បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៧ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​មីនា
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ២/០៧ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ

ចម្រៀង​លេខ​២០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​៨ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ ក្នុង​ការ​សម្ដែង ចូរ​បង្ហាញ​ពី​របៀប​ដែល​អាច​តប​ឆ្លើយ​ពេល​ម្ចាស់​ផ្ទះ​និយាយ​ពាក្យ​ផ្ដាច់​ការ​សន្ទនា​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​រឿង​សាសនា​ទេ​»។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ​ទំព័រ​ទី​៩។

៣៥ នាទី: ​«​ចូរ​ប្រកាស​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​»។a សុន្ទរកថា​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ។ នៅ​ពេល​សមរម្យ​ក្នុង​ការ​ពិគ្រោះ សូម​ជម្រាប​បង​ប្អូន​ពី​ពេល​វេលា​និង​ទី​កន្លែង​នៃ​ពិធី​បុណ្យ​រំលឹក ការ​រៀបចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​បន្ថែម​សម្រាប់​កិច្ច​ផ្សព្វផ្សាយ និង​ពី​គោល​ដៅ​របស់​ក្រុម​ជំនុំ​ស្តី​អំពី​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​ខែ​មេសា។

ចម្រៀង​លេខ​១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ

ចម្រៀង​លេខ​១៦

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី: ​«​ចូរ​ធ្វើ​តាម​គំរូ​គ្រូ​ដ៏​ឧត្តម​ពេល​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​»។b ពេល​ពិចារណា​វគ្គ​៦ ចូរ​ធ្វើ​ការ​សម្ដែង​ខ្លី​មួយ​បង្ហាញ​ពី​អ្នក​ផ្សាយ​ម្នាក់​កំពុង​តែ​ប្រើ​ប្រអប់​នៅ​ចុង​ជំពូក​ទី​៦​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដើម្បី​រៀន​សា​ឡើង​វិញ​ជា​មួយ​សិស្ស។

២០ នាទី: តើ​អ្នក​អាច​មាន​សិស្ស​ព្រះ​គម្ពីរ​ថ្មី​នៅ​ខែ​មីនា​ទេ? ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ក្នុង​អំឡុង​ពីរ​សប្ដាហ៍​ដើម​ខែ​មីនា​យើង​នឹង​ស្នើ​ផ្ដល់​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដោយ​គោល​ដៅ​មាន​សិស្ស​ព្រះ​គម្ពីរ​ថ្មី។ ពិនិត្យ​សា​ឡើង​វិញ​នូវ​យោបល់​ផ្សេង​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​សីហា ឆ្នាំ​២០០៦ សន្លឹក​បន្ថែម ទំព័រ​៣​-​៦។ ចូរ​ប្រើ​យោបល់​មួយ​នៅ​ទំព័រ​៦ ឬ​ក៏​ពាក្យ​ផ្សាយ​ណា​ដែល​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក ដើម្បី​បង្ហាញ​របៀប​បង្រៀន​សិស្ស​ថ្មី​ពេល​ជួប​គេ​ជា​លើក​ដំបូង។ ចូរ​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​បទ​ពិសោធន៍​ល្អ​ដែល​ពួក​គាត់​មាន​ក្នុង​ការ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ជា​ពិសេស​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សិក្សា​ជា​មួយ​សិស្ស​ថ្មី។

ចម្រៀង​លេខ​៩៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ

ចម្រៀង​លេខ​១១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​៨ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក។ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​មីនា។ ក្នុង​ការ​សម្ដែង ចូរ​បង្ហាញ​អ្នក​ផ្សាយ​ម្នាក់​កំពុង​តែ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ខាង​ជំនួញ។

១៥ នាទី: ​«​ចូរ​កុំ​ភ្លេច​ពួក​អ្នក​ដែល​អសកម្ម​»។c រួម​បញ្ចូល​យោបល់​ដែល​មាន​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០៤ ទំព័រ​២០​-​២១ វគ្គ​១៣​-​១៦។

២០ នាទី: ​«​ចូរ​ធ្វើ​តាម​គំរូ​ព្រះ​គ្រិស្ត​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​»។d បើ​មាន​ពេល​គ្រប់គ្រាន់​អញ្ជើញ​បង​ប្អូន​លើក​ឡើង​ខ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ។

ចម្រៀង​លេខ​១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​មីនា

ចម្រៀង​លេខ​១២

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ សូម​ជូន​សេចក្ដី​អញ្ជើញ​ពិសេស​សម្រាប់​ពិធី​បុណ្យ​រំលឹក​ដល់​អ្នក​ស្ដាប់​ទាំង​អស់ ហើយ​ពិនិត្យ​ការ​រៀបចំ​ដើម្បី​ចែក​សន្លឹក​នេះ​ក្នុង​តំបន់​ផ្សព្វផ្សាយ។ ចូរ​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ចែក​ចាយ​សេចក្ដី​អញ្ជើញ​ដោយ​ចិត្ត​ខ្នះខ្នែង។ សូម​ធ្វើ​ការ​សម្ដែង​មួយ​បង្ហាញ​ពី​របៀប​អញ្ជើញ​អ្នក​ឯ​ទៀត។

១៥ នាទី: ​«​ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ច្រៀង​ចម្រៀង​»។ សុន្ទរកថា​ដែល​លើក​ទឹក​ចិត្ត មាន​មូលដ្ឋាន​លើ​អត្ថបទ​នោះ។ ចូរ​ជ្រើសរើស​បទ​ចម្រៀង​សម្រាប់​កម្មវិធី​ប្រជុំ​ល្ងាច​នោះ ដើម្បី​គូស​បញ្ជាក់​ចំណុច​ដែល​បាន​លើក​នៅ​ក្នុង​អត្ថបទ។

១៥ នាទី: ​«​ទ្រព្យ​សម្បត្ដិ​ដែល​បាន​ប្រគល់​ឲ្យ​»។e បើ​មាន​ពេល​គ្រប់គ្រាន់ សូម​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​ខ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ។

ចម្រៀង​លេខ​១៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក