បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៧ ទំ. ២-១០
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​សីហា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​សីហា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​សីហា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កញ្ញា
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៨/០៧ ទំ. ២-១០

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

កំណត់​ចំណាំ: ក្រុម​ជំនុំ​អាច​កែ​ប្រែ​កម្មវិធី​ប្រជុំ​តាម​ដែល​ត្រូវ​ការ ដើម្បី​ចូល​រួម​មហា​សន្និបាត​ដែល​មាន​ប្រធាន​ថា ​«​ចូរ​ដើរ​តាម​លំ​អាន​ព្រះ​គ្រិស្ត​»។ បើ​សម​គួរ មួយ​សប្ដាហ៍​មុន​នឹង​មាន​មហា​សន្និបាត សូម​ឆ្លៀត​១៥​នាទី​នៅ​ប្រជុំ​អប់រំ​កិច្ច​បម្រើ ដើម្បី​សើរើ​ឡើង​វិញ​នូវ​យោបល់​ជាក់លាក់​ពី​សន្លឹក​បន្ថែម​នៃ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ដែល​អាច​យក​មក​អនុវត្ត​ក្នុង​តំបន់​របស់​អ្នក។ មួយ​ឬ​ពីរ​ខែ​ក្រោយ​មហា​សន្និបាត សូម​ឆ្លៀត​១៥​ទៅ​២០​នាទី​នៅ​ប្រជុំ​អប់រំ​កិច្ច​បម្រើ (​ប្រហែល​ជា​ជំនួស​ផ្នែក​សេចក្ដី​ត្រូវ​ការ​តាម​តំបន់​) ដើម្បី​សើរើ​ឡើង​វិញ​នូវ​ចំណុច​ពី​កម្មវិធី​មហា​សន្និបាត​ដែល​បាន​ជួយ​បង​ប្អូន​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ ត្រូវ​ដឹក​នាំ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​ផ្សាយ។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​របៀប​ដែល​ពួក​គាត់​បាន​អនុវត្ត​តាម ព័ត៌​មាន​ទាំង​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​សីហា

ចម្រៀង​លេខ​៥៩

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​១២ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​សីហា។ ក្នុង​ការ​សម្ដែង សូម​ប្រើ​យោបល់​មួយ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​នៅ​ទំព័រ​៣ វគ្គ​៣ ដោយ​បង្ហាញ​ពី​អ្នក​ផ្សាយ លើក​ឡើង​ពី​សំណួរ​ដែល​គាត់​សន្យា​ថា​នឹង​ឆ្លើយ​ពេល​ត្រឡប់​មក​ជួប​វិញ។ សូម​ពិគ្រោះ​អំពី​អត្ថបទ​«​កម្មវិធី​ថ្មី​នៃ​សន្និបាត​ប្រចាំ​មណ្ឌល​»​ ហើយ​ជម្រាប​បង​ប្អូន​ពី​ថ្ងៃ​ខែ​នៃ​ថ្ងៃ​សន្និបាត​ប្រចាំ​មណ្ឌល បើ​បាន​ដឹង​ហើយ។

៣០ នាទី: ​«​ចូរ​ដើរ​តាម​លំ​អាន​ព្រះ​គ្រិស្ត​ដោយ​បង្ហាញ​ភាព​ថ្លៃថ្នូរ​»។a ត្រូវ​ថ្លែង​ដោយ​លេខា​ក្រុម​ជំនុំ។ សូម​ជម្រាប​ឲ្យ​បងប្អូន​ជ្រាប​ពី​កន្លែង​ប្រជុំ​គ្នា​សម្រាប់​មហា​សន្និបាត។ សូម​ពិចារណា​នូវ​ប្រអប់​សំណួរ​ ​«​សេចក្ដី​រំលឹក​អំពី​មហា​សន្និបាត​»។

ចម្រៀង​លេខ​២៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​សីហា

ចម្រៀង​លេខ​៦០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី: ការ​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ថ្មី​ក្នុង​អំឡុង​ខែ​កញ្ញា ពេល​ជួប​គេ​ជា​លើក​ដំបូង។ ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ក្នុង​អំឡុង​ខែ​កញ្ញា​យើង​នឹង​ស្នើ​ផ្ដល់​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ហើយ​ព្យាយាម​ពិគ្រោះ​ជា​មួយ​ម្ចាស់​ផ្ទះ​ឲ្យ​បាន​ពីរ​ឬ​បី​វគ្គ​ពេល​ជួប​គេ​ជា​លើក​ដំបូង។ សូម​ពិនិត្យ​មើល​សា​ឡើង​វិញ​ពី​យោបល់​នៅ​សន្លឹក​បន្ថែម​នៃ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​សីហា ឆ្នាំ​២០០៦ និង​ធ្វើ​ការ​សម្ដែង​មួយ​ឬ​ពីរ បង្ហាញ​ពី​របៀប​ចាប់​ផ្ដើម​បង្រៀន​ព្រះ​គម្ពីរ​ពេល​ជួប​គេ​ជា​លើក​ដំបូង។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

ចម្រៀង​លេខ​៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​សីហា

ចម្រៀង​លេខ​៤៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​១២ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​កញ្ញា។ សូម​ពិគ្រោះ​អំពី​អត្ថបទ​«​កម្មវិធី​ថ្មី​នៃ​ថ្ងៃ​សន្និបាត​ពិសេស​»​ ហើយ​ជម្រាប​បង​ប្អូន​ពី​ថ្ងៃ​ខែ​នៃ​ថ្ងៃ​សន្និបាត​ពិសេស បើ​បាន​ដឹង​ហើយ។

១២ នាទី : ​«​ចូរ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​ក្រុម​គ្រួសារ​»។b អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​របៀប​ដែល​ពួក​គាត់​បាន​ទទួល​ប្រយោជន៍​ក្នុង​ការ​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​ជា​ក្រុម​គ្រួសារ។ ប្រហែល​ជា​អាច​រៀបចំ​បងប្អូន​មួយ​ឬ​ពីរ​នាក់​ទុក​ជា​មុន។

២៣ នាទី: ​«​គោល​ដៅ​ដ៏​ល្អ​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី​»។c សូម​សម្ភាសន៍​បង​ប្អូន​ម្នាក់ ឬ​ពីរ​នាក់​ដែល​បាន​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​នៅ​ពេល​ថ្មី​ៗ​នេះ។ តើ​ពួក​គាត់​បាន​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ​ក្នុង​កាលវិភាគ​របស់​ខ្លួន? តើ​ពួក​គាត់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា? បើ​អាច​ធ្វើ​បាន​សូម​ជ្រើសរើស​បង​ប្អូន​ម្នាក់​ដែល​ត្រួសត្រាយ​ជំនួយ​ដោយ​មាន​ការ​គាំទ្រ​ពី​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ។ ពេល​ពិគ្រោះ​ដល់​វគ្គ​៩  សូម​លើក​បញ្ជាក់​អំពី​ថ្ងៃ ខែ​ដែល​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​មក​ធ្វើ​ទស្សនកិច្ច ប្រសិន​បើ​បាន​ដឹង​ហើយ។

ចម្រៀង​លេខ​៦១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កញ្ញា

ចម្រៀង​លេខ​២៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង និង​រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​សម្រាប់​ខែ​សីហា។

១៥ នាទី: ​«​ឯកសិទ្ធិ​ដែល​យើង​មាន គឺ​មាន​តម្លៃ​ណាស់!​»។d បើ​មាន​ពេល​គ្រប់គ្រាន់ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​ឡើង​បទ​គម្ពីរ​ក្នុង​ចម្លើយ។

២០ នាទី: ​«​វិធី​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​អ្នក​ដែល​បាន​ទទួល​ទស្សនាវដ្ដី​»។e រួម​បញ្ចូល​ការ​សម្ដែង​ខ្លី​មួយ ដោយ​ប្រើ​យោបល់​ក្នុង​វគ្គ​២។ សូម​រំលឹក​អ្នក​ផ្សាយ​ថា​បើ​បុគ្គល​ណា​បាន​សិក្សា​ពីរ​ដង​ហើយ​ក្រោយ​បាន​បង្ហាញ​ពី​របៀប​សិក្សា អាច​សរសេរ​សេចក្ដី​រាយ​ការណ៍​ថា​ជា​សិស្ស​ព្រះ​គម្ពីរ​បាន បើ​គិត​ថា​គាត់​នឹង​នៅ​បន្ត​សិក្សា​ទៀត។

ចម្រៀង​លេខ​៦២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក