បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៧ ទំ. ៧
  • សូមជូនចំអ្នកត្រួតពិនិត្យសាលា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមជូនចំអ្នកត្រួតពិនិត្យសាលា
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៦/០៧ ទំ. ៧

សូម​ជូន​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​សាលា

សំណួរ​ដែល​មាន​ជា​បន្តបន្ទាប់​នេះ​នឹង​ត្រូវ​ពិចារណា​ដោយ​សំណួរ​និង​ចម្លើយ​នៅ​ឯ​សាលា​កិច្ច​បម្រើ​ផ្សាយ សម្រាប់​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០០៧។ អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​ដឹក​នាំ​ការ​ធ្វើ​លំហាត់​សា​ឡើង​វិញ​នេះ​អស់​៣០​នាទី ដោយ​ផ្អែក​លើ​ព័ត៌មាន​ពី​សុន្ទរកថា​ទាំង​ប៉ុន្មាន​ចាប់​ផ្ដើម​សប្ដាហ៍​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០០៧។ [​សូម​កត់​សម្គាល់ : កាល​បើ​សំណួរ​មិន​ប្រាប់​ពី​ឯកសារ​យោង​ណា​មួយ នោះ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ដើម្បី​បាន​ចម្លើយ​]

លក្ខណៈ​នៃ​ការ​និយាយ

១​. ហេតុ​អ្វី​យើង​មិន​ត្រូវ​មាន​គោល​ចំណុច​ច្រើន​ពេក? [​ht ទំព័រ​៤០ វគ្គ​១៤​]

២​. តើ​ទំ​នាក់​ទំនង​ជា​មួយ​អ្នក​ស្ដាប់​រួម​បញ្ចូល​អ្វី​ខ្លះ? [​ht ទំព័រ​៤៣ វគ្គ​២​-​៣​]

៣​. ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​ចេះ​ប្រើ​ទម្រង់​សុន្ទរកថា? [​ht ទំព័រ​៤៤ វគ្គ​១០​]

៤​. ចំពោះ​ការ​អាន​មិន​ស្ទាត់ តើ​មាន​វិធី​ណា​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​អាន​ស្ទាត់? [​ht ទំព័រ​៤៧ វគ្គ​៧​]

៥​. តើ​យើង​អាច​អាន​ឲ្យ​លឺ​ៗ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ស្ដាប់​ទៅ​ដូច​ជា​និយាយ​ដោយ​ឥត​មើល​កំណត់? [​ht ទំព័រ​៥០ វគ្គ​២១​]

សុន្ទរកថា​ទី​១

៦​. បើ​ស្វាមី​និង​ភរិយា​មាន​សាសនា​ខុស​គ្នា តើ​ចំណង​អាពាហ៍ពិពាហ៍​នេះ​អាច​ស្ថិត​ស្ថេរ​បាន​ទេ? (​១កូ. ៧:១២​-​១៤​) [​w​០៥ ១/៦ ទំព័រ​១៦ វគ្គ​១១​]

៧​. តើ​ព្រះ​យេស៊ូ​ជូន​យោបល់​អ្វី​ដល់​នាម៉ឺន​វ័យ​ក្មេង? ហើយ​ហេតុ​អ្វី? (​ម៉ាថ. ១៩:១៦​-​២១​) [​w​០៥ ១/៦ ទំព័រ​២១ វគ្គ​១៣​]

៨​. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​នៅ​លូកា ១៧:៧​-​១០? [​w​០៥ ១/៦ ទំព័រ​២៦​-​២៧ វគ្គ​១១, ១២​]

៩​. តើ​អ្វី​ជា​គោល​បំណង​នៃ​«​ការ​កាន់​កាប់​ត្រួត​ត្រា​»​ ដែល​ប៉ុល​បាន​រៀប​រាប់​នៅ​អេភេសូរ ១:៩, ១០? [​wt ទំព័រ​១៨៦ វគ្គ​៦​]

១០​. តើ​មាន​កត្ដា​ណា​ខ្លះ​ដែល​នាំ​ឲ្យ​គ្រិស្ត​សាសនិក​មាន​សាមគ្គីភាព? [​wt ទំព័រ​៩ វគ្គ​១០​]

អំណាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍

១១​. យោង​ទៅ​តាម​បទ​ពិសោធន៍​របស់​យេរេមា​ដែល​មាន​នៅ​យេរេមា ៣៧:២១ តើ​នេះ​ធានា​រ៉ាប់​រង​យើង​អ្វី​ខ្លះ? [​w​៩៧ ១/១២ ទំព័រ​៣​-​៤; wE​៧៦ ទំព័រ​៥០១​]

១២​. ហេតុ​អ្វី​បារូក​ប្រហែល​ជា​និយាយ​ថា ព្រះ​យេហូវ៉ា​បាន​«​បន្ថែម​សេចក្ដី​សោក​សៅ​ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​»​និង​ធ្វើ​ឲ្យ​ខ្ញុំ​«​ល្វើយ​ទៅ​ដោយ​ថ្ងូរ​»​? ហើយ​តើ​មុន​ដំបូង​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​លំបាក​នោះ? (​យេ. ៤៥:១​-​៥​) [​wE​០៦ ១៥/៨ ទំព័រ​១៧​-​១៨; w​៩៧ ១/១១ ទំព័រ​២៨​]

១៣​. តើ​ទី​ក្រុង​បាប៊ីឡូន​ឈប់​មាន​មនុស្ស​រស់​នៅ​ដោយ​ប្រែ​ក្លាយ​ជា​ទី​កន្លែង​ដែល​«​ត្រូវ​ចោល​ស្ងាត់​»​តាំង​ពី​ពេល​ណា? (​យេ. ៥០:១៣​) [​ctE ទំព័រ​១០៦​-​១០៧​]

១៤​. តើ​គោលការណ៍​ដ៏​ជាក់​លាក់​អ្វី​ស្តី​អំពី​ការ​អធិស្ឋាន​ដែល​មាន​នៅ​បរិទេវ ៣:៨, ៩, ៤២​-​៤៥? [​w​០៦ ១/៩ ទំព័រ​២៣ វគ្គ​៤​]

១៥​. តើ​រទេះ​ដែល​បាន​ពណ៌នា​នៅ​អេសេគាល​ជំពូក​១​តំណាង​អ្វី? [​km ៦/០៦ ទំព័រ​៦; wE​៩១ ១៥/៣ ទំព័រ​១០​-​១១​]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក