កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែមិថុនា
ចម្រៀងលេខ៤៧
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រ៨ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា។
១៥ នាទី: អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ មានគ្រប់លក្ខណៈដែលត្រូវការ។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែឧសភា ឆ្នាំ២០០២ ទំព័រ២៨-៣២។ បងប្អូនគ្រិស្តសាសនិកខ្លះមានចិត្តស្ទាក់ស្ទើរក្នុងការស្នើសុំអស់អ្នកដែលចាប់អារម្មណ៍ឲ្យសិក្សាព្រះគម្ពីរ ដោយសារពួកគាត់គិតថាខ្លួនមិនសូវមានសមត្ថភាពបង្រៀន។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាផ្ដល់សមត្ថភាពឲ្យយើងធ្វើជាអ្នកបម្រើទ្រង់បាន តាមរយៈព្រះបន្ទូលរបស់ទ្រង់ វិញ្ញាណបរិសុទ្ធ និងអង្គការរបស់ទ្រង់។ គោលដៅរបស់យើងមិនគ្រាន់តែផ្ដល់សៀវភៅប៉ុណ្ណោះទេ យើងក៏គួរព្យាយាមបង្រៀនពួកគេដែរ។ (ម៉ាថ. ២៨:១៩, ២០) ចូរលើកទឹកចិត្តអ្នកផ្សាយបង្កើតឲ្យមានសិស្សព្រះគម្ពីរ។
២៥ នាទី: «ចូរប្រយ័ត្ននឹងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត!»។a វគ្គ១-១៨។ សូមអានវគ្គ៤-៧, ១២, ១៦ និងវគ្គ១៧។ ចូរលើកទឹកចិត្តទាំងអស់គ្នាឲ្យរៀបចំយ៉ាងល្អសម្រាប់ការពិគ្រោះវគ្គ១៩-២៦ នៅសប្ដាហ៍បន្ទាប់។
ចម្រៀងលេខ៦១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែមិថុនា
ចម្រៀងលេខ៩៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបម្រើព្រះរាជាណាចក្រយើង។
១៥ នាទី: «ចូរប្រយ័ត្ននឹងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត!»។b វគ្គ១៩-២៦។ សូមអានវគ្គ២៣-២៥។ ចូរលើកទឹកចិត្តទាំងអស់គ្នាឲ្យរៀបចំយ៉ាងល្អសម្រាប់ការពិគ្រោះវគ្គ២៧-៣៦ នៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកក្កដា។
២០ នាទី: «យើងសប្បាយចិត្តនឹងពលីខ្លួនក្នុងកិច្ចបម្រើព្រះយេហូវ៉ា!»។c បើមានពេលគ្រប់គ្រាន់ អញ្ជើញអ្នកស្ដាប់ឲ្យលើកចំណុចពីខគម្ពីរដែលមានក្នុងអត្ថបទ។
ចម្រៀងលេខ៣៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែមិថុនា
ចម្រៀងលេខ៤៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទានហើយ។ ដោយប្រើយោបល់នៅទំព័រ៨ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកក្កដា។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «តើអ្នកអាចចូលទៅក្នុង‹ទ្វារបើកចំហយ៉ាងធំសំរាប់បំពេញកិច្ចការ›ឬទេ?»។d សូមសម្ភាសយ៉ាងខ្លីអ្នកត្រួសត្រាយពេញពេលម្នាក់ ឬពីរនាក់។ តើពួកគាត់បានកែសម្រួលអ្វីខ្លះដើម្បីឲ្យអាចធ្វើជាអ្នកត្រួសត្រាយពេញពេលបាន? តើពរអ្វីខ្លះដែលពួកគាត់បានទទួល?
ចម្រៀងលេខ៥៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកក្កដា
ចម្រៀងលេខ៤៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែមិថុនា។ សូមបញ្ជាក់ពីឧបករណ៍ផ្សាយសម្រាប់ខែកក្កដា និងសូមធ្វើការសម្ដែងមួយ។
១៥ នាទី: «ចូរប្រយ័ត្ននឹងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត!»។e វគ្គ២៧-៣៦។ សូមអានវគ្គ៣៤-៣៦។
២០ នាទី: «ចូរបន្ត‹បង្កើតផលជាច្រើន›»។f ពេលពិភាក្សាដល់វគ្គ៤ សូមរួមបញ្ចូលយោបល់នៅប្រអប់ «វិធី‹បង្កើតផលផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ›» ក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ទំព័រ២១។
ចម្រៀងលេខ៥០ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
f កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។