សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែសីហា : សៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា : របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? និងសៀវភៅតើព្រះតម្រូវអ្វីពីយើង? កញ្ញា : តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? គួរត្រឡប់ទៅជួបអស់អ្នកដែលទទួលសៀវភៅនេះ ដោយព្យាយាមចាប់ផ្ដើមបង្រៀនព្រះគម្ពីរ។ បើម្ចាស់ផ្ទះមានសៀវភៅនេះ ចូរបង្ហាញពីរបៀបសិក្សាមួយយ៉ាងខ្លីឲ្យគាត់ដឹងពីប្រយោជន៍ បើគាត់រៀនព្រះគម្ពីរ។ តុលា : ស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ក្នុងគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនព្រះគម្ពីរ។ វិច្ឆិកា : សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ ប្រសិនបើម្ចាស់ផ្ទះប្រាប់ថាអត់មានកូនទេ សូមផ្ដល់សៀវភៅស្តើងចូរចាំយាមចុះ!
◼ ខែកញ្ញាជាខែដ៏ល្អសម្រាប់ធ្វើត្រួសត្រាយជំនួយ ពីព្រោះមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំ។
◼ ក្រុមជំនុំទាំងឡាយគួរចាប់ផ្ដើមស្នើសុំប្រតិទិនស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ២០០៨ (2008 Calendar of Jehovah’s Witnesses) សៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០៨ និងសៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ២០០៨ (2008 Yearbook of Jehovah’s Witnesses) នេះដាក់ជាប់នឹងប័ណ្ណស្នើសុំឧបករណ៍ផ្សាយជាបន្ទាប់។ សំបុត្រដែលថា«សេចក្ដីជូនដំណឹងដល់ក្រុមជំនុំទាំងឡាយ»ត្រូវផ្ញើទៅក្រុមជំនុំជារៀងរាល់ខែដោយរាយនាមភាសានៃឧបករណ៍ផ្សាយទាំងប៉ុន្មានដែលអាចស្នើសុំបាន។
◼ សូមរំលឹកពួកអ្នកចាស់ទុំឲ្យធ្វើតាមការណែនាំដែលមានក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩១ ទំព័រ២១-២៣ (ជាភាសាអង់គ្លេស) ស្តីអំពីបុគ្គលដែលបានបណ្ដាច់មិត្តភាព ឬក៏បានដកខ្លួនចេញ ប្រហែលជាចង់មានមិត្តភាពឡើងវិញ។