លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៧។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៧។ [សូមកត់សម្គាល់: កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ហេតុអ្វីក៏យើងគួរប្រមូលអារម្មណ៍ទៅលើមូលហេតុដែលយើងចង់អានបទគម្ពីរណាមួយ? [ht ទំព័រ២៩ វគ្គ២១]
២. តើ«ការសង្កត់សម្លេងលើពាក្យសំខាន់ៗ»មានន័យយ៉ាងណា? [ht ទំព័រ៣០ វគ្គ៤]
៣. តើយើងអាចផ្អាកដើម្បីគូសបញ្ជាក់ទៅលើពាក្យសំខាន់ៗក្នុងបទគម្ពីរយ៉ាងដូចម្ដេច? [ht ទំព័រ៣១ វគ្គ៩]
៤. តើយើងអាចដឹងយ៉ាងណា ថាអ្នកស្ដាប់មិនយល់អ្វីដែលយើងនិយាយនោះ? [ht ទំព័រ៣៦ វគ្គ១៣]
៥. សូមបង្ហាញនូវរបៀបផ្សេងៗដែលយើងអាចបញ្ជាក់នូវគោលរឿង។ [ht ទំព័រ៣៩ វគ្គ៧, ៨]
សុន្ទរកថាទី១
៦. ហេតុអ្វីបានជាព្រះយេហូវ៉ាសម្លាប់អ៊ុសា? [w០៥ ១/៥ ទំព័រ២១-២២ វគ្គ១៨-២១]
៧. តើការអួតពីអត្តសញ្ញាណរបស់យើងជាគ្រិស្តសាសនិកត្រូវរួមបញ្ចូលអ្វីខ្លះ? [w០៥ ១/៥ ទំព័រ២៧ វគ្គ១៤, ១៥]
៨. តើព្រះយេស៊ូបានជួយពួកសាវ័កឲ្យត្រៀមលក្ខណៈចំពោះកិច្ចការផ្សព្វផ្សាយដំណឹងល្អយ៉ាងដូចម្ដេច? (ម៉ាថ. ១០:១-៤២) [w០៥ ១/៥ ទំព័រ១១ វគ្គ១៤]
៩. ពេលដែលទំនុកចិត្តរបស់យើងចំពោះព្រះមានការល្បងល តើមានគោលការណ៍អ្វីដែលអាចពង្រឹងកម្លាំងយើងឲ្យកាន់ជំហរមាំមួន? (និក្ខ. ២៣:២) [w០៥ ១/៥ ទំព័រ៣០ វគ្គ១២]
១០. តើសកម្មភាពគ្រិស្តសាសនិកអាចជួយឲ្យយើងស្គាល់កាន់តែច្បាស់នូវអត្តសញ្ញាណរបស់ខ្លួនជាជនគ្រិស្តសាសនិកបានយ៉ាងណា? [w០៥ ១/៥ ទំព័រ៣២ វគ្គ១៨]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើយើងអាចព្យាយាមអនុវត្តតាមឱវាទដែលបានចែងនៅយេរេមា ៦:១៦ ដើម្បីដើរក្នុង«ផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ»យ៉ាងដូចម្ដេច? [br1 ទំព័រ៣០-៣១]
១២. ហេតុអ្វីបានជាព្រះយេហូវ៉ាយកសត្វកុកមកលើកជាគំរូដល់ពួកយូដាមិនស្មោះត្រង់? តើយើងអាចយកមេរៀនអ្វីពីនេះ? (យេ. ៨:៧) [wE០២ ១/៨ ទំព័រ៣២]
១៣. សព្វថ្ងៃនេះ តើយើងអាចប្រព្រឹត្តតាមពាក្យដែលបានចែងនៅយេរេមា ១៥:១៧ ស្តីពីការកម្សាន្តយ៉ាងដូចម្ដេច? [wE៩២ ១៥/៨ ទំព័រ១៧ វគ្គ៨-៩]
១៤. តើមនុស្សជាតិដែលប្រៀបដូចជាដីឥដ្ឋនៅក្នុងដៃជាងស្មូនដ៏ឧត្តម ជាព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (យេ. ១៨:៥-១១) [wE៩៩ ១/៤ ទំព័រ២២; wE៧៩ ១៥/៨ ទំព័រ២០-២១]
១៥. តើលំដាប់ថ្នាក់នៃសាសន៍នានាដែលបានសរសេរទុកនៅយេរេមា ២៥:១៧-២៦បង្កប់អត្ថន័យអ្វីសម្រាប់យើងសព្វថ្ងៃនេះ? [wE៩៤ ១/៣ ទំព័រ២០ វគ្គ១៣-១៤]