្ម័គ្រ​ពី​ចិត្ត បើ​ពួក​គេ​មាន​បំណង។ (​២ពង្ស. ១២:៩​) វិភាគទាន​ទាំង​នោះ​មិន​មែន​បាន​មក​ដោយ​ការ​អង្គាស​ទេ។ ពួក​គេ​ក៏​មិន​ធ្វើ​វិភាគទាន​ដោយ​មាន​គំនិត​ចង់​ទទួល​អ្វី​មក​វិញ​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក