បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៧ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៤ ខែ​មិថុនា
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៥/០៧ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​ឧសភា

ចម្រៀង​លេខ​៤៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​៨ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។

២០ នាទី: ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​មាន​របៀប​រៀប​រយ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​អង្គការ​មួយ​ដែល​ធ្វី​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។

១៥ នាទី: ​«​ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ​»។a បើ​មាន​ពេល​គ្រប់គ្រាន់​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​បទ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ។

ចម្រៀង​លេខ​៤៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​ឧសភា

ចម្រៀង​លេខ​៤៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ពិនិត្យ​មើល​ប្រអប់​សំណួរ។

១៥ នាទី: សកម្មភាព​របស់​ក្រុម​ជំនុំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​និង​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត ពិនិត្យ​សា​ឡើង​វិញ​នូវ​សកម្មភាព​របស់​ក្រុម​ជំនុំ​ក្នុង​អំឡុង​៨​ខែ​កន្លង​ទៅ​នេះ។ ពីរ​ភាគ​បី​នៃ​ឆ្នាំ​កិច្ច​បម្រើ​បាន​កន្លង​ទៅ​ហើយ (​ខែ​កញ្ញា​ដល់​ខែ​មេសា​)។ តើ​ក្រុម​ជំនុំ​មាន​សកម្មភាព​បែប​ណា? សូម​សរសើរ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​កិច្ចការ​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​កំពុង​បំពេញ​បាន​យ៉ាង​ល្អ​ប្រពៃ។ សូម​លើក​ចំណុច​ខ្លះ​ៗ​ដែល​បង​ប្អូន​អាច​ខំ​ប្រឹង​ដើម្បី​ឲ្យ​រីក​ចម្រើន និង​ផ្ដល់​យោបល់​ដែល​មាន​ប្រយោជន៍​ដល់​ក្រុម​ជំនុំ។ សូម​បញ្ចប់​ដោយ​ពាក្យ​ពេចន៍​ដែល​លើក​ទឹក​ចិត្ត​និង​ពង្រឹង​ជំហរ​បង​ប្អូន​ឲ្យ​បាន​កាន់​តែ​មាំមួន​ឡើង។ សេចក្ដី​អំណរ​របស់​ព្រះ​យេស៊ូ​គឺ​បាន​មក​ពី​ការ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​ទ្រង់។ យើង​ក៏​ដូច​គ្នា​ដែរ យើង​នឹង​មាន​អំណរ​ជា​ខ្លាំង​បើ​យើង​ជាប់​រវល់​ក្នុង​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ។—យ៉ូន. ៤:៣៤; ១កូ. ១៥:៥៨

២០ នាទី: ​«​តើ​អ្នក​គាំទ្រ​ព្រះ​បន្ទូល​របស់​ព្រះ​ទេ?​»។b រួម​បញ្ចូល​យោបល់​ដែល​មាន​ដូច​ត​ទៅ​នេះ​ដើម្បី​ឲ្យ​មាន​ការ​ប៉ិន​ប្រសប់​ជាង​ក្នុង​ការ​ប្រើ​ព្រះ​គម្ពីរ។ (​១​) ចូរ​អាន​ព្រះ​គម្ពីរ​រាល់​ថ្ងៃ។ ចូរ​ធ្វើ​កាលវិភាគ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​សិក្សា​ដោយ​ខ្លួន​ឯង។ (​២​) ចូរ​ទម្លាប់​លើក​បទ​គម្ពីរ​ក្នុង​ការ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ (​៣​) ពេល​មាន​គេ​សួរ​សំណួរ​ឬ​មាន​កាលៈទេសៈ​ណា​មួយ មុន​ពេល​ឆ្លើយ​ឬ​ធ្វើ​ការ​សម្រេច​ចិត្ត សូម​កុំ​ភ្លេច​សួរ​ខ្លួន​ថា ‹តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា?›។ (​៤​) បើ​អ្នក​មិន​ដឹង​ថា​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​ស្តី​អំពី​រឿង​នោះ​ទេ សូម​កុំ​ស្មាន​ឬ​ឲ្យ​មតិ​ផ្ទាល់​ខ្លួន​ឡើយ។ ចូរ​ធ្វើ​ការ​ស្រាវជ្រាវ​សិន។

ចម្រៀង​លេខ​៩៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​ឧសភា

ចម្រៀង​លេខ​២១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ខែ​ឧសភា។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​៨​ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម ពី​ថ្ងៃ​ទី​១ ខែ​មិថុនា។

២០ នាទី: ​«​ចូរ​ផ្ដល់​សៀវភៅ​សុភមង្គល​គ្រួសារ​ដល់​មនុស្ស​គ្រប់​វ័យ​»។ អ្នក​ចាស់​ទុំ​ពិគ្រោះ​អត្ថបទ​ជា​មួយ​អ្នក​ផ្សាយ​ដែល​មាន​សមត្ថភាព​ពីរ​ឬ​បី​នាក់។ សូម​ប្រមូល​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ថា គន្លឹះ​នៃ​សុភមង្គល​គ្រួសារ​គឺ​ផ្អែក​ទៅ​លើ​ការ​ធ្វើ​តាម​ឱវាទ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។ (​សូម​មើល​សៀវភៅ​សុភមង្គល​គ្រួសារ ទំព័រ​៩​-​១២​) សូម​ធ្វើ​ការ​សម្ដែង​ដោយ​អនុវត្ត​តាម​យោបល់​ណា​មួយ​ដែល​មាន​នៅ​ក្នុង​អត្ថបទ​នោះ។ សូម​បង្ហាញ​ពី​របៀប​ដែល​កិច្ចការ​នេះ​ត្រូវ​គាំទ្រ​ដោយ​វិភាគទាន និង​រៀបចំ​ឲ្យ​មាន​ការ​ត្រឡប់​ទៅ​ជួប។ បើ​មាន​ពេល​គ្រប់គ្រាន់​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​លទ្ធផល​ល្អ​ដែល​បាន​មក​ពី​ការ​ស្នើ​ផ្ដល់​សៀវភៅ​នេះ​ដល់​អ្នក​ជិត​ខាង​ឬ​សមាជិក​ក្រុម​គ្រួសារ។

១៥ នាទី: បទ​ពិសោធន៍​ពី​កិច្ច​ផ្សព្វផ្សាយ។ សូម​រៀប​រាប់​ពី​បទ​ពិសោធន៍​ដោយ​អ្នក​ត្រួសត្រាយ​ជំនួយ​និង​អ្នក​ផ្សាយ​ឯ​ទៀត​ដែល​ខំ​ប្រឹង​ព្យាយាម​ផ្សព្វផ្សាយ​ច្រើន​ជាង​ក្នុង​អំឡុង​ខែ​មីនា មេសា និង​ឧសភា។ ហើយ​ប្រាប់​ពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ដែល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​ទទួល​ទស្សនាវដ្ដី ដោយ​មាន​គោល​ដៅ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ បទ​ពិសោធន៍​ដ៏​ល្អ​មួយ​ឬ​ពីរ​គួរ​លើក​យក​មក​ធ្វើ​ការ​សម្ដែង។

ចម្រៀង​លេខ​៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៤ ខែ​មិថុនា

ចម្រៀង​លេខ​៥១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​ចូរ​បង្រៀន​កូន​ឲ្យ​ចេះ​សរសើរ​ព្រះ​យេហូវ៉ា​»។c ពេល​ពិគ្រោះ​វគ្គ​៤ សូម​រួម​បញ្ចូល​យោបល់​ដែល​មាន​នៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​កក្កដា ឆ្នាំ​២០០៥ ទំព័រ​៣។

ចម្រៀង​លេខ​៧៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក