សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែមិថុនា: សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។ កក្កដានិងសីហា: សៀវភៅស្តើងដែលមាន៣២ទំព័រដូចជា: របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? និងសៀវភៅតើព្រះតម្រូវអ្វីពីយើង? កញ្ញា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? គួរត្រឡប់ទៅជួបអស់អ្នកដែលទទួលសៀវភៅនោះ ហើយព្យាយាមចាប់ផ្ដើមការសិក្សា។ នៅពេលម្ចាស់ផ្ទះមានសៀវភៅនោះហើយ សូមបង្ហាញពីប្រយោជន៍ដែលគាត់អាចទទួល ដោយបង្ហាញនូវរបៀបសិក្សាយ៉ាងខ្លី។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំងគួរត្រួតពិនិត្យបញ្ជីគណនេយ្យរបស់ក្រុមជំនុំនៅ ខែមីនា មេសា និងខែឧសភា។ ពេលកិច្ចការនេះធ្វើរួចហើយ សូមជម្រាបប្រាប់ក្រុមជំនុំ បន្ទាប់ពីអានសេចក្ដីរាយការណ៍ពីគណនេយ្យ (សូមមើលក្រដាសណែនាំដើម្បីធ្វើគណនេយ្យក្រុមជំនុំ Instructions for Congregation Accounting—S-27)។