សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែកុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបដល់មនុស្សដែលចាប់អារម្មណ៍ រួមបញ្ចូលអស់អ្នកដែលបានចូលរួមពិធីបុណ្យរំលឹក ឬកិច្ចប្រជុំផ្សេងទៀត ក៏ប៉ុន្តែមិនមានសកម្មភាពជាមួយក្រុមជំនុំ សូមព្យាយាមផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ដោយមានគោលដៅចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
◼ លេខាធិការ និងអ្នកត្រួតពិនិត្យកិច្ចបម្រើត្រូវពិនិត្យមើលសកម្មភាពរបស់ពួកអ្នកត្រួសត្រាយពេញពេល។ ប្រសិនបើមានអ្នកណាម្នាក់ដែលមានការពិបាកក្នុងការបំពេញម៉ោងនោះ ពួកអ្នកចាស់ទុំគួររៀបចំជំនួយសម្រាប់ជួយគេ។ សម្រាប់យោបល់ សូមមើលសំបុត្រប្រចាំឆ្នាំលេខS-201របស់សមាគម។
◼ សុន្ទរកថាពិសេសក្នុងអំឡុងខែធ្វើបុណ្យរំលឹកសម្រាប់ឆ្នាំ២០០៧មានប្រធានថា «អ្នកអាចមានសុវត្ថិភាពក្នុងពិភពលោកដ៏ច្របូកច្របល់នេះ!»។ សូមមើលសេចក្ដីជូនដំណឹងដែលទាក់ទងសុន្ទរកថានេះនៅកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៦។