លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើការរៀបចំសាច់រឿងនៃសុន្ទរកថាឲ្យទាក់ទងគ្នាមានន័យអ្វី? [ht ទំព័រ៥៣ វគ្គ២]
២. តើយើងអាចធ្វើយ៉ាងណាដើម្បីប្រាកដថា យើងបានរៀបចំគំនិតតាមលំដាប់ដែលសមហេតុផល? [ht ទំព័រ៥៦ វគ្គ១៤]
៣. តើអ្វីទៅជាការបញ្ជាក់ហេតុដែលនាំឲ្យជឿ? [ht ទំព័រ៥៨ វគ្គ១]
៤. ពេលយើងបង្ហាញភស្តុតាងដែលមកពីសាក្សី តើយើងត្រូវប្រាកដអំពីអ្វី? [ht ទំព័រ៥៩ វគ្គ១០]
៥. តើការសង្កត់សំឡេងតម្រូវឲ្យយើងធ្វើអ្វី? [ht ទំព័រ៦៣ វគ្គ៣]
សុន្ទរកថាទី១
៦. តើការដឹងថាព្រះយេហូវ៉ាបានប្រទានរាជបុត្រារបស់ទ្រង់ជាតម្លៃលោះចំពោះយើង គួរមានអានុភាពយ៉ាងណាទៅលើយើង? [wt ទំព័រ១៨ វគ្គ៩]
៧. តើអ្វីនឹងជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយអ្នកជឿគ្នីគ្នានិងជាមួយពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយរបស់យើង? (ទំនុក. ៨៦:១១) [w០៥ ១/៨ ទំព័រ២៨ វគ្គ២០]
៨. តើការគិតតែប្រយោជន៍ខ្លួនអាចនាំឲ្យមនុស្សធ្វើអ្វី? (រ៉ូម ២:១; ១៤:៤, ១០) [w០៥ ១/៩ ទំព័រ១១ វគ្គ១៥]
៩. តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកិច្ចបម្រើបរិសុទ្ធរបស់យើងឲ្យតែយើងធ្វើកិច្ចការនោះដោយមានបំណងចិត្តបែបណា? (ម៉ាថ. ៥:៨) [w០៥ ១/៩ ទំព័រ១៥ វគ្គ១០]
១០. តើប្អូនៗយុវជនយុវតីមានអ្វីទៅដែលអាចជួយពួកគេសរសើរព្រះបាន? [w០៥ ១/៩ ទំព័រ២៦ វគ្គ១៤]
អំណានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. នៅអេសេគាល ៩:២-៤ តើបុរសដែលស្លៀកពាក់សំពត់ទេសឯកនោះតំណាងអ្នកណា? ហើយតើ«ទីសំគាល់នៅថ្ងាស»សំដៅទៅលើអ្វី? [wE៨៨ ១៥/៩ ទំព័រ១៤ វគ្គ១៨]
១២. ដូចបានរៀបរាប់នៅអេសេគាល ១៣:៣ តើ«ពួកហោរាល្ងីល្ងើ ដែលទាយតាមតែចិត្តរបស់ខ្លួន»ដូចគ្នាយ៉ាងណានឹងពួកមេដឹកនាំនៃពិភពគ្រិស្តសាសនា? [w០០ ១/១ ទំព័រ១៣]
១៣. ពេលជនជាតិអ៊ីស្រាអែលប្រើ«ពាក្យសុភាសិត»ដែលមាននៅអេសេគាល ១៨:២ តើពួកគេកំពុងធ្វើអ្វី? ហើយតើមេរៀនសំខាន់អ្វីដែលយើងអាចទាញយកពីកំណត់ហេតុនោះស្តីអំពីការទទួលខុសត្រូវចំពោះព្រះយេហូវ៉ា? [wE៨៨ ១៥/៩ ទំព័រ១៨ វគ្គ១០]
១៤. ក្នុងអំឡុងដែលក្រុងយេរូសាឡិមត្រូវបានឡោមព័ទ្ធនិងបំផ្លាញនោះ តើមានន័យអ្វីដែលថា អេសេគាល«គ»? (អេសេ. ២៤:២៧; ៣៣:២២) [wE០៣ ១/១២ ទំព័រ២៩]
១៥. តើ«កុកនៃស្រុកម៉ាកុក»ជាអ្នកណា? ហើយតើពេលណាកុកមកកម្ទេចចោលរាស្ត្ររបស់ព្រះយេហូវ៉ា? (អេសេ. ៣៨:២, ១៦) [w៩៧ ១/៦ ទំព័រ១៤ វគ្គ១-៣]