កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែកក្កដា
ចម្រៀងលេខ២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រទី៦ ឬពាក្យផ្សាយផ្សេងទៀតដែលល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកក្កដា។
១៥ នាទី: តើអ្វីទៅនាំឲ្យមានសុភមង្គលពិត? សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ ទំព័រ១៩-២០ វគ្គ១១-១២។ សូមសម្ភាសន៍បងប្អូនណាម្នាក់ ដោយបានជ្រើសរើសទុកជាមុន ដែលបានទុកកិច្ចបម្រើព្រះជាអ្វីសំខាន់បំផុតក្នុងជីវិត ជាជាងចំណាយពេលដើម្បីកម្សាន្តសប្បាយ ឬប្រកបរបរអ្វីមួយ។ តើអ្វីបានជំរុញឲ្យគាត់ចំណាយពេលច្រើនជាងក្នុងកិច្ចការរបស់ព្រះ? តើតាមរបៀបណានេះនាំឲ្យគាត់មានសុភមង្គល?
២០ នាទី: ប្រអប់សំណួរ។ ត្រូវថ្លែងដោយអ្នកចាស់ទុំម្នាក់។ សូមអាននិងពិគ្រោះវគ្គទាំងអស់។ រួមបញ្ចូលចំណុចពីសន្លឹកបន្ថែមក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើងខែមិថុនា ឆ្នាំ២០០៧ ទំព័រ៣-៤ វគ្គ៦-១១។
ចម្រៀងលេខ៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែកក្កដា
ចម្រៀងលេខ៥៣
១០ សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី: «ការខំព្យាយាមនិងសហការគ្នាទូទាំងពិភពលោកដើម្បីផ្សាយប្រកាស មហាសន្និបាតដែលមានចំណងជើង‹ចូរដើរតាមលំអានព្រះគ្រិស្ត!›»។a មានមូលដ្ឋានទៅលើកិច្ចបម្រើព្រះរាជាណាចក្រយើងខែមេសា ឆ្នាំ២០០៧។ ពេលពិចារណាដល់វគ្គ៣ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីបទពិសោធន៍ដែលពួកគាត់មាន ក្នុងការប្រើលិខិតអញ្ជើញឲ្យមកចូលរួមមហាសន្និបាតប្រចាំតំបន់នាឆ្នាំមុន។
១៥ នាទី: ការធ្វើបន្ទាល់ក្រៅផ្លូវការ ជាវិធីមួយដ៏សំខាន់ដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ជាការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានទៅលើសន្លឹកបន្ថែមកិច្ចបម្រើព្រះរាជាណាចក្រយើងខែមេសា ឆ្នាំ២០០៧ ទំព័រ៦-៧។ ចូរប្រាប់ពីប្រយោជន៍ខ្លះៗដែលមកពីការផ្សព្វផ្សាយក្រៅផ្លូវការ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីបទពិសោធន៍ដែលលើកទឹកចិត្តពេលពួកគាត់បានផ្សព្វផ្សាយក្រៅផ្លូវការ។
ចម្រៀងលេខ៥៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកក្កដា
ចម្រៀងលេខ៥៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ ដោយប្រើយោបល់នៅទំព័រទី៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែសីហា។
២០ នាទី: ចូរខំប្រឹងឲ្យមានការទទួលរាក់ទាក់។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ ទំព័រ៧-១១។ សូមសម្ភាសន៍អ្នកផ្សាយម្នាក់ ឬពីរនាក់ដែលត្រូវបានគេស្គាល់ថាមានភាពរាក់ទាក់។ តើពួកគាត់បានព្យាយាមបង្ហាញភាពរាក់ទាក់យ៉ាងដូចម្ដេច? តើពួកគាត់នឹងក្រុមគ្រួសារបានទទួលពរអ្វី?
១៥ នាទី: ការរៀបចំឲ្យមានប្រសិទ្ធភាពក្នុងការផ្ដើមវាចា។ ការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរទំព័រ២ វគ្គ១-២។ រួមបញ្ចូលការសម្ដែងពីរដែលបង្ហាញពីរបៀបប្រើឧបករណ៍ផ្សាយសម្រាប់ខែសីហា។
ចម្រៀងលេខ៥៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែកក្កដា
ចម្រៀងលេខ៥៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែកក្កដា។
១៥ នាទី: របៀបដែលអ្នកអាចពង្រីកកិច្ចបម្រើរបស់អ្នក។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើសន្លឹកបន្ថែមអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា។
២០ នាទី: «មានសុភមង្គលហើយ មនុស្សណា ដែលស៊ូទ្រាំនឹងទុក្ខលំបាក»។b ពេលពិចារណាដល់វគ្គ៣ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីការមានជំនឿរឹងមាំបានជួយពួកគាត់ នៅពេលជួបសេចក្ដីល្បួងដែលកើតឡើងភ្លាមៗ។ អាចសុំបងប្អូនម្នាក់ ឬពីរនាក់ទុកជាមុន។
ចម្រៀងលេខ៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែសីហា
ចម្រៀងលេខ៤៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះរាជាណាចក្រយើង។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «មូលហេតុយើងទៅជួបគេម្ដងហើយម្ដងទៀត»។c ពេលពិចារណាដល់វគ្គ៥ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីអ្វីដែលបានធ្វើឲ្យពួកគាត់មានចំណាប់អារម្មណ៍ទៅលើសេចក្ដីពិត ដោយសារពីមុនគាត់បានប្រឆាំង ឬមិនចាប់អារម្មណ៍ទៅលើសារដំណឹងល្អទេ។
ចម្រៀងលេខ៥៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។